www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា បើក​សាខា​នៅ​ក្នុង​ប្រទេស​ឡាវ

ធនាគារ អេស៊ីលីដា បើក​សាខា​នៅ​ក្នុង​ប្រទេស​ឡាវ

ថ្ងៃ​ទី២៦ ខែ​ធ្នូ ឆ្នាំ​២០០៧

ធនាគារ អេស៊ីលីដា បើក​សាខា​នៅ​ក្នុង​ប្រទេស​ឡាវ
ធនាគារ អេស៊ីលីដា បើក​សាខា​នៅ​ក្នុង​ប្រទេស​ឡាវ

ភ្នំពេញ ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ២០០៧ ៖ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ជា​សាធារណៈ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា ធនាគារ​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាជនឡាវ ដើម្បី​បង្កើត​សាខា​បុត្រសម្ព័ន្ធ​ធនាគារ​ពាណិជ្ជ​នៅ​ក្នុង​ប្រទេស​ឡាវ ។ នេះ​ជា​លើក​ទី១ហើយ​ដែល​ត្រូវ​បាន​គេ​ដឹង​ថា ក្រុមហ៊ុន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ការវិនិយោគ​ជា​ផ្លូវ​ការ​ទៅ​ក្រៅ​ប្រទេស ។

ធនាគារ​ថ្មី​ដែល​មាន​ឈ្មោះ​ថា ធនាគារ អេស៊ីលីដា ឡាវ "ACLEDA Bank Lao Ltd. (ABL)" ត្រូវ​បាន​រំពឹង​ថា​នឹង​ចាប់​ផ្តើម​បើក​ទ្វារ​ដំណើរការ​នៅ​ទីក្រុង​វៀង​ច័ន្ទ នា​ពាក់​កណ្តាល​ឆ្នាំ​២០០៨ នេះ ។ ហើយ​ធនាគារ​មាន​បំណង​ពង្រីក​អាជីវកម្ម​របស់​ខ្លួន តាម​រយៈ​ការ​បង្កើតឱ្យ​មាន​បណ្តាញ​សាខា​ប្រតិបត្តិការ​ថ្មី​ជា​ច្រើន​កន្លែង​បន្ថែម​ទៀត នៅ​តាម​បណ្តា​ខេត្ត​នៃ​ប្រទេស​ឡាវ ដោយ​ចាប់​ផ្តើម​ពី​ខេត្ត​សុវណ្ណខេត និង​ប៉ាកសេ ។ ធនាគារ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទម្រង់​ជា​ក្រុមហ៊ុន​សាជីវកម្ម​ដាច់​ដោយ​ឡែក​មួយ ដែល​បាន​បង្កើត​និង​ចុះបញ្ជី​តាម​ច្បាប់​របស់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដោយ​មាន​ភាគហ៊ុនិក​សំខាន់ៗ​ចូល​រួម​ដូច​ជា ធនាគារ​អេស៊ីលីដា ភីអិលស៊ី កាន់​កាប់​ភាគហ៊ុន​ចំនួន ៤៧,៥% និង​ភាគហ៊ុន​ដែល​នៅ​សល់​កាន់​កាប់​ដោយ​ស្ថាប័ន​ធំៗ​៣​របស់​ប្រទេស​ហូល្លង់​គឺ ធនាគារ​អភិវឌ្ឍន៍​ហូល្លង់ (FMO) មាន​ភាគហ៊ុន​ចំនួន ៣០% និង​ភាគហ៊ុន​ចំនួន ២២,៥% ដែល​នៅ​សល់ កាន់​កាប់​តាម​ចំណែក​ភាគហ៊ុន​ស្មើៗ​គ្នា​ដោយ​ក្រុម​ធនាគារ​ឯកជន​ហូល្លង់ (Triodos Group) រួម​មាន Stichting Triodos Doen និង Triodos Fair Share Fund ។ ដើមទុន​ដែល​បាន​ចុះ​បញ្ជី​មាន​ចំនួន ១០០​ពាន់​លាន​គីប (Kip) (ប្រហែល​១០,៥​លាន​ដុល្លារ​អាមេរិក) ដោយ​ធ្វើ​ការ​ទូទាត់​តាម​តម្លៃ ១០.០០០គីប (Kip) ក្នុង​មួយ​ភាគហ៊ុន សមាមាត្រ​ទៅ​នឹង​ភាគហ៊ុន​របស់​ភាគហ៊ុនិក​នីមួយៗ ។ ស្ថាប័ន​វិនិយោគ​ផ្សេង​ទៀត ដែល​បាន​គាំទ្រ​ចំពោះ​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​សង្ឃឹម​ថា​នឹង​ចូល​រួម​នៅ​ក្នុង​សកម្មភាព​វិនិយោគ​នេះ​ផង​ដែរ ។

លោក ជា សុខ ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​របស់​ធនាគារ​អេស៊ីលីដា ភីអិលស៊ី ដែល​ជា​អតីត​ធនាគារិក​នៅ​ធនាគារ​កណ្តាល និង​ជា​អ្នក​សេដ្ឋកិច្ច បាន​មាន​ប្រសាសន៍ថា នេះ​គឺ​ជា​ជំហាន​ដំបូង​នៃ​យុទ្ធសាស្ត្រ​របស់​ធនាគារ​អេស៊ីលីដា ដើម្បី​កម្លាយ​ខ្លួន​ពី​ស្ថាប័ន​ដែល​ធ្លាប់​មាន​ជំនាញ​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ចំពោះ​សហគ្រិន​ខ្នាត​តូច ចំណែក​ទីផ្សារ​លក់​រាយ និង​ចំណែក​ទីផ្សារ​ក្នុង​ស្រុក​នោះ ។ លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ធនាគារ​បាន​ពិចារណា​លើ​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់ ប៉ុន្តែ​ការ​ពង្រីក​អាជីវកម្ម ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ពោល​គឺ​អេស៊ីលីដា​ត្រូវ​ការ​ពេលវេលា ដើម្បី​គិត​ពិចារណាឱ្យ​បាន​ល្អិតល្អន់​អំពីជំហាន​បន្ទាប់​ដែល​ត្រូវ​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​តំបន់​ថ្មី​នោះ ។ ក៏​ប៉ុន្តែ​លោក​មាន​ជំនឿ​ថា​បន្ទាប់​ពី​ចំណាយ​ពេល​វេលា​អស់​ជាង​មួយ​ឆ្នាំ ក្នុង​ការ​ស្រាវជ្រាវ​យ៉ាង​ប្រុង​ប្រយ័ត្ន ទៅ​លើ​បរិស្ថាន​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​ឡាវ​ដោយ​ក្រុម​ការងារ​អេស៊ីលីដា ធនាគារ​ថ្មី​បាន​ធ្វើឱ្យ​ភាគហ៊ុនិក​កាន់​តែ​មាន​ទំនុក​ចិត្ត​ឡើង ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ​អេស៊ីលីដា ភីអិលស៊ី បាន​បន្ថែម​ថា នេះ​ជា​ចំណុច​កំពូល​នៃ​ផែន​ការ​យុទ្ធសាស្ត្រ​រយៈពេល​៣​ឆ្នាំ ដែល​បាន​បង្ហាញ​ដល់​ក្រុមប្រឹក្សាភិបាល​នៅ​ក្នុង​ឆ្នាំ​២០០៥ ដើម្បី​ធ្វើឱ្យ​ធនាគារ​អេស៊ីលីដា​ជា​ធនាគារ​ថ្នាក់​តំបន់ ។ ជា​ដំបូង ធនាគារ​អេស៊ីលីដា​ឡាវ នឹង​កំណត់​ជា​សំខាន់​ទៅ​លើ​ជំនាញ​នៃ​ការគ្រប់គ្រង ព្រម​ទាំង​ប្រព័ន្ធ​គ្រប់គ្រង​នៃ​ធនាគារ​ដែល​ជា​អាណាព្យាបាល​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​ក្រុម​ការងារ​ជំនាញ​បាន​រៀប​ចំ​ការងារ​អស់​ជា​ច្រើន​ខែ ក្នុង​ការ​ត្រៀម​ខ្លួន​មក​កាន់​ប្រទេស​ឡាវ​នេះ ។ ប៉ុន្តែ​សម្រាប់​គោលដៅ​រយៈពេល​វែង ក្រុមការងារ​ទាំង​នោះ​នឹង​ត្រូវ​ជំនួស​ដោយ​ប្រជាជន​ឡាវ ដែល​ទទួល​បាន​ការហ្វឹកហ្វឺន​នៅ​ក្នុង​ការិយាល័យ​ធនាគារ​អេស៊ីលីដា នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា យើង​នឹង​បំពាក់​នូវ​សេវា​កម្ម​ធនាគារ​អេឡិចត្រូនិច និង​ប្រព័ន្ធ​គ្រប់គ្រង​បច្ចេកវិជ្ជា​ព័ត៌មាន​វិជ្ជា ដែល​បាន​ប្រើប្រាស់​សម្រាប់​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ធនាគារ​ថ្មី​នោះ​ផង​ដែរ ហើយ​យើង​នឹង​រង់​ចាំចូល​រួម​ចែក​រំលែក​នូវ​បទពិសោធន៍ដ៏​ជោគជ័យ​នៃ​ធនាគារ​លក់​រាយ ជាមួយ​នឹង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

លោក វ៉ាន់ សារឿន ត្រូវ​បាន​តែង​​តាំង​ជា​អគ្គនាយក ធនាគារ​អេស៊ីលីដាឡាវ មាន​បទពិសោធន៍១៥​ឆ្នាំ ជា​នាយក​សាខា​ធនាគារ​ប្រចាំ​នៅ​ខេត្ត​ដ៏​ធំ​មួយ​ក្នុង​ចំណោម​បណ្តាញ​សាខា​ប្រតិបត្តិការ​របស់​ធនាគារ​អេស៊ីលីដា បាន​មាន​ប្រសាសន៍​ថា រួប​គាត់​និង​ក្រុម​ការងារ បាន​សិក្សា​ភាសាឡាវ ដែល​ការ​សិក្សា​នេះ​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ស្វែង​យល់​អំពី​ប្រពៃណី ទំនៀម​ទំលាប់ និង​វប្បធម៌ នៃ​ប្រទេស​ជិត​ខាង​ភាគ​ឥសាន្ត​របស់​យើង​នេះ ។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​យ៉ាង​យូរ​ក្នុង​ការ​រៀប​ចំ​រួច​មក លោក​មាន​បំណង​ចាប់​ផ្តើម​ដំណើរ​ការ​ប្រតិបត្តិការ​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​លោក​ក៏​បាន​អះអាង​ផង​ដែរ​ថា បទពិសោធន៍​របស់​ធនាគារ​អេស៊ីលីដា មាន​ទំនាក់​ទំនង​ទៅ​នឹង​ប្រទេស​ជិត​ខាង​នោះ ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាមរយៈ ៖

លោកស្រី សូ ផនណារី នាយិកាប្រតិបត្តិទីផ្សារ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ នាយកប្រតិបត្តិនីតិកម្ម និង​ជាលេខា​ធិការ​ក្រុមហ៊ុន
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥៤ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖