www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការិយាល័យ​ស្រុក​កោះធំ ប្រតិបត្តិការ​ពេញលេញ​​ជា​សាខា

ការិយាល័យ​ស្រុក​កោះធំ ប្រតិបត្តិការ​ពេញលេញ​​ជា​សាខា

លោក ស៊ាម ប៉េងលន នាយក​សាខា​ស្រុកកោះធំ
លោក ស៊ាម ប៉េងលន នាយក​សាខា​ស្រុកកោះធំ

ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៣

ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព និង​ភាព​ងាយស្រួលឱ្យ​កាន់​តែ​ប្រសើរ​ថែមទៀត​ជូន​ដល់​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំង​អស់ យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​សូមជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជនឱ្យ​បាន​ជ្រាប​ថា ធនាគារ​អេស៊ីលីដា ការិយាល័យ​ស្រុក​កោះធំ ដែល​មាន​​ទីតាំង​ស្ថិត​នៅ អគារ​លេខ០៤០ ផ្លូវ​ជាតិលេខ២១ ក្រុម​ទី០៣ ភូមិ​ព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ធ្វើ​ប្រតិបត្តិការ​ពេញ​លេញ​ជា​សាខា និង​បម្រើ​ជូន​អតិថិជន​នូវ​គ្រប់​ផលិតផល-សេវាកម្ម របស់​ធនាគារ ចាប់​ពី​ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៣ នេះ​តទៅ ។

អគារការិយាល័យ​សាខា​ស្រុកកោះធំ បាន​​សាងសង់​តាម​បទដ្ឋាន​អន្តរជាតិ ផ្តល់​នូវ​ភាព​ងាយ​ស្រួល និង​សុវត្ថិភាព​ខ្ពស់ ដល់​អតិថិជន​ក្នុង​ការ​ប្រើប្រាស់​ផលិតផល-សេវាកម្ម​របស់​​ធនាគារ​អេស៊ីលីដា​តាម​តម្រូវ​ការ​ ព្រម​ទាំង​យក​ចិត្ត​ទុកដាក់​ខ្លាំង​លើ​ការ​រក្សា​សន្តិសុខ កំណារពារ​អគ្គិភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ​ជាដើម ។

យើង​ខ្ញុំ​រង់ចាំ​បម្រើ​លោកអ្នក​នៅ ការិយាល័យ​សាខា​ស្រុក​កោះធំ​ ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​តាម​រយៈ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ៕

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤៣០ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖