navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ (កម្រិតមាស) ជាធនាគារឆ្នើមការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់បំផុត
ធនាគារ អេស៊ីលីដា ទទួលបានវិញ្ញាបនបត្រ (កម្រិតមាស) ជាធនាគារឆ្នើមការពារសុវត្ថិភាពអតិថិជនកម្រិតខ្ពស់បំផុត
ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥
ធនាគារ អេស៊ីលីដា មានមោទនភាពយ៉ាងខ្លាំង ដែលបានទទួល វិញ្ញាបនបត្រកម្រិតមាស (Gold Level Certification) ពីស្ថាប័ន MFR Global Rating Agency ក្នុងការការពារសុវត្ថិភាព និងទិន្នន័យអតិថិជន។
សមិទ្ធផលដ៏ល្អឥតខ្ចោះនេះ បញ្ជាក់ថា ធនាគារ អេស៊ីលីដា មានសុចរិតភាព និងទំនួលខុសត្រូវខ្ពស់បំផុត អនុវត្តបាន ១០០% តាមស្ដង់ដារសកលស្តីពីការគ្រប់គ្រង និងការពារសុវត្ថិភាពអតិថិជនជាចម្បង ដែលរួមបញ្ចូលគោលការណ៍សំខាន់ៗ ៨ ចំណុច ដូចខាងក្រោម៖
- ការអភិវឌ្ឍផលិតផលស្របតាមតម្រូវការប្រើប្រាស់
- ការទប់ស្កាត់បំណុលមិនឲ្យលើសពីសមត្ថភាព
- តម្លាភាព
- ថ្លៃសេវាសមរម្យ និងមានទំនួលខុសត្រូវខ្ពស់
- យុត្តិធម៌ និងផ្តល់តម្លៃខ្ពស់ចំពោះអតិថិជន
- ការការពារបានល្អនូវឯកជនភាពទិន្នន័យអតិថិជន
- យន្តការប្រសិទ្ធភាពក្នុងការដោះស្រាយបញ្ហា និងបណ្តឹងអតិថិជន
- អភិបាលកិច្ចល្អ និងគុណភាពនៃធនធានមនុស្ស
បន្ថែមពីនេះ ធនាគារ អេស៊ីលីដា ក៏បានទទួលនូវវិញ្ញាបនបត្រស្តង់ដារសុវត្ថិភាពអន្តរជាតិ រួមមាន PCI-DSS, ISO/IEC 27001:2022 និង ISO/IEC 27701:2019 ដើម្បីធានាថា អតិថិជនទទួលបានការពារ និងសុវត្ថិភាពខ្ពស់បំផុត ក្នុងផ្នែកសុវត្ថិភាពទិន្នន័យ សន្តិសុខបណ្តាញប្រព័ន្ធអ៊ីនធើណែត និងការការពារឯកជនភាព។
សមិទ្ធផលដ៏មានសារសំខាន់នេះ បង្ហាញពីបេសកកម្មរបស់យើងក្នុងការលើកស្ទួយនូវទំនុកចិត្ត តម្លាភាព និងសុខុមាលភាពអតិថិជន តាមរយៈការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនួលខុសត្រូវខ្ពស់។
MFR (MicroFinanza Rating) គឺជាភ្នាក់ងារវាយតម្លៃសកល ដែលផ្តល់ការវាយតម្លៃ ទិន្នន័យ និងជំនាញបច្ចេកទេស សម្រាប់ឧស្សាហកម្មហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព។ អានបន្ថែម៖ mf-rating.com