www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសាខា​ស្ទឹងមានជ័យ ប្តូរ​ទីតាំង​ការិយាល័យ​ថ្មី

សាខា​ស្ទឹងមានជ័យ ប្តូរ​ទីតាំង​ការិយាល័យ​និង​ឈ្មោះ​ថ្មី ទៅ​ជា​សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)

ថ្ងៃ​ទី២០ ខែមីនា ឆ្នាំ២០១៤

ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព និង​ភាព​ងាយស្រួលឱ្យ​កាន់​តែ​ប្រសើរ​ថែមទៀត​ជូន​ដល់​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំង​អស់ យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​សូមជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជនឱ្យ​បាន​ជ្រាប​ថា ធនាគារ​អេស៊ីលីដា សាខា​ស្ទឹងមានជ័យ បាន​ប្តូរ​ឈ្មោះ​ជា "សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)" និង​បាន​ផ្លាស់ប្តូរ​ទីតាំង​ការិយាល័យ​ថ្មី ស្ថិត​នៅ​អគារលេខ២៤៤ មហាវិថីម៉ៅសេទុង(២៤៥) ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ការិយាល័យ​ថ្មី​នេះ​បាន​សាងសង់​ឡើង​តាម​ស្តង់ដារ​អន្តរជាតិ ដោយ​យក​ចិត្ដ​ទុក​ដាក់​ខ្លាំង​លើ​ការ​រក្សា​សន្ដិសុខ កំណារ​ពារ​អគ្គិភ័យ ការ​បម្រុង​ថាមពល ផាសុកភាព និង​សុវត្ថិភាព​ការងារ ព្រមទាំង​មាន​ទី​កន្លែង​សម្រាប់​បម្រើ​អតិថិជន និង​សម្រាប់​បំពេញ​ការងារ​ធំ​ទូលាយ ។

អគារ​ការិយាល័យ​ថ្មី​នេះ បាន​សាងសង់​តាម​ស្ដង់ដារ​របស់​ធនាគារ​អេស៊ីលីដា ស្រប​តាម​យុទ្ធសាស្ដ្រ​យូរ​អង្វែង​របស់​ធនាគារ​អេស៊ីលីដា ព្រម​ទាំង​បង្ហាញ​ពី​ភាព​រឹងមាំ ជាមួយ​ការ​អភិវឌ្ឍ​ឥត​ឈប់ឈរ ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​កាន់តែ​លឿន រហ័ស​ទាន់​ចិត្ដ អាច​ជឿជាក់​បាន និង​មាន​សុវត្ថិភាព​ខ្ពស់ ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)

ស្ថិត​នៅ​អគារលេខ២៤៤ មហាវិថីម៉ៅសេទុង(២៤៥) ភូមិ៣ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រអប់សំបុត្រលេខ : ១១៤៩
ទូរស័ព្ទ : ០២៣ ៨៨៣ ០១៣ / ៨៨៣ ០១៤ / ៩៩៧ ៩១០ / ៩៩៧ ៩១១
ទូរសារ : ០២៣ ៨៨៣ ០៦១ / ៩៩៧ ៩១២
អ៊ីម៉ែល :


សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)
សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)
ផែនទី​ការិយាល័យ​សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)
ផែនទី​ការិយាល័យ​សាខាផ្លូវម៉ៅសេទុង (ផ្សារដើមគរ)

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៥៨០ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖