ធនាគារ អេស៊ីលីដា មានមោទនភាពយ៉ាងខ្លាំង ដែលបានទទួល វិញ្ញាបនបត្រកម្រិតមាស (Gold Level Certification) ពីស្ថាប័ន MFR Global Rating Agency ក្នុងការការពារសុវត្ថិភាព និងទិន្នន័យអតិថិជន។ អានបន្ថែម៧ តុលា ២០២៥
លិខិតថ្លែងអំណរគុណ ពីឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដែលធនាគារ អេស៊ីលីដា បានចូលរួមគាំទ្រយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានយ៉ាងទូលំទូលាយ និងផុសផុល។១២ សីហា ២០២៥
លិខិតថ្លែងអំណរគុណ របស់ធនាគារជាតិនៃកម្ពុជា ជូនចំពោះធនាគារ អេស៊ីលីដា ដែលបានចូលរួមចំណែកក្នុងការសាងសង់អគារសិក្សា ១ខ្នង សម្រាប់សិស្សានុសិស្សក្នុងវិទ្យាល័យ ជា ស៊ីម ប្រឡាយ ស្ថិតក្នុងភូមិថ្មី ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។២៩ កក្កដា ២០២៥
លិខិតថ្លែងអំណរគុណរបស់ធនាគារជាតិ នៃ កម្ពុជា (NBC) ជូនដល់ធនាគារ អេស៊ីលីដា ដែលបានឧបត្ថម្ភថ្លៃចូលទស្សនាសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ដល់សិស្សានុសិស្សនៃគ្រឹះស្ថានសិក្សាសាធារណៈ ដែលជាការរួមចំណែកលើកកម្ពស់វិស័យអប់រំ និងពង្រីកចំណេះដឹងផ្នែកប្រវត្តិសេដ្ឋកិច្ច និងរូបិយវត្ថុនៃកម្ពុជាសម្រាប់យុវជនខ្មែរ។១៦ មិថុនា ២០២៥
លិខិតថ្លែងអំណរគុណ ពីសហភាពសហព័ន្ធយុវជនកម្ពុជា ដែលធនាគារ អេស៊ីលីដា បានឧបត្ថម្ភព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥។២៣ ឧសភា ២០២៥
លិខិតថ្លែងអំណរគុណ របស់សមាគមធនាគារនៅកម្ពុជា ជូនចំពោះ ធនាគារ អេស៊ីលីដា ដែលបានឧបត្ថម្ភក្នុងកម្មវិធី "ទិវាសុវត្ថិភាពឌីជីថល ឆ្នាំ២០២៥" ក្រោមប្រធានបទ "ការទប់ស្កាត់ និងការការពារ" ដែលបានរៀបចំនៅសណ្ឋាគារសុខាភ្នំពេញ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។២២ ឧសភា ២០២៥
ធនាគារ អេស៊ីលីដា ឧបត្ថម្ភថវិកាចំនួន ៨០០.០០០.០០០រៀល ជូនកាកបាទក្រហមកម្ពុជា១ ឧសភា ២០២៥
ធនាគារ អេស៊ីលីដា មានកិត្តិយស និងសូមថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានផ្តល់ពានរង្វាន់ "សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ" ប្រភេទមាស ជូនដល់ធនាគារ អេស៊ីលីដា ដែលបានបង្កើតនូវវប្បធម៌អនុលោមភាពតាមច្បាប់ និងបានរួមចំណែកលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។២៧ មេសា ២០២៥
ធនាគារ អេស៊ីលីដា បានឧបត្ថម្ភថវិកាសម្រាប់ឆ្នាំទី៣ ចំនួន ១៥០.០០០ ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដើម្បីផ្តល់សេវាថែរក្សាសុខភាព ក្នុងការពិនិត្យ និងព្យាបាលជំងឺនៅតាមមូលដ្ឋានដោយឥតគិតថ្លៃ ក្នុងបុព្វហេតុលើកកម្ពស់សុខមាលភាព ជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។២១ មេសា ២០២៥
ធនាគារ អេស៊ីលីដា ភីអិលស៊ី មានមោទនភាពដែលជាហត្ថលេខីនៃការអនុវត្តគោលការណ៍បង្កើនភាពអង់អាចដល់ស្រ្តី នៃអង្គការសហប្រជាជាតិ (WEPs)។២៥ មីនា ២០២៥
លិខិតថ្លែងអំណរគុណរបស់ សមាគមធនាគារនៅកម្ពុជា ជូនធនាគារ អេស៊ីលីដា ដែលបានឧបត្ថម្ភថវិកាសម្រាប់ផ្គត់ផ្គង់សម្ភារៈសិក្សា និងទូរទស្សន៍ ជូនដល់សាលារៀនក្នុងខេត្តកំពង់ធំ។១៩ មីនា ២០២៥
ពានរង្វាន់ពីនិយ័តករមូលបត្រកម្ពុជា កោតសរសើរចំពោះ បណ្ឌិត អ៊ិន ចាន់នី ចំពោះការចូលរួមរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅក្នុងការអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា ជាពិសេសការបោះផ្សាយលក់មូលបត្របំណុលធំជាងគេបង្អស់នៅកម្ពុជា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៥។២៨ កុម្ភៈ ២០២៥
ធនាគារ អេស៊ីលីដា មានសោមនស្ស និងកិត្តិយស ដែលបានទទួលពានរង្វាន់ចំនួន ៥ ពីស្ថាប័នអន្តរជាតិ Visa! ការទទួលបានសមិទ្ធផលដ៏អស្ចារ្យនេះ គឺកើតឡើងពីការរួមចំណែកគាំទ្រយ៉ាងសំខាន់ ពីទឹកចិត្ត និងបេះដូងរបស់អតិថិជនទាំងអស់។២០ កុម្ភៈ ២០២៥
ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្តទទួលបានជាផ្លូវការ វិញ្ញាបនប័ត្រ PCI DSS ជំនាន់ 4.0.1 ដែលជាស្តង់ដារអន្តរជាតិបញ្ជាក់ពីកិច្ចការពារ សុវត្ថិភាពទិន្នន័យប័ណ្ណអេឡិចត្រូនិក។៣០ មករា ២០២៥
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលស្គាល់ និងសម្រេចបាននូវវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពអន្តរជាតិ រួមមាន៖ PCI-DSS, ISO/IEC 27001:2022 និង ISO/IEC 27701:2019 ដោយផ្តោតលើសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខតាមប្រព័ន្ធអុីនធើណែត សុវត្ថិភាពទិន្នន័យ និងការការពារព័ត៌មានឯកជនភាព ក្នុងកិច្ចសហការជាមួយក្រុមហ៊ុន ControlCase ដែលជាក្រុមហ៊ុនកម្រិតពិភពលោក ផ្តល់នូវស្តង់ដារសុវត្ថិភាពកម្រិតអន្តរជាតិ និងសេវាកម្មអនុលោមភាព ដែលធនាគារបានបន្តអនុវត្តដោយជោគជ័យនូវស្តង់ដារសុវត្ថិភាពទាំងនេះ អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។១៨ មករា ២០២៥
ពានរង្វាន់ជាធនាគារដៃគូឈានមុខគេ ក្នុងឆ្នាំ២០២៤ ពីស្ថាប័ន Mastercard១៧ មករា ២០២៥
ធនាគារ អេស៊ីលីដា សូមថ្លែងអំណរគុណដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានប្រគល់ប័ណ្ណសរសើរជូន ធនាគារ អេស៊ីលីដា ការិយាល័យកណ្តាល និងសាខា (សរុប ៧១សាខា) ដែលមានស្នាដៃល្អក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀននៅកន្លែងធ្វើការ ប្រចាំឆ្នាំ២០២៤។៣១ ធ្នូ ២០២៤
លិខិតថ្លែងអំណរគុណ ពីសមាគមធនាគារនៅកម្ពុជា ដែលធនាគារ អេស៊ីលីដា បានឧបត្ថម្ភក្នុងកម្មវិធី "ពិធីលៀងសាយភោជន ប្រចាំឆ្នាំ២០២៤" នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤។១៣ ធ្នូ ២០២៤
លិខិតថ្លែងអំណរគុណ ពីក្រសួងពាណិជ្ជកម្ម ដែលធនាគារ អេស៊ីលីដា បានឧបត្ថម្ភ "វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី១" នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤១២ ធ្នូ ២០២៤
ទទួលបានវិញ្ញាបនបត្រសុវត្ថិភាពប្រព័ន្ធព័ត៌មានវិទ្យា និងការរក្សាឯកជនភាពនៃទិន្នន័យខ្ពស់ឈានមុខគេ កម្រិតស្តង់ដារអន្តរជាតិ ISO/IEC 27001:2022២៥ វិច្ឆិកា ២០២៤
navigate_nextព័ត៌មានអំពីធនាគារnavigate_nextពានរង្វាន់ និងវិញ្ញាបនបត្រ


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY
    
















    

