navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextវិញ្ញាបនបត្រឧត្តមភាពពីធនាគារ Wells Fargo
វិញ្ញាបនបត្រឧត្តមភាពពីធនាគារ Wells Fargo
ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣
រាជធានីភ្នំពេញ, ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣ ៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជឈានមុខគេលើគ្រប់វិស័យ បានទទួលវិញ្ញាបនបត្រឧត្តមភាពពីធនាគារ Wells Fargo សម្រាប់ប្រតិបត្តិការសេវាទូទាត់ក្រៅប្រទេស ជាមួយធនាគារ Wells Fargo បានយ៉ាងរលូន ប្រកបដោយភាពច្បាស់លាស់ និងត្រឹមត្រូវ ប្រចាំឆមាសទី១ ឆ្នាំ២០១៣ ។
លោកស្រី Trinh Hoang Linh នាយិកាប្រចាំការិយាល័យតំណាង របស់ធនាគារ Wells Fargo នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម បានប្រគល់វិញ្ញាបនបត្រនេះជូនបណ្ឌិត សូ ផនណារី អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយិកាប្រតិបត្តិប្រតិបត្តិការ របស់ធនាគារអេស៊ីលីដា នៅការិយាល័យកណ្តាល ធនាគារអេស៊ីលីដា ។
Wells Fargo គឺជាក្រុមហ៊ុនផ្តល់សេវាកម្មហិរញ្ញវត្ថុដ៏សម្បូរបែប លើវិស័យធនាគារ ធានារ៉ាប់រង វិនិយោគ អចលនទ្រព្យ ព្រមទាំងសេវាហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុន និងសម្រាប់អ្នកប្រើប្រាស់ទូទៅ នៅទ្វីបអាមេរិកខាងជើង និងតំបន់ជាច្រើនផ្សេងទៀតនៅលើពិភពលោក ។ Wells Fargo មានការិយាល័យកណ្តាលនៅសហរដ្ឋអាមេរិក ក្នុងរដ្ឋ San Francisco, មានទ្រព្យសកម្មសរុបចំនួន ១.៤០០.០០០ លានដុល្លារអាមេរិក និងមានសមាជិកក្រុមចំនួន ២៧០.០០០នាក់ នៅក្នុងប្រទេសជាង ៣៥ ជាមួយនឹងពាណិជ្ចកម្មរបស់ខ្លួនជាង ៨០មុខជំនួញ ។ សម្រាប់ព័ត៌មានបន្ថែម សូមទស្សនាវេបសាយ www.wellsfargo.com ។
សូចចុចទីនេះ សម្រាប់ពានរង្វាន់ និងវិញ្ញាបនបត្រ ជាច្រើនផ្សេងៗទៀត ។