www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextគណៈប្រតិភូ​ជាន់​ខ្ពស់​ធនាគារ​កណ្តាល​ឡាវ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ទស្សនកិច្ច​ធនាគារ អេស៊ីលីដា ភីអិលស៊ី

គណៈប្រតិភូ​ជាន់​ខ្ពស់​ធនាគារ​កណ្តាល​ឡាវ និង​ធនាគារ​ជាតិ​នៃ​កម្ពុជា ទស្សនកិច្ច​ធនាគារ អេស៊ីលីដា ភីអិលស៊ី

គណៈប្រតិភូ​ទស្សនកិច្ច​សាខា​ក្រុង(ផ្សារ​លើ)
គណៈប្រតិភូ​ទស្សនកិច្ច​សាខា​ក្រុង(ផ្សារ​លើ)
កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា និង​គណៈប្រតិភូ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​របស់​ធនាគារ​អេស៊ីលីដា និង​គណៈប្រតិភូ​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ
បណ្ឌិត អ៊ិន ចាន់នី ទទួល​វត្ថុអនុស្សាវរី​យ៍​ពី ឯកឧត្តម​បណ្ឌិត Somphao PHAYSITH
បណ្ឌិត អ៊ិន ចាន់នី ទទួល​វត្ថុអនុស្សាវរី​យ៍​ពី ឯកឧត្តម​បណ្ឌិត Somphao PHAYSITH

ថ្ងៃ​ទី០៩ ខែធ្នូ ឆ្នាំ២០១៣

នៅ​​ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ គណៈប្រតិភូ​ជាន់​ខ្ពស់​របស់​ធនាគារ​កណ្តាល​ឡាវ ដឹក​នាំ​ដោយ​ឯកឧត្តម​បណ្ឌិត Somphao PHAYSITH ទេសាភិបាល​ធនាគារ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​គណៈប្រតិភូ​ជាន់​ខ្ពស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដឹក​នាំ​ដោយ​ឯកឧត្តម ស៊ុំ សន្និសិទ្ធ អគ្គលេខាធិការ​ធនាគារ​ជាតិ​នៃ​កម្ពុជា បាន​ធ្វើ​ទស្សនកិច្ច​ពី​ការ​រីក​ចម្រើន​របស់​ធនាគារ​អេស៊ីលីដា សាខា​ក្រុង(ផ្សារលើ) ស្ថិត​ក្នុង​ខេត្តសៀមរាប ។

នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម​បណ្ឌិត Somphao PHAYSITH បាន​មាន​មតិ​កោត​សរសើរ និង​បន្ត​គាំទ្រ​ដល់​ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​បាន​ពង្រីក​បណ្តាញ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ប្រទេសឡាវ ។ ឯកឧត្តម​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា នា​អនាគត​ដ៏​ខ្លី​ខាង​មុខ ធនាគារ​អេស៊ីលីដា​នៅ​ក្នុង​ប្រទេស​ឡាវ នឹង​រីក​ចម្រើន​ក្លាយ​ជា​ធនាគារ​ឈាន​មុខ​គេ​ដូច​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ ។

ឯកឧត្តម ស៊ុំ សន្និសិទ្ធ អគ្គ​លេខាធិការ​ធនាគារ​ជាតិ​នៃ​កម្ពុជា ក៏​បាន​សម្តែង​នូវ​​មតិ​ត្រេកអរ និង​មាន​មោទនភាព​យ៉ាង​ខ្លាំង ដែល​មាន​ធនាគារ​អេស៊ីលីដា ជា​ធនាគារ​ក្នុង​ស្រុក​មាន​ភាព​រីក​ចម្រើន​គ្រប់​វិស័យ បាន​ពង្រីក​សាខា​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន​ទៅ​ក្រៅ​ប្រទេស​មុន​ដំបូង​គេ រួម​មាន​ប្រទេស​ឡាវ និង​មីយ៉ាន់ម៉ា ។

ឆ្លៀត​ក្នុង​ឱកាស​នោះ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ និង​កម្មករ​និយោជិត​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ មាន​សេចក្តី​រីករាយ​គោរព​ស្វាគមន៍​យ៉ាង​កក់ក្តៅ និង​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​សមភាគី​ធនាគារ​ជាតិ​នៃ​កម្ពុជា និង​ធនាគារ​សាធារណៈរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ដែល​បាន​អញ្ជើញ​មក​ទស្សនកិច្ច​នៅ​ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​បាន​ឧបត្ថម្ភ​គាំទ្រ​ដល់​ធនាគារ​អេស៊ីលីដា ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ប្រទេស​ឡាវ ។ សកម្មភាព​ទាំង​អស់​នេះហើយ ដែល​បាន​ធ្វើ​ឱ្យ​ធនាគារ​មាន​ការ​រីក​ចម្រើន​លូតលាស់ និង​ទទួល​បាន​ជោគជ័យ ដូច​សព្វថ្ងៃ​នេះ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៥១ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖