www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextការ​ចុះ​កិច្ចព្រមព្រៀង ស្តីពី​សេវា​ប្រឹក្សា​យោបល់រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ SMBC

ការ​ចុះ​កិច្ចព្រមព្រៀង ស្តីពី​សេវា​ប្រឹក្សា​យោបល់រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ SMBC

ថ្ងៃ​ទី១២ ខែកញ្ញា ឆ្នាំ២០១៣

លោក Masayuki Shimura, Managing Director and Head of Asia Pacific Division នៃ​ធនាគារ SMBC និង​បណ្ឌិត អ៊ិន ចាន់នី, ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុង​ចុះ​ហត្ថលេខា
លោក Masayuki Shimura, Managing Director and Head of Asia Pacific Division នៃ​ធនាគារ SMBC និង​បណ្ឌិត អ៊ិន ចាន់នី, ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុង​ចុះ​ហត្ថលេខា

ភ្នំពេញ, ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៣ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុក​ចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំ​មុខ​គេ​​គ្រប់​វិស័យ​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ប្រកាស​ជា​សាធារណៈ ពី​ការ​ចុះ​កិច្ច​ព្រមព្រៀង ស្តី​ពីសេវា​​សាជីវកម្ម ជាមួយ​ធនាគារ Sumitomo Mitsui Banking Corporation (SMBC) ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​នេះ ភាគី​ទាំង​ពីរ​ព្រមព្រៀង​គ្នា បង្កើត​នូវ​ផ្នែក​សាជីវកម្ម​អន្តរជាតិ នៅ​ក្នុង​ធនាគារ​អេស៊ីលីដា ។

តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ​ធនាគារ SMBC នឹង​ផ្តល់ជូន​នូវ​ជំនាញ និង​ឯកទេស​ស្តីពី​ផ្នែក​សាជីវកម្ម​អន្តរជាតិ សម្រាប់​ជា​ជំនួយ និង​ការ​គាំទ្រ​ដល់​ធនាគារ​អេស៊ីលីដា ក្នុង​ការ​ពង្រីក​នូវ​ប្រតិបត្តិការ​ផលិតផល និង​សេវាកម្ម​ធនាគារ​ពាណិជ្ជ ដើម្បី​បំពេញ​តម្រូវការ​ជូន​ដល់​អតិថិជន​អន្តរជាតិ​របស់​ខ្លួន ជា​ពិសេស​នោះ គឺ​ការ​បម្រើ​ជូន​នូវ​សេវាកម្ម​ផ្នែក​សាជីវកម្ម​អន្តរជាតិ ។

ការ​ចាប់​ផ្តើម​ដាក់​ឱ្យ​ធ្វើ​ប្រតិបត្តិការ ផ្នែក​សាជីវកម្ម​អន្តរជាតិ​នេះ នឹង​ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​ប្រតិបត្តិការ​ជា​ផ្លូវ​ការ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ។

លោក Masayuki Shimura, Managing Director and Head of Asia Pacific Division នៃ​ធនាគារ SMBC បាន​មាន​ប្រសាសន៍​ថា "យើង​មាន​សេចក្តី​រំភើប​រីករាយ​ជា​ខ្លាំង ដែល​ធនាគារ​អេស៊ីលីដា បាន​ជ្រើស​រើស​យក​ធនាគារ SMBC ក្នុង​ការ​ផ្តល់ជូន​នូវ​ជំនាញ និង​ឯកទេស​ស្តី​ពី​ផ្នែក​សាជីវកម្ម​អន្តរជាតិ ។ ធនាគារ SMBC នឹង​ពង្រីក​សមត្ថភាព​របស់​ខ្លួន ដើម្បី​ផ្តល់​ជូន​នូវ​ដំណោះស្រាយ ដែល​មាន​ការ​វិនិច្ឆ័យ​ត្រឹមត្រូវ​ជាមួយ​គុណភាព​ខ្ពស់ ព័ត៌មាន​ដ៏​មាន​សារៈសំខាន់ និង​សេវាកម្ម​ដ៏​ល្អ​បំផុត​ជូន​ធនាគារ​អេស៊ីលីដា ដោយ​រួមមាន ៖ (ទី១) ចែក​រំលែក​ការ​អនុវត្ត​ដ៏​ល្អ​ប្រសើរ​បំផុត ដែល​ពាក់ព័ន្ធ​នឹង​ធុរៈកិច្ច​សាជីវកម្ម, (ទី២) ចែក​រំលែក​ការ​អនុវត្ត​ដ៏​ល្អ​ប្រសើរ​បំផុត ដែល​មាន​នៅ​ក្នុង​តំបន់​ប្រតិបត្តិការ​នៃ​ការ​ត្រួត​ពិនិត្យ​ហានិភ័យ និង​បច្ចេកទេស​ហានិភ័យ ដើម្បី​ធានា​ថា​យុទ្ធសាស្ត្រ​ទំនាក់​ទំនង​របស់​ផ្នែក​ធុរៈកិច្ច​សាជីវកម្ម​អន្តរជាតិ គឺ​ជា​ទំនាក់​ទំនង ដែល​សមស្រប​ជាមួយ​ក្រុមហ៊ុន និង/ឬ ឧស្សាហកម្ម​ដែល​មាន​គុណភាព, (ទី៣) អភិវឌ្ឈ និង​សម្រេច​តាម​យុទ្ធសាស្ត្រ និង​ផែនការ (ដែល​រួម​មាន ផែនការ​គណនេយ្យ​អតិថិជន ផែនការ​លក់​ផលិតផល គោល​នយោបាយ​ប្រតិបត្តិការ និង​ផែនការ​ធនធាន) សម្រាប់​ធ្វើ​ឱ្យ​ចំណូល / ប្រាក់​ចំណេញ មាន​កម្រិត​សមរម្យ​ដែល​ធ្វើ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​ស្រប​តាម​គោលដៅ​ផលិតផល នូវ​សាជីវកម្ម​អន្តរជាតិ ជូន​អតិថិជន, (ទី៤) ចូលរួម​ផ្តល់​យោបល់​ដល់​ក្រុម​ផែនការ​អាជីវកម្ម សម្រាប់​ពង្រីក​ឱកាស​អាជីវកម្ម​នៅ​ក្នុង​តំបន់​គោលដៅ​យុទ្ធសាស្ត្រ, (ទី៥) អភិវឌ្ឍ​អ្នក​ឯកទេស​ហិរញ្ញវត្ថុ​​ក្នុង​តំបន់​ប្រតិបត្តិការ / វិស័យ​ចំរុះ ដោយ​ផ្អែក​តាម​ការផ្លាស់ប្តូរ​ឧស្សាហកម្ម និង​តម្រូវការ​តាមវិស័យ និង​ជា​ជំនួយ​ក្នុង​នាម​​ជាអ្នក​ផ្តល់​យោបល់​ដែល​មាន​គុណភាព ដើម្បី​ធ្វើ​ឱ្យ​មាន​ចំណូល និង​ប្រាក់ចំណេញ​ផ្នែក​សេដ្ឋកិច្ច សម្រាប់​ធុរៈកិច្ច​សាជីវកម្ម​អន្តរជាតិ​ទៅ​តាម​ផែនការ​ថវិកា, និង (ទី៦) ជំរុញ​ក្រុមការងារ​ក្នុង​ចំណោម​សមាជិកក្រុម​ម្នាក់ៗ ឱ្យ​អនុវត្តតាម​ផ្នែក​សាជីវកម្ម​អន្តរជាតិជាទូទៅ" ។

ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី សហប្រតិបត្តិការ​សាជីវកម្ម រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ SMBC
ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តីពី សហប្រតិបត្តិការ​សាជីវកម្ម រវាង​ធនាគារ​អេស៊ីលីដា និង​ធនាគារ SMBC

បណ្ឌិត អ៊ិន ចាន់នី, ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "តាមរយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​សាជីវកម្ម ជាមួយ​ធនាគារ SMBC នា​ពេល​នេះ ធនាគារ អេស៊ីលីដា អាច​រួម​បញ្ចូល​លទ្ធភាព​ជំនាញ​សេវាកម្ម​ដ៏​មាន​គុណភាព​ល្អ​បំផុត ជាមួយ​ធនាគារ SMBC ក្នុង​ការ​បម្រើ​ជូន​អតិថិជន​សាជីវកម្ម​របស់​ខ្លួន" ។ លោក​ប្រធាន​នាយក​ប្រតិបត្តិ បាន​បញ្ជាក់​បន្ថែម​ថា "SMBC នឹង​ដើរ​តួនាទី​ជា​បណ្តាញ​ទំនាក់ទំនង​រវាង ធនាគារ SMBC និង​ធនាគារ​អេស៊ីលីដា សម្រាប់​ព័ត៌មាន​ស្តីពី​ការ​វិនិយោគ​សាជីវកម្ម​អន្តរជាតិ ឬ​ការ​ពង្រីក​សាជីវកម្ម នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​បម្រើ និង​រក្សា​នូវ​ទំនាក់ទំនង​ជាមួយ​អតិថិជន​សាជីវកម្ម​បរទេស​​ដែល​មាន​ស្រាប់ ឬ​អតិថិជន​របស់ SMBC និង​ការ​គាំទ្រ​ប្រតិបត្តិការ ពី​សាជីវកម្ម​បរទេស ។ ធនាគារ​អេស៊ីលីដា គឺ​ជា​ទីកន្លែង​ដ៏​សមរម្យ​មួយ សម្រាប់​ជួយ​គាំទ្រ​ដល់​ទីផ្សារ​ជូន​អតិថិជន​សាជីវកម្ម​បរទេស ដែល​មាន​សក្តានុពល និង​ផ្តល់​យោបល់​ស្តីពី​ការ​ធ្វើ​ផែនការ និង​ការ​ប្រតិបត្តិ នៃ​កម្មវិធី​សាកសួរ​ព័ត៌មាន​របស់​អតិថិជន សម្រាប់​ការ​បង្កើត​អាជីវកម្ម​ថ្មី និង​បង្កើន​ប្រាក់​ចំណេញ​ក្នុង​ធុរៈកិច្ច​គោលដៅ" ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ​អេស៊ីលីដា ជា​ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​នាំមុខ​គេ​រាល់​គ្រប់​វិស័យ ។ ធនាគារ​អេស៊ីលីដា​ផ្តល់​ជូន​សេវាកម្ម​ហិរញ្ញវត្ថុ និង​ផលិតផល​ជាច្រើន​ដូចជា សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​-សន្សំ សេវា​ផ្ទេរ​ប្រាក់ សេវា​ចាត់ចែង​សាច់ប្រាក់ ហិរញ្ញប្បទាន​ពាណិជ្ជកម្ម សេវា​មូលបត្រ និង​សេវា​ធនាគារ​អេឡិចត្រូនិក ដើម្បី​បម្រើ​ជូន​រាល់​តម្រូវការ របស់​អតិថិជន​ដ៏​វៃឆ្លាត​របស់​ខ្លួន និង​សាធារណជន​គ្រប់​មជ្ឈដា្ឋន​ក្នុង​សហគមន៍ សម្រាប់​រយៈពេល​ជាង ២១​ឆ្នាំ កន្លង​មក​នេះ ។ ធនាគារ​អេស៊ីលីដា មាន​ការិយាល័យ​សាខា​ចំនួន ២៣៨ ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា, មាន​ការិយាល័យ សាខា​ចំនួន ៣៤ នៅ​ប្រទេស​ឡាវ និង​មួយ​ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ជាមួយ​នឹងទ្រព្យ​សកម្ម​សរុប​ចំនួន ២ពាន់លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែ​សីហា ឆ្នាំ​២០១៣ ។ បច្ចុប្បន្ន​នេះ ធនាគារ​អេស៊ីលីដា មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ និងស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា, ហើយ​តាម​យុទ្ធសាស្ត្រ ធនាគារ​អេស៊ីលីដា នឹង​បន្ត​ពង្រីក​វិសាលភាព​ប្រតិបត្តិការ ទៅ​ក្នុង​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​នៅ​តាម​ដងទន្លេ​មេគង្គ​ដទៃ​ទៀត ។

អំពី​ធនាគារ SMBC

ធនាគារ SMBC ការិយាល័យ​កណ្តាល និង​ការិយាល័យ​សាខា រួមទាំង​សាខា​នៅ​បរទេស មាន​សេវា​ជាច្រើន​ដូចជា សេវា​ប្រាក់បញ្ញើ, សេវា​ឥណទាន, សេវា​ជើងសារ​មូលបត្រ​និងពាណិជ្ជកម្ម, សេវា​វិនិយោគ​មូលបត្រ, សេវា​ផ្ទេរ​ប្រាក់, សេវា​ប្តូរ​រូបិយប័ណ្ណបរទេស, សេវា​មូលបត្រ​ជឿទុកចិត្ត​និង​ប្រអប់​សុវត្ថិភាព, សេវា Financial Futures Underwriting, សេវា Investment Trust Sales, និង​សេវាកម្ម​ធនាគារ​ពាណិជ្ជ​ជាច្រើន​ទៀត ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទស្សនា​វេបសាយ www.smbc.co.jp ។


សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង​តាម​រយៈ

បណ្ឌិត សូ ផនណារី   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ប្រតិបត្តិការ
អ៊ីម៉ែល ៖

លោក ព្រំ វិសុទ្ធ   អនុប្រធាន​នាយក​ប្រតិបត្តិ និង​ជា​គណៈប្រធាន​នាយក​ប្រតិបត្តិ​នីតិកម្ម
អ៊ីម៉ែល ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh

សួស្តី! តើមានអ្វីខ្ញុំអាចជួយអ្នកបាន?
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.១២៣ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖