navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SMBC ទស្សនកិច្ចធនាគារ អេស៊ីលីដា ភីអិលស៊ី
ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារ SMBC ទស្សនកិច្ចធនាគារ អេស៊ីលីដា ភីអិលស៊ី
ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣
នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៣ គណៈប្រតិភូរបស់ KEIDANREN ដឹកនាំដោយ លោក OKU Massayuki ប្រធានក្រុមប្រឹក្សាភិបាលនៃ Sumitomo Mitsui Financial Group, Inc., អមដំណើរដោយ លោក Masayuki Shimua ជាប្រធាន និង លោក Yasushi Ozawa តំណាងប្រធាន SMBC ប្រទេសកម្ពុជា បានអញ្ជើញមកទស្សនកិច្ចធនាគារអេស៊ីលីដា ការិយាល័យកណ្តាលក្នុងខណៈពេលបេសកកម្មមកកាន់ប្រទេសកម្ពុជារបស់គណៈប្រតិភូ KEIDANREN ។
ថ្នាក់ដឹកនាំធនាគារអេស៊ីលីដា ចូលរួមដោយប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារអេស៊ីលីដា បានទទួលស្វាគមន៍យ៉ាងកក់ក្តៅនូវការអញ្ជើញមកដល់របស់លោក OKU ព្រមទាំងគណៈប្រតិភូរបស់លោក ។ ភាគីទាំងពីរបានធ្វើការថ្លែងអំណរគុណគ្នាទៅវិញទៅមក អំពីលទ្ធផលដែលសម្រេចបានដោយកើតចេញពីការខិតខំប្រឹងប្រែងសហការយ៉ាងជិតស្និទ្ធរវាង ធនាគារអេស៊ីលីដា និង SMBC ជាពិសេសគឺការបម្រើសេវាដ៏ល្អបំផុតជូនអតិថិជនដ៏មានតម្លៃរបស់ពួកគាត់ ។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY







