www.acledabank.com.kh

navigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខ

ហេតុការណ៍ និង​តួលេខ

ដោយ​មាន​សាខា​ចំនួន ២៦៥ និង​បុគ្គលិក ១២២៣៧​នាក់ ធនាគារ​អេស៊ីលីដា បាន​បំពេញ​ភារកិច្ច​យ៉ាង​សកម្ម​នៅ​ក្នុង​សាខា​គ្រប់​ខេត្ត-​រាជធានី ក្នុង​​ព្រះរាជាណាចក្រ​កម្ពុជា ។ ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ដែល​នាំ​មុខ​គេ​នៅ​ក្នុង​ប្រទេស ។

នៅ​ថ្ងៃ​ទី​០១ ខែ​ធ្នូ ឆ្នាំ​២០០៣ ធនាគារ អេស៊ីលីដា បាន​ទទួល​អាជ្ញាប័ណ្ណ​ថ្មី​ដែល​ចេញ​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា អនុញ្ញាតឱ្យ​ប្រតិបត្តិការ​ពេញ​លេញ​ជា​ធនាគារ​ពាណិជ្ជ និង​បាន​ប្តូរ​ឈ្មោះ​ជា​ផ្លូវ​ការ​ពី ធនាគារ អេស៊ីលីដា លីមីធីត ទៅ​ជា ធនាគារ អេស៊ីលីដា ភីអិលស៊ី ។ អាជ្ញាប័ណ្ណ​ថ្មី​នេះ​អាចឱ្យ​ ធនាគារ អេស៊ីលីដា ចាប់​ផ្តើម​បម្រើ​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ជា​ច្រើន​ទៀត​ដូចជា សេវា​គ្រប់គ្រង​សាច់​ប្រាក់ និង​សេវា​ហិរញ្ញប្បទាន​ពាណិជ្ជកម្ម ដើម្បី​បំពេញ​តម្រូវ​ការ​របស់​អតិថិជន​មាន​ស្រាប់ និង​អតិថិជន​ក្នុង​ពេល​ខាង​មុខ ។ ធនាគារ​បាន​បំពាក់​ប្រព័ន្ធ​បច្ចេកវិជ្ជា​ធនាគារ​ថ្នាក់​ពិភពលោក ដើម្បី​ប្រតិបត្តិការ​នៅ​ក្នុង​បណ្ដាញ​សាខា​យ៉ាង​ធំ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឱ្យ​អតិថិជន​ងាយ​ស្រួល​ប្រើប្រាស់​ផលិតផល​និង​សេវា​ទាំង​ឡាយ​របស់​ធនាគារ ។

សូម​ភ្ជាប់​ទៅ​កាន់ របាយការណ៍​ប្រចាំ​ឆ្នាំ សម្រាប់​ព័ត៌មាន​លម្អិត​នៅ​ក្នុង​ឆ្នាំ​មុនៗ ។ យើង​ខ្ញុំ​ក៏​មាន​ផង​ដែរ​នូវ សេចក្តី​សង្ខេប របស់​ធនាគារ​អេស៊ីលីដា ជាមួយ​នឹង​កម្មវិធី​មួយ​ដែល​ជួយ​លោក-អ្នក​អាច​ស្វែងរក អាសយដ្ឋាន​ធនាគារ ដែល​នៅ​ជិត​លោកអ្នក​បំផុត ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖