www.acledabank.com.kh

navigate_nextព័ត៌មាន​អំពី​ធនាគារnavigate_nextហេតុការណ៍ និង​តួលេខnavigate_nextអភិបាលកិច្ច​សាជីវកម្ម

អភិបាលកិច្ច​សាជីវកម្ម

ធនាគារ អេស៊ីលីដា ភីអិលស៊ី ទទួលស្គាល់​នូវ​សារសំខាន់​នៃ​អភិបាលកិច្ចសាជីវកម្ម ដើម្បី​គាំទ្រ​ការរីកចម្រើន​ប្រកបដោយ​និរន្តរភាព​របស់​ធនាគារ បង្កើន​ប្រសិទ្ធភាពការងារ បង្កើន​តម្លៃ​របស់​ភាគហ៊ុនិក និង​ជំនឿទុកចិត្ត​ដល់​ភាគហ៊ុនិក អតិថិជន បុគ្គលិក ព្រមទាំង​សាធារណជន។ ក្រុមប្រឹក្សាភិបាល​គាំទ្រ និង​លើកទឹកចិត្ត​ឱ្យ​អនុវត្ត​គោលការណ៍​អភិបាលកិច្ចសាជីវកម្មល្អ រួមទាំង​ក្រមសីលធម៌។

កិច្ចប្រជុំភាគហ៊ុនិក

ធនាគារ អេស៊ីលីដា បើកកិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ភាគហ៊ុនិក ដោយ​អនុលោម​ទៅតាម​ច្បាប់ និង​បទប្បញ្ញត្តិ​ផ្សេងៗ ដែល​ពាក់ព័ន្ធ និង​លក្ខន្តិកៈ​របស់​ធនាគារ។ ក្នុងឆ្នាំ២០២៣ កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិក​សាមញ្ញ បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នៅ​ការិយាល័យកណ្តាល​របស់​ធនាគារ អេស៊ីលីដា និង​កិច្ចប្រជុំ​មហាសន្និបាត​ភាគហ៊ុនិកវិសាមញ្ញ បាន​ប្រព្រឹត្ត​ទៅ​នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ តាមរយៈ​អ៊ីម៉ែល។ ធនាគារបាន​ប្រតិបត្តិ​ដូចខាងក្រោម៖

មុនបើកកិច្ចប្រជុំ

សេចក្តីជូនដំណឹង​អំពី​កិច្ចប្រជុំ រួមមាន របៀបវារៈលម្អិត តួលេខសំខាន់ៗ សេចក្តីសម្រេច និង​អនុសាសន៍​របស់​ក្រុមប្រឹក្សាភិបាល ព្រមទាំង​ឯកសារ​គាំទ្រ​របៀបវារៈនីមួយៗ។ សេចក្តីជូនដំណឹង និង​ឯកសារគាំទ្រ​របៀបវារៈនីមួយៗ ត្រូវបាន​រៀបចំឡើង​ជា​ភាសាអង់គ្លេស និង​បាន​ផ្ញើជូន​ភាគហ៊ុនិក​ទាំងអស់ មុនពេល​បើកកិច្ចប្រជុំ​មហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងវិសាមញ្ញ។

អំឡុងពេលប្រជុំ

កិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកសាមញ្ញ និងវិសាមញ្ញ​ប្រចាំឆ្នាំ២០២៣ បាន​ដឹកនាំ​ដោយ​ប្រធានក្រុមប្រឹក្សាភិបាល។ ប្រធានអង្គប្រជុំ​បាន​អនុញ្ញាត​ឱ្យ​ភាគហ៊ុនិក​ទាំងអស់​មាន​ឱកាស​គ្រប់គ្រាន់ ដើម្បីសាកសួរ និង​ផ្តល់អនុសាសន៍ ព្រមទាំង​អាច​ស្នើសុំពន្យល់ ឬបញ្ជាក់​បញ្ហាផ្សេងៗ ពីថ្នាក់គ្រប់គ្រង។ ថ្នាក់គ្រប់គ្រង បានបញ្ជាក់ និង​ឆ្លើយសំណួរ​ទាក់ទង​នឹង​បញ្ហា​ដែល​ពាក់ព័ន្ធនានា។ កំណត់ហេតុប្រជុំ និង​មតិអនុម័ត​ដោយការបោះឆ្នោត​តាម​របៀបវារៈនីមួយៗ ត្រូវ​បាន​កត់ត្រា​ដោយ​លេខាធិការក្រុមហ៊ុន​របស់​ធនាគារ។

ចំណុចចម្បងៗ ដែល​បាន​អនុម័ត ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ២០២៣ មាន៖

  1. អនុម័ត​ការបែងចែក​ភាគលាភ​ជាសាច់ប្រាក់​ចំនួន​៤០ភាគរយ នៃ​ប្រាក់ចំណេញ​ក្នុង​ឆ្នាំ២០២២ ដែល​ផ្តល់ជូន​ដល់​ភាគហ៊ុនិក របស់​ធនាគារ អេស៊ីលីដា ចំនួន៧៤២.៧៦៤.៦៧០.០០០រៀល ស្មើនឹង២៩៧.១០៥.៨៦៤.៩៨៧,៥៨រៀល ក្នុង​អត្រា៦៨៥,៨៩៨៥រៀល ក្នុង១ភាគហ៊ុន និង​រក្សា​ប្រាក់ចំណេញ​នៅសល់​ក្នុង​ខ្ទង់ប្រាក់ចំណេញ​រក្សាទុក​របស់​ធនាគារ អេស៊ីលីដា។
  2. អនុម័ត​គោលការណ៍ភាគលាភ។
  3. អនុម័ត​ការតែងតាំង លោក ឆាយ សឿន ជា​អភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំ​បន្ថែមទៀត។
  4. អនុម័ត​ការតែងតាំង បណ្ឌិត អ៊ិន ចាន់នី ជាអភិបាលធនាគារ អេស៊ីលីដា សម្រាប់អាណត្តិថ្មី រយៈពេល៣ឆ្នាំ​បន្ថែមទៀត។
  5. អនុម័ត​ការតែងតាំង លោក វ៉ាន់ ស៊ូអៀង ជាអភិបាលឯករាជ្យ នៅធនាគារ អេស៊ីលីដា រហូតដល់​ថ្ងៃ​ចូលនិវត្តន៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។
  6. អនុម័ត​ការជ្រើសរើស PricewaterhouseCoopers (“PwC”) ជា​សវនករឯករាជ្យ​របស់​ធនាគារ អេស៊ីលីដា សម្រាប់ឆ្នាំហិរញ្ញវត្ថុ ២០២៤។
  7. អនុម័ត​ការដំឡើង​ប្រាក់បៀវត្ស​ជូន​ប្រធានក្រុមប្រឹក្សាភិបាល​ដូចខាងក្រោម៖
    • ដំឡើង​ប្រាក់បៀវត្សជូន លោក ឆាយ សឿន ប្រធានក្រុមប្រឹក្សាភិបាល ដោយ​ទទួលបាន​ចំណាត់ថ្នាក់ “A+” ដែល​មាន​ប្រសិទ្ធភាព​អនុវត្តប្រតិសកម្ម ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣។
    • បូកបន្ថែម​អត្រា​អតិផរណា​ប្រចាំឆ្នាំ២០២២ ចំនួន ៣% (បីភាគរយ) លើ​ប្រាក់បៀវត្ស​របស់​ប្រធានក្រុមប្រឹក្សាភិបាល ដែលមាន​ប្រសិទ្ធភាព ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។
  8. អនុម័ត​កម្រៃសេវា សម្រាប់​ក្រុមប្រឹក្សាភិបាល​របស់​ធនាគារ អេស៊ីលីដា ស្របតាម​អត្រាអតិផរណា​ប្រចាំឆ្នាំ២០២២ ចំនួន៣% (បីភាគរយ) ។
  9. អនុម័ត​កាលបរិច្ឆេទ​កំណត់ទុក​នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ សម្រាប់​កាលបរិច្ឆេទ​ប្រកាស​បញ្ជីឈ្មោះ​ភាគហ៊ុនិក ដែល​ត្រូវ​ទទួលបាន​ភាគលាភ។
  10. អនុម័ត​ការធ្វើវិសោធនកម្ម​លើមាត្រា៨ (“ការទិញភាគហ៊ុន”) ឧបសម្ព័ន្ធ១ (“សមាសភាព​នៃក្រុមប្រឹក្សាភិបាល​របស់​ធនាគារអេស៊ីលីដា”) ឧបសម្ព័ន្ធ៣ (“បញ្ជីឈ្មោះ​ភាគហ៊ុនិក​សាធារណៈ​របស់ ធនាគារ អេស៊ីលីដា”) និង​ឧបសម្ព័ន្ធ៤ (“បញ្ជីឈ្មោះ​ភាគហ៊ុនិក​ដែល​ធ្វើ​និយ័តកម្ម​ពី​ក្រុមហ៊ុន អេ អេស អេ ភីអិលស៊ី”) នៃលក្ខន្តិកៈ ធនាគារ អេស៊ីលីដា។
  11. អនុម័ត និងតែងតាំង បណ្ឌិត ហេង ឌីណា ជា​អភិបាលឯករាជ្យ ធនាគារ អេស៊ីលីដា។
  12. អនុម័ត និង​ទទួលស្គាល់​ការតែងតាំង លោក Takeshi Kimoto ជា​តំណាងភាគហ៊ុនិកថ្មី មកពី​ស្ថាប័ន SMBC នៅ​ធនាគារ អេស៊ីលីដា ជំនួសលោក Hideomi Shigematsu។
  13. អនុម័ត​ការធ្វើវិសោធនកម្ម ឧបសម្ព័ន្ធ១ (“សមាសភាព​ក្រុមប្រឹក្សាភិបាលធនាគារ អេស៊ីលីដា ភីអិលស៊ី”) នៃលក្ខន្តិកៈ ធនាគារ អេស៊ីលីដា។

បន្ទាប់ពីប្រជុំ

កំណត់ហេតុ​កិច្ចប្រជុំ​ភាគហ៊ុនិក​ប្រចាំឆ្នាំ២០២៣ ត្រូវ​ផ្ញើជូន​គ្រប់​ភាគហ៊ុនិក​ទាំងអស់ ដើម្បីពិនិត្យ មុន​នឹង​អនុម័ត​នៅ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​បន្ទាប់។

ភាគហ៊ុនិក

ភាគហ៊ុនិក គឺជា​ម្ចាស់​របស់​ធនាគារ។ ភាគហ៊ុនិក​មានសិទ្ធិ​អនុម័ត​លើ​កិច្ចការយុទ្ធសាស្ត្រ​នានា ប៉ុន្តែ​ពុំមាន​សិទ្ធិអំណាច​គ្រប់គ្រង​ផ្ទាល់​លើ​កិច្ចការ​របស់​ធនាគារ​នោះទេ ដោយ​ភាគហ៊ុនិក​បាន​ផ្ទេរ​ការទទួលបន្ទុកទាំងនេះ​ទៅ​ឱ្យ​ក្រុមប្រឹក្សាភិបាល តាមរយៈ​លក្ខន្តិកៈ​របស់​ធនាគារ។

សូម​ចុចទីនេះ សម្រាប់​ព័ត៍មាន​បន្ថែម​របស់​ភាគហ៊ុនិក ធនាគារ អេស៊ីលីដា ភីអិលស៊ី

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.០៨០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖