www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​អបអរសាទរ​ខួប​ពីរ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជា​មួយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា

ពិធី​អបអរសាទរ​ខួប​ពីរ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជា​មួយ​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា

ថ្ងៃ​ទី១៣ ខែមករា ឆ្នាំ​២០១៥

ACLEDA Photo

កាល​ពី​ល្ងាច​ថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ធនាគារ​អេស៊ីលីដា និង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា បាន​ប្រារព្ធ​ពិធី​អបអរ​សាទរ​ខួប​ពីរ​ឆ្នាំ ក្នុង​ការ​បង្កើត​ភាព​ជា​ដៃគូ​ជា​មួយ​គ្នា ។

នៅ​ក្នុង​ពិធី​នេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាន​​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​ទិញ​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ពី​ក្រុមហ៊ុន​ព្រូដិនសល និង​​អបអរ​សាទរ​ចំពោះ​សមិទ្ធផល​សម្រេច​បាន​យ៉ាង​ធំធេង​ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​មាន​គុណភាព ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​អតិថិជន ។

គម្រប់​ខួប​ពីរ​ឆ្នាំ ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុន​ព្រូដិនសល​កម្ពុជា ក៏​ដូចជា​អតិថិជន បាន​យល់​ដឹង​ពី​តម្លៃ​និង​អត្ថប្រយោជន៍​ពិត​នៃ​សេវាកម្ម​ធានា​រ៉ាប់រង​ជីវិត​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​ព្រូដិនសល​ជូន​ចំពោះ​សាធារណជន ។ យើង​បាន​យល់​ដឹង​យ៉ាង​ច្បាស់​ថា ផលិតផល-សេវាកម្ម​ធានា​រ៉ាប់រង​ជីវិត​មាន​អត្ថប្រយោជន៍​លើស​ពី​ការ​រំពឹង​ទុក ។ តួយ៉ាង​ក្នុង​ឆ្នាំ២០១៤ ក្រុមហ៊ុន​ព្រូដិនសល បាន​បង់​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​ដល់​អតិថិជន ដែល​បាន​ទិញ​សេវា​ធានា​រ៉ាប់រង​ជីវិត រួមមាន​ការ​ទូទាត់​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​ជូន​ក្រុមគ្រួសារ​បុគ្គលិក​របស់​ធនាគារ​អេស៊ីលីដា ដែល​បាន​ទទួល​មរណៈភាព ។

ការទូទាត់​ប្រាក់​ធានា​រ៉ាប់រង​ជីវិត​នេះ​មាន​តម្លៃ​យ៉ាង​ធំ​ធេង​ចំពោះ​ការ​ធានា​រ៉ាប់រង​ជីវិត​ដល់​យើង​ទាំង​អស់​គ្នា ។ ទន្ទឹម​នឹង​នេះ ស្ថាប័ន​យើង​ទាំង​ពីរ​តែង​តែ​ធ្វើ​តាម​សំណូមពរ​របស់​គ្រួសារ​មរណជន និង/ឬ​សាមីជន​ជា​អត្ថិភាព ។ ពួក​គាត់​បាន​ពេញ​ចិត្ត​ជា​មួយ​យើង និង​ថ្លែង​អំណរគុណ​ចំពោះ​សេវាកម្ម​ដែល​ពួក​គាត់​រង់ចាំ​ជា​យូរ​មក​ហើយ ។

ពួក​យើង​ចាប់​ផ្តើម​លក់​សេវា​ធានា​រ៉ាប់រង​អាយុ​ជីវិត​ក្នុង ៣៣ទីតាំង និង​មាន ៦សាខា​ដែល​ទទួល​បាន​សមិទ្ធិផល​ល្អ​ជាង​គេ​ក្នុង​ឆ្នាំ​ទី១ ។ សម្រាប់​ខួប​ឆ្នាំ​ទី២ ដែល​យើង​កំពុង​ប្រារព្ធ​នៅ​ថ្ងៃ​នេះ យើង​បាន​ពង្រីក​ការ​បម្រើ​សេវាកម្ម​សេវា​ធានា​រ៉ាប់រង​ជិវិត​រហូត​ដល់ ៨០ទីតាំង និង​មាន ១៧សាខា ទទួល​បាន​សមិទ្ធិផល​ល្អ​ជាង​គេ ។ សម្រាប់​ឆ្នាំ​ទី៣ យើង​នឹង​ពង្រីក​សេវា​ធានា​រ៉ាប់រង​ជិវិត​រហូត​ដល់ ៩៦ទីតាំង ។

តម្រូវការ​របស់​អតិថិជន​បាន​កើន​ឡើង​ខ្ពស់ ដោយ​សារ​យើង​បម្រើ​អតិថិជន​បាន​ល្អ និង​យក​ចិត្ត​ទុក​ដាក់​ស្តាប់​អតិថិជន ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី យល់​ឃើញ​ថា យើង​គម្បី​បម្រើ​ដល់​សាធារណជន​ដែល​មាន​តម្រូវការ​សេវាកម្ម​ធានា​រ៉ាប់រង​ជីវិត​នេះ​ទូទាំង​ប្រទេស នៅ​តាម​គ្រប់​សាខា​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ឆ្នាំ​បន្ទាប់ ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ។

ថ្ងៃ​នេះ​យើង​មិន​ត្រឹម​តែ​ប្រារព្ធ​ខួប​នៃ​ភាពជោគជ័យ នៃ​ភាព​ជា​ដៃគូ​ប៉ុណ្ណោះ​ទេ យើង​ថែម​ទាំង​ប្រារព្ធ​ភាព​ជោគជ័យ​ដែល​ស្ថាប័ន​យើង​ទាំង​ពីរ ទទួល​បាន​សមិទ្ធិផល​យ៉ាង​ធំ​ធេង តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ល្អ​ជា​មួយ​គ្នា ។ ភាព​ជោគជ័យ​នេះ​រួម​ចំណែក​យ៉ាង​ធំ​ធេង​ដល់​ការរីកចម្រើន​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​កើន​ដល់ ៨២,១៤លាន​ដុល្លារ​អាមេរិក និង​ទ្រព្យសកម្ម​សរុប​មាន​ចំនួន ៣,០៨ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ដំណាច់​ខែធ្នូ ឆ្នាំ២០១៤ ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ការិយាល័យ​ប្រតិបត្តិការ ចំនួន២៥៣​សាខា គ្រប​ដណ្តប់​គ្រប់​ខេត្ត-ក្រុង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ៤១ ការិយាល័យ នៅ​ប្រទេស​ឡាវ និង ៦ ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ។ បច្ចុប្បន្ន ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ធនាគារ​ពាណិជ្ជ​ឈាន​មុខ​គេ​លើ​គ្រប់​វិស័យ និង​មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន​បួន គឺ​ធនាគារ អេស៊ីលីដា ឡាវ, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, អេស៊ីលីដា ត្រេននីង សេនធ័រ, និង​ស្ថាប័ន​មីក្រូ​ហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ានម៉ា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៧៨ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖