navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា បើកសាខាថ្មី នៅតំបន់ យ៉ាំងកូង និងបាកូ
ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា បើកសាខាថ្មី នៅភូមិភាគយ៉ាំងកូង និងបាកូ
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៣
ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយគុណភាព និងភាពងាយស្រួលឱ្យកាន់តែប្រសើរថែមទៀតជូនដល់អតិថិជនរបស់ធនាគារអេស៊ីលីដាទាំងអស់ យើងខ្ញុំមានសេចក្តីសោមនស្សរីករាយសូមជូនដំណឹងដល់អតិថិជន និងសាធារណជនឱ្យបានជ្រាបថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា បានបើកសាខាថ្មីចំនួន ២ បន្ថែមទៀតដែលស្ថិតនៅភូមិភាគយ៉ាំងកូង និងបាកូ ។
- សាខាបាកូ ស្ថិតក្នុងភូមិភាគបាកូ
អគារលេខ៣៣៦-B ផ្លូវស្វេម៉រដរប៉ាហ្គូដា ភូមិសិនសរពុ ភូមិភាគបាកូ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
មើលផែនទី - ការិយាល័យថាកេតា ស្ថិតក្នុងភូមិភាគយ៉ាំងកូង
អគារលេខ១៤-A ផ្លូវអាយ៉ាវ៉ុន ភូមិអ័នណរម៉ារ ក្រុងថាកេតា ភូមិភាគយ៉ាំងកូង សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។
មើលផែនទី
ការិយាល័យសាខាថ្មីទាំងពីរនេះ ចាប់បើកបម្រើសេវាកម្មចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងតាមរយៈទូរស័ព្ទលេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ២៤ម៉ោងក្នុងមួយថ្ងៃ និង៧ថ្ងៃក្នុងមួយសប្តាហ៍ ៕