www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារអេស៊ីលីដា បាន​ជ្រើសរើស​ឱ្យ​បម្រើ​សេវាកម្ម សម្រាប់​ប្រតិបត្ដិការ​ចំណូល-ចំណាយ​ថវិកា​រដ្ឋ

ធនាគារអេស៊ីលីដា បាន​ជ្រើសរើស​ឱ្យ​បម្រើ​សេវាកម្ម សម្រាប់​ប្រតិបត្ដិការ​ចំណូល-ចំណាយ​ថវិកា​រដ្ឋ

ថ្ងៃ​ទី០៣ ខែធ្នូ ឆ្នាំ២០១៣

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខគេ បាន​ប្រកាស​ជា​សាធារណៈ នា​ថ្ងៃនេះ​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ជ្រើសរើស ធនាគារអេស៊ីលីដា ឱ្យ​បម្រើ​សេវាកម្ម​សម្រាប់​ប្រតិបត្ដិការ​ចំណូល-ចំណាយ​ថវិកា​រដ្ឋ អនុវត្ត​នៅ​ទូទាំង​ប្រទេស ។

តាមរយៈ​អនុស្សរណៈ នៃ​ការយោគយល់គ្នា​នេះ ធនាគារអេស៊ីលីដា នឹង​បម្រើ​សេវាកម្ម​សម្រាប់​ប្រតិបត្ដិការ​ចំណូល-ចំណាយ​ថវិកា​រដ្ឋ អនុវត្ត​នៅ​ទូទាំង​ប្រទេស រួមមាន ៖ ទី១ សម្រាប់​កិច្ចប្រតិបត្តិការ​ចំណូល, ទី២ សម្រាប់​កិច្ចប្រតិបត្តិការ​ចំណាយ, ទី៣ សម្រាប់​កិច្ចប្រតិបត្តិការ​ចំណូល-ចំណាយ​ថវិកា​ឃុំ/សង្កាត់, និង​ទី៤ សម្រាប់​កិច្ចប្រតិបត្តិការចំណូល (ដែលមាន​ម្ចាស់គណនី​ពីរ​រួមគ្នា គឺ​រតនាគារ​រាជធានី-ខេត្ត និង​អង្គភាព​ក្រោមចំណុះ​របស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) ចំនួន​មួយ ឬច្រើន តាម​តម្រូវការ​ចាំបាច់​ដោយមាន​ការអនុញ្ញាត​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ។

ចំពោះ​ធនាគារ​អេស៊ីលីដា អនុស្សរណ:​នៃ​ការ​យោគ​យល់​គ្នា​នេះ​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ដូចជា ៖

ធនាគារ​អេស៊ីលីដា ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ការ​បម្រើ​សេវាកម្ម​កាន់តែ​ច្រើន ធ្វើ​ឱ្យ​គុណភាព​សេវាកម្ម​កាន់តែ​ប្រសើរ ដោយ​សារ​ធនាគារ​អេស៊ីលីដា យល់​ដឹង​ច្បាស់​ពី​តម្រូវការ និង​ស្តាប់​មតិ​យោបល់​របស់​អតិថិជន ដៃគូ​ពាណិជ្ជកម្មរបស់​ខ្លួន និង​សាធារណ:ជន ។


សម្រាប់ព័ត៌មានបន្ថែម សូមទាក់​ទង​តាមរយៈ

លោក លី ថៃ នាយក​ប្រតិបត្ដិ​ប្រតិបត្ដិការ
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩, ០១៥ ៩០០ ១៧៧
អ៊ីម៉ែល:

លោក សុខ សុវត្ថឌី នាយក​ប្រតិបត្ដិ​រង​ប្រតិបត្ដិការ
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩, ០១៥ ៩០០ ១៧៨
អ៊ីម៉ែល:

លោក នេត ពិសិដ្ឋ នាយក​ប្រតិបត្ដិ​រង​ប្រតិបត្ដិការ
ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧ / ៤៣០ ៩៩៩, ០១៥ ៧០០ ១១១
អ៊ីម៉ែល:

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣៥៧ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖