navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព នៅក្នុងព្រះបរមរាជវាំង
ធនាគារ អេស៊ីលីដា ចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព នៅក្នុងព្រះបរមរាជវាំង
ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២
រាជធានីភ្នំពេញ, នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង ៨:៤០នាទីព្រឹក ថ្នាក់ដឹកនាំរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធ បានចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង ។
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ថ្វាយបង្គំគោរពព្រះវិញ្ញាណក្ខ័ន្ធព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង
ប្រធាននាយកប្រតិបត្តិ រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ចូលរួមចុះហត្ថលេខាសំដែងសមានទុកចំពោះការសោយទីវង្គតរបស់ ព្រះករុណាព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង
គណៈប្រតិភូធនាគារ អេស៊ីលីដា ភីអិលស៊ី និងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ចូលរួមគោរព ព្រះវិញ្ញាណក្ខ័ន្ធព្រះបរមសព ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហា វីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងព្រះបរមរាជវាំង