navigate_nextព័ត៌មានអំពីធនាគារnavigate_nextអគារថ្មីការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
អគារថ្មីការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី
កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត បានបើកសម្ពោធជាផ្លូវការនូវអគារថ្មីការិយាល័យកណ្តាល ដែលមានទីតាំងនៅអគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។
សំណង់អគារថ្មីការិយាល័យកណ្តាល ធនាគារ អេស៊ីលីដា ភីអិលស៊ី នេះបានចាប់ផ្តើមសាងសង់ក្នុងខែមករា ឆ្នាំ២០១៣ តាមស្តង់ដារអន្តរជាតិ ដែលមានកម្ពស់ ២០ជាន់ និងអគារក្រោមដីចំនួន ៤ជាន់ មានផ្ទៃក្រឡាបម្រើការងារសរុបចំនួន ៤៣.០០០ ម៉ែត្រការ៉េ សម្រាប់ប្រើប្រាស់រយៈពេល ២០ឆ្នាំទៅមុខទៀត ។
អគារថ្មីការិយាល័យកណ្តាលនេះ គូសប្លង់ដោយក្រុមហ៊ុន Aedas មានការិយាល័យនៅទីក្រុងហុងកុង ដែលជាស្ថាបត្យករល្បីល្បាញ និងទទួលស្គាល់ជាលំដាប់ថ្នាក់អន្តរជាតិ រួមជាមួយនិងក្រុមហ៊ុន iLi Consulting Engineers Mekong Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកវិស្វកម្ម, Optima Consultant Ltd. ជាទីប្រឹក្សាបច្ចេកទេសផ្នែកមេកានិក អគ្គិសនី និងប្រព័ន្ធបណ្តាញទឹក និង BK Asia Pacific ជាទីប្រឹក្សាផ្នែកគ្រប់គ្រងចំណាយ ។
អគារថ្មីនេះបានសាងសង់ដោយក្រុមហ៊ុន HYUNDAI Eengineering Co., Ltd. ដែលជាក្រុមហ៊ុនជំនាញ និងមានឈ្មោះល្បីល្បាញលើការសាងសង់អគារជាច្រើននៅប្រទេសកូរ៉េខាងត្បូង និងនៅបរទេស ព្រមទាំងទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៤ខែ និងថវិកាចំនួន ៧៦.៦៩៥.២២៤ ដុល្លារអាមេរិក បំពាក់ទៅដោយឧបករណ៍សម្ភារការិយាល័យទំនើប និងទាន់សម័យ ព្រមទាំងមានប្រព័ន្ធការពារសន្តិសុខ ការសន្សំសំចៃថាមពលប្រើប្រាស់ ការបង្ការអគ្គិភ័យ បណ្តាញត្រួតពិនិត្យ និងប្រព័ន្ធទូរគមនាគមន៍ ហើយនិងប្រព័ន្ធគាំទ្របច្ចេកវិជ្ជាព័ត៌មាន រួមទាំងមានកន្លែងសម្រាប់ចតយានយន្តគ្រប់ប្រភេទចំនួន ១.២៣៩ គ្រឿង និងមានអាហារដ្ឋានសម្រាប់បុគ្គលិកដែលប្រកបដោយផាសុកភាពខ្ពស់ ។
ដំណើរការសាងសង់





























ពិធីសម្ពោធ
ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥
















































