www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា​ទទួល​ពាន​រង្វាន់​ជា​ធនាគារ​ឈាន​មុខ​គេ​ក្នុង​ការ​ចេញ​ប័ណ្ណ​ឥណទាន

ធនាគារ​អេស៊ីលីដា​ទទួល​ពាន​រង្វាន់​ជា​ធនាគារ​ឈាន​មុខ​គេ​ក្នុង​ការ​ចេញ​ប័ណ្ណ​ឥណទាន

ACLEDA Photo
ACLEDA Photo

ថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ​២០១៥

នា​ព្រឹក​ថ្ងៃ​ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ធនាគារ​អេស៊ីលីដា បាន​ទទួល​ពាន​រង្វាន់​ជា​ធនាគារ​ឈាន​មុខ​គេ​ក្នុង​ការ​ចេញ​ប័ណ្ណ​ឥណទាន​វីសា​នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រចាំ​ឆ្នាំ២០១៤ ពី​ស្ថាប័ន​វីសា ។ ចាប់​តាំង​ពី​ធនាគារ​អេស៊ីលីដា​បាន​បង្កើត​សេវា​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា កាល​ពី​ចុង​ឆ្នាំ២០១៣ រហូត​មក​ដល់​បច្ចុប្បន្ន ធនាគារ​អេស៊ីលីដា​ទទួល​បាន​អតិថិជន​ដែល​ប្រើប្រាស់​ប័ណ្ណ​ឥណទាន​នេះ​​ច្រើន​ជាង​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ លទ្ធផល​នេះ ដោយ​សារ​តែ​អតិថិជន​របស់​ធនាគារ​អេស៊ីលីដា​ទាំង​អស់​យល់​ច្បាស់​ពី​​អត្ថប្រយោជន៍ សុវត្ថិភាព និង​ភាពងាយស្រួល​ក្នុង​ការ​ប្រើប្រាស់​ប័ណ្ណ​វីសា​របស់​ធនាគារ​អេស៊ីលីដា ។

ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ជា​ជម្រើស​ដ៏​ប្រសើរ​មួយ និង​ផ្តល់​ភាពងាយស្រួល​សម្រាប់​ការ​ឆ្ពោះ​ទៅ​រក​ជីវភាព​រស់​នៅ​ក្នុង​ភាព​ទំនើប​ទាន់​សម័យ ក្នុង​ការ​ទូទាត់​ដោយ​ចាប់​តាំង​ពី​ការ​បញ្ជា​ទិញ​ទំនិញ-សេវាកម្ម​ប្រចាំ​ថ្ងៃ រហូត​ឈាន​ទៅ​ដល់​ការ​ទូទាត់​តាម​រយៈ​ប្រព័ន្ធ​អ៊ីនធើណែត (e-commerce) ។

ជា​មួយ​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា លោកអ្នក​អាច​ទូទាត់​ចំណាយ​ផ្សេងៗ​តាមម៉ាស៊ីន​ឆូតកាត​នៅ​តាម​ហាង​ទំនិញ សណ្ឋាគារ ឬ​ក្រុមហ៊ុន​នានា​ ទាំង​ក្នុង និង​ក្រៅ​ប្រទេស និង​មិន​គិត​ការ​ប្រាក់ ប្រសិន​បើ​ការ​ទូទាត់​ប្រាក់​សង​ធនាគារ​វិញ​នៅ​មុន​ថ្ងៃ​កំណត់ ។ លើស​ពី​នេះ​ទៀត លោកអ្នក​អាច​ដក​សាច់​ប្រាក់​បាន​ឆាប់​រហ័ស ពី​គ្រប់​ម៉ាស៊ីន​អេធីអឹម​ទាំងអស់ ដែល​មាន​ស្លាក​សញ្ញា VISA ឬ VISA Plus នៅ​ក្នុង​និង​ក្រៅ​ប្រទេស​គ្រប់​ពេល​វេលា ហើយ​ក៏​អាច​បញ្ជា​ទិញ​តាម​ប្រព័ន្ធអ៊ីនធើណែត​បាន​ដូច​ជា ទិញ​ទំនិញ កក់​សំបុត្រ​យន្តហោះ ឬ​កក់​បន្ទប់​​សណ្ឋាគារ ជាដើម ។

ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា មាន​សុវត្ថិភាព​ខ្ពស់ និង​ងាយ​ស្រួល​ជាង​ការ​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ ព្រម​ទាំង​អាច​ប្រើប្រាស់​បាន​គ្រប់​ទី​កន្លែង ពាសពេញ​ពិភពលោក និង​មាន​ច្បាប់​ការពារ​ដល់​អ្នក​ប្រើប្រាស់ ។ សូច​ចុច​ទីនេះ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី​ប័ណ្ណ​ឥណទាន​វីសា​អេស៊ីលីដា ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៧៤ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖