www.acledabank.com.kh

navigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextសវនករ​ផ្ទៃ​ក្នុង

សវនករ​ផ្ទៃ​ក្នុង

Profile Photo

លោក​ស្រី គឹម សុធាវី គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ជាន់ខ្ពស់សវនកម្ម​ផ្ទៃ​ក្នុង

ជនជាតិ​ខ្មែរ កើត​ក្នុង​ខែតុលា ឆ្នាំ១៩៦៥ ។ លោកស្រី​បាន​ចូល​បម្រើការ​ជាមួយ​អេស៊ីលីដា ចាប់តាំង​ពី​ខែកញ្ញា ឆ្នាំ១៩៩៤ ។ ក្នុង​មុខតំណែង​ជា​គណៈប្រធាន​នាយិកាប្រតិបត្តិ​ជាន់ខ្ពស់​សវនកម្ម​ផ្ទៃក្នុង លោកស្រី​ទទួល​បន្ទុក​គ្រប់គ្រង​ផែនការ​យុទ្ធសាស្រ្ត និងសវនកម្ម​ផ្ទៃក្នុង​ប្រចាំថ្ងៃ​របស់​ធនាគារ ព្រមទាំង​ប្រតិបត្តិ​ផែនការ​សវនកម្ម​ផ្ទៃក្នុង ។ ដើម្បី​ធានា​ឱ្យ​បាន​ឯករាជ្យភាព នៃ​មុខងារ​ជា​សវនកម្ម​ផ្ទៃក្នុង លោកស្រី​ជា​អ្នក​រាយការណ៍​ផ្ទាល់ ទៅ​គណៈកម្មាធិការ​សវនកម្ម នៃ​ក្រុមប្រឹក្សាភិបាល ។ លោកស្រី​ត្រូវ​បាន​អញ្ជើញ​ឱ្យចូលរួម​នៅ​ក្នុង​កិច្ចប្រជុំ​របស់ គណៈកម្មាធិការ​សវនកម្ម និង​ដើម្បី​ផ្តល់​ព័ត៌មាន និង​ពន្យល់​ពី​បញ្ហា​នានា​ទាក់ទង​នឹង​វិសាលភាព និង​គោលបំណង​របស់​គណៈកម្មាធិការ ។

លោក​ស្រីគ្រប់គ្រង​ និង​ដឹកនាំ​ក្រុម​សវនកម្ម​ផ្ទៃ​ក្នុង ដែល​មាន ២នាយកដ្ឋាន និង ៤​ការិយាល័យ ដូចជា ៖

ទំនួល​ខុសត្រូវ​ផ្សេងទៀត​របស់​លោកស្រី រួម​មាន​ជា​សមាជិកា​ក្រុមប្រឹក្សាភិបាល​ធនាគារ អេស៊ីលីដា ឡាវ និងអេស៊ីលីដា ហ្វាយណាន់ហ្សល់ ត្រាស់ ។

លោកស្រី​ទទួល​បាន​អនុបណ្ឌិត​ផ្នែក​ធនាគារ និងហិរញ្ញវត្ថុ ព្រមទាំង​បាន​បញ្ចប់​ការសិក្សា​ពី​វិទ្យាស្ថាន​អូស្ត្រាលី​សម្រាប់​អភិបាល​ក្រុមហ៊ុន (GAICD) ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៧៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖