www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការបរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ការបរិច្ចាគ​ឈាម​របស់​កម្មករ​និយោជិត​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០១២

លោក​ស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ព្រម​ទាំង​ថ្នាក់​ដឹកនាំ និង​កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​នៃ​ធនាគារ​អេស៊ីលីដា កំពុង​ពិនិត្យ​ដើម្បីបរិច្ចាគ​ឈាម
លោក​ស្រី សុខ សោភា នាយិកា​ប្រតិបត្តិ​ទីផ្សារ ព្រម​ទាំង​ថ្នាក់​ដឹកនាំ និង​កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​នៃ​ធនាគារ​អេស៊ីលីដា កំពុង​ពិនិត្យ​ដើម្បីបរិច្ចាគ​ឈាម

រាជធានី​ភ្នំពេញ ថ្ងៃ​ទី០៥ ខែ​មេសា ឆ្នាំ​២០១២ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ឆ្នាំ​២០១២ គឺ​ជា​ឆ្នាំ​ទី​២០​នៃ​ការ​កកើត អេស៊ីលីដា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​រៀបចំ​ពីធី​បរិច្ចាគ​ឈាម ដោយ​មាន​ការ​ចូលរួម​ពី​កម្មករ​និយោជិត​គ្រប់​លំដាប់​ថ្នាក់​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដើម្បី​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម​ពី​គ្រប់​មជ្ឈដ្ឋាន ។

លោក​វេជ្ជ​បណ្ឌិត ហុក គីមចេង បាន​មាន​ប្រសាសន៍​ថា ពិធី​បរិច្ចាគ​ឈាម​នេះ​ស្ថិត​ក្រោម​កម្មវិធី​ជាតិ​របស់​​ក្រសួង​​​សុខាភិបាល ដើម្បី​ទទួល​អំណោយ​ឈាម​ដោយ​ស្ម័គ្រ​ចិត្ត និង​ទឹក​ចិត្ត​មនុស្ស​ធម៌ សម្រាប់​សង្គ្រោះ​ជីវិត​​អ្នកជំងឺ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា ដូចជា ការ​វះកាត់​គ្រោះថ្នាក់​ផ្សេងៗ ការ​សម្រាល​កូន​មិន​ធម្មតា​ និង​ការ​ព្យាបាល​ជំងឺ​ដទៃ​ជា​ច្រើន​មុខ​ទៀត ជាពិសេស​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍ ដែល​កំពុង​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់ ដើម្បី​ឆ្លើយ​តប​​នឹង​ការ​អំពាវនាវ​របស់ សម្ដេច​អគ្គម​ហា​សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​​ព្រះរាជាណាចក្រ​កម្ពុជា ។ ការ​បរិច្ចាគ​ឈាម​នេះ មជ្ឈមណ្ឌល​នឹង​យក​តម្កល់​ទុក​ឱ្យ​បាន​ត្រឹម​ត្រូវ និង​ប្រើប្រាស់​​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដែល​ត្រូវការ​ជួយ​សង្គ្រោះ​បន្ទាន់​ ។

លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន
លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា ផ្តល់​បទសម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន

មាន​ប្រសាសន៍​នាឱកាស​នោះ​ដែរ លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​បញ្ជាក់​ថា ៖ ក្រៅ​ពី​សកម្មភាព​ចូលរួម​អភិវឌ្ឍ​វិស័យ​សេដ្ឋកិច្ច​ជាតិ តាម​រយៈ​ការ​បម្រើ​សេវា​ហិរញ្ញវត្ថុ​កន្លង​មក ធនាគារ អេស៊ីលីដា ភីអិលស៊ី ក៏​បាន​ចូលរួម​ក្នុង​សកម្មភាព​មនុស្ស​ធម៌ និង​សង្គម ជា​វិភាគ​ទាន​មូលនិធិ​នានា តាម​រយៈ​កាកបាទ​ក្រហម​កម្ពុជា ព្រមទាំង​ជា​មជ្ឈមណ្ឌល​បណ្តុះណ្តាល​ធនធាន​មនុស្ស​ថ្នាក់​ជាតិ​និង​អន្តរជាតិ ពាក់ព័ន្ធ​នឹង​វិស័យ​ធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ តាម​រយៈ អេស៊ីលីដា ត្រេននីង សេនធ័រ ។ ដោយឡែក​ថ្ងៃ​នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចូលរួម​ចំណែក​​ក្នុង​សកម្មភាព​សង្គម និង​មនុស្ស​ធម៌ ដ៏​មាន​សារ​សំខាន់​មួយ​បន្ថែម​ទៀត ​តាម​រយៈ​ការរៀបចំ​​ពិធី​បរិច្ចាគ​ឈាម​ ដើម្បី​ទទួល​អំណោយ​ដោយ​ស្ម័គ្រ​ចិត្ត និង​ទឹក​ចិត្ត​មនុស្ស​ធម៌ ពី​កម្មករ​និយោជិត​នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់​លំដាប់​ថ្នាក់ ​ សរុប​ចំនួន ៥៨០​នាក់ ដែល​ក្នុង​នោះ នៅ​រាជធានី​ភ្នំពេញ​ចំនួន ១៧៧​នាក់ និង​ខេត្ត ចំនួន ៤០៣នាក់ ដើម្បី​ចូល​រួម​ចំណែក​ជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​ពី​គ្រប់​មជ្ឈដ្ឋាន ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

លោកស្រី សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល :

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល :

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៤៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖