navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារអេស៊ីលីដា ទទួលបានពានរង្វាន់ជ័យលាភីបាល់ទាត់ហិរញ្ញវត្ថុឆ្នាំ២០១៤
ធនាគារអេស៊ីលីដា ទទួលបានពានរង្វាន់ជ័យលាភីបាល់ទាត់ហិរញ្ញវត្ថុឆ្នាំ២០១៤
ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤
នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៤ មានការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ហិរញ្ញវត្ថុឆ្នាំ២០១៤ វគ្តផ្តាច់ព្រ័ត្រ នៅ Beeline Arena ។ ក្រុមកីឡាបាល់ទាត់របស់ធនាគារអេស៊ីលីដា ទទួលបានពានរង្វាន់នេះ ។
ការប្រកួតកីឡាបាល់ទាត់យកពានរង្វាន់ហិរញ្ញវត្ថុឆ្នាំ២០១៤ ដែលរៀបចំដោយ Excel Events គឺដើម្បីផ្តល់ឱកាសឱ្យក្រុមហ៊ុនហិរញ្ញវត្ថុនានាប្រកួតប្រជែងគ្នានៅក្នុងបរិយាកាសកីឡា ដោយធ្វើឱ្យក្រុមហ៊ុនមានឱកាសចែករំលែកអ្វីប្លែកៗ ហើយក៏ផ្តល់ឱកាសឱ្យក្រុមហ៊ុនទាំងនោះផ្សារភ្ជាប់គ្នាជាបណ្តាញ និងកសាងទំនាក់ទំនងដ៏យូរអង្វែង នៅក្នុងបរិយាកាសប្រកបដោយការប្រកួតប្រជែង តែមានលក្ខណៈជាមិត្តភាព ។
ក្រុមកីឡាបាល់ទាត់ដែលចូលរួមប្រកួតយកពានរង្វាន់នេះមាន ៖
- ក្រុមធនាគារអេស៊ីលីដា
- ក្រុមម៉ារ៉ូហាន់ ធនាគារជប៉ុន
- ក្រុម KPMG
- ក្រុម វីង
- ក្រុម PwC
- ក្រុមធនាគារ ហ្វីលីព
- ក្រុមសាលា CamEd
- ក្រុមធនាគារ សហពាណិជ្ជ
- ក្រុមធនាគារពាណិជ្ជកម្មក្រៅប្រទេស