navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextប័ណ្ណសរសើរចំពោះស្នាដៃល្អក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ ឆ្នាំ២០១៤
ប័ណ្ណសរសើរចំពោះស្នាដៃល្អក្នុងការទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ ឆ្នាំ២០១៤
ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៤
រាជធានីភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ធនាគារអេស៊ីលីដា បានទទួលប័ណ្ណសរសើរពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះស្នាដៃល្អក្នុងការងារប្រយុទ្ធទប់ស្កាត់ការរីករាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ ឆ្នាំ២០១៤ ។
ប័ណ្ណសរសើរនេះបានផ្តល់ជូនសហគ្រាស/គ្រឹះស្ថានចំនួន ១២៤គ្រឹះស្ថាន ដែលមានស្នាដៃល្អក្នុងការទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍នៅកន្លែងធ្វើការ សម្រាប់ឆ្នាំ២០១៤ ក្នុងនោះមានធនាគារអេស៊ីលីដាចំនួន ៥២សាខា ដែលទទួលបានប័ណ្ណសរសើរនេះ ។
ធនាគារអេស៊ីលីដា នឹងនៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធទប់ស្កាត់នូវរាល់ជំងឺឆ្លងរាតត្បាតទាំងឡាយ ជាពិសេសគឺមេរោគអេដស៍និងជំងឺអេដស៍ ដោយបានបង្កើតគណៈកម្មាធិការមួយសម្រាប់ទទួលខុសត្រូវ និងជួយគាំទ្រដល់បុគ្គលិកដែលមានជំងឺអេដស៍ ។ ការអនុវត្តការងារប្រកបដោយសុវត្ថិភាពលើបញ្ហាសុខភាព គឺជាផ្នែកមួយនៃការហ្វឹកហ្វឺនដែលផ្តល់ជូនគ្រប់កម្មករនិយោជិតរបស់ធនាគារអេស៊ីលីដា ក្រោមការត្រួតពិនិត្យដោយលោកវេជ្ជបណ្ឌិត ។
លើសពីនេះទៅទៀត វាមានសារៈសំខាន់ណាស់បើសិនជាគ្រប់សហគ្រាស/គ្រឹះស្ថានទាំងអស់ចូលរួមការពារការរីករាលដាលជម្ងឺឆ្លងរាតត្បាតទាំងឡាយ ពីព្រោះប្រទេសយើងនឹងមិនបាត់បង់ធនធានមនុស្ស និងចំណាយថវិកាច្រើនលើការព្យាបាល ។