navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាខាខេត្តមណ្ឌលគិរី ប្តូរទីតាំងការិយាល័យថ្មី
សាខាខេត្តមណ្ឌលគិរី ប្តូរទីតាំងការិយាល័យថ្មី

ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១២
ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលឱ្យកាន់តែប្រសើរថែមទៀតជូនដល់អតិថិជន យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងឱ្យបានជ្រាបថា ធនាគារអេស៊ីលីដា សាខាខេត្តមណ្ឌលគិរី បានផ្លាស់ប្តូរទីតាំងការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ ផ្តល់នូវភាពងាយស្រួល និងសុវត្ថិភាពខ្ពស់ មានទីកន្លែងសម្រាប់បម្រើអតិថិជន និងបំពេញការងារធំទូលាយប្រកបដោយផាសុកភាព ។ ការិយាល័យថ្មីនេះ បើកបម្រើជូនលោកអ្នកនូវសេវាកម្មធនាគារគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១២ នេះតទៅ ។
យើងខ្ញុំរង់ចាំបម្រើលោកអ្នកនៅសាខាខេត្តមណ្ឌលគិរី ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ។
ការិយាល័យថ្មី សាខាខេត្តមណ្ឌលគិរី

អាសយដ្ឋាន ៖ ភូមិកណ្តាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
ទូរស័ព្ទ ៖ ០៧៣ ៣៩៩ ០០១, ០១៥ ៩០០ ៣១៧
ទូរសារ ៖ ០៧៣ ៣៩៩ ០០២
អ៊ីម៉ែល ៖