navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសាខាក្រុងបាវិត ប្តូរទីតាំងការិយាល័យថ្មី
សាខាក្រុងបាវិត ប្តូរទីតាំងការិយាល័យថ្មី

ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៣
ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលឱ្យកាន់តែប្រសើរថែមទៀតជូនដល់អតិថិជនរបស់ធនាគារអេស៊ីលីដាទាំងអស់ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន និងសាធារណជនឱ្យបានជ្រាបថា ធនាគារអេស៊ីលីដា សាខាក្រុងបាវិត បានផ្លាស់ប្តូរទីតាំងការិយាល័យថ្មី ដែលបានសាងសង់ឡើងតាមស្តង់ដារអន្តរជាតិ ដោយយកចិត្ដទុកដាក់ខ្លាំងលើការរក្សាសន្ដិសុខ កំណារពារអគ្គិភ័យ ការបម្រុងថាមពល ផាសុកភាព និងសុវត្ថិភាពការងារ ព្រមទាំងមានទីកន្លែងសម្រាប់បម្រើអតិថិជន និងសម្រាប់បំពេញការងារធំទូលាយ ។
អគារការិយាល័យថ្មីនេះ បានសាងសង់តាមស្ដង់ដាររបស់ធនាគារអេស៊ីលីដា ស្របតាមយុទ្ធសាស្ដ្រយូរអង្វែងរបស់យើងខ្ញុំ ព្រមទាំងបង្ហាញពីភាពរឹងមាំ ជាមួយការអភិវឌ្ឍឥតឈប់ឈរ ក្នុងការបម្រើសេវាកម្មហិរញ្ញវត្ថុកាន់តែលឿន រហ័សទាន់ចិត្ដ អាចជឿជាក់បាន និងមានសុវត្ថិភាពខ្ពស់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ។
អាសយដ្ឋាន : ផ្លូវជាតិលេខ១ ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
ប្រអប់សំបុត្រលេខ : ១១៤៩
ទូរស័ព្ទ : ០៤៤ ៩៤៦ ០៥០, ០១៥ ៨០០ ៧៨៧
ទូរសារ : ០៤៤ ៩៤៦ ០៦០
អ៊ីម៉ែល :
