navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextពិធីចម្រើនមង្គលអគារការិយាល័យថ្មី ធនាគារអេស៊ីលីដា សាខាវិមានចតុមុខ
ពិធីចម្រើនមង្គលអគារការិយាល័យថ្មី សាខាវិមានចតុមុខ
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១២
នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១២ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹងមានរៀបចំពិធីសូត្រមន្តចម្រើនមង្គលនៅអគារការិយាល័យថ្មី ធនាគារអេស៊ីលីដា សាខាវិមានចតុមុខ ដែលជាសាខាទី ២៣៥ ដែលមានទីតាំងស្ថិតនៅអគារលេខ១៤៥ មហាវិថីព្រះនរោត្តម កែងវិថីសម្តេចល្វីឯម ភូមិ៥ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
អគារការិយាល័យធនាគារអេស៊ីលីដា សាខាវិមានចតុមុខថ្មីនេះ បានសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់ដែលមានទីកន្លែងសម្រាប់បំពេញការងារធំទូលាយ ប្រកបដោយផាសុកភាព និងស្ថិតនៅជិតអតិថិជនដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការជាមួយធនាគារអេស៊ីលីដា ។
សាខាថ្មីនេះបានចាប់ផ្តើមបម្រើសេវាកម្មធនាគារគ្រប់ប្រភេទ តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១២ មក ដោយមានបំពាក់ម៉ាស៊ីនអេធីអឹម ដើម្បីបម្រើជូនអតិថិជនសម្រាប់ធ្វើប្រតិបត្តិការ បាន ២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញការិយាល័យប្រតិបត្តិការចំនួន ២៣៥ ទូទាំងព្រះរាជាណាចក្រកម្ពុជា និង ២៣ ការិយាល័យ នៅប្រទេសឡាវ ជាមួយនឹងទ្រព្យសកម្មសរុបចំនួន ១,៧ ពាន់លានដុល្លារអាមេរិក នៅដំណាច់ខែមេសា ឆ្នាំ២០១២ ។ ធនាគារអេស៊ីលីដា មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបី គឺ ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី និង អេស៊ីលីដា ត្រេននីង សេនធ័រ ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ
លោកស្រី សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ
អ៊ីម៉ែល :
លោក ព្រំ វិសុទ្ធ អនុប្រធាននាយកប្រតិបត្តិ និងជាប្រធាននាយកប្រតិបត្តិនីតិកម្ម
អ៊ីម៉ែល :