www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ​អេស៊ីលីដា បើក​សាខា​ថ្មី​ទី២៥៦ "សាខា​ផ្សារតូច"

ធនាគារ​អេស៊ីលីដា បើក​សាខា​ថ្មី​ទី២៥៦ "សាខា​ផ្សារតូច"

ក្រុមប្រឹក្សាភិបាល ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់ និង​បុគ្គលិក​ធនាគារ​អេស៊ីលីដា ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធីចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី​ សាខា​ផ្សារ​តូច
ក្រុមប្រឹក្សាភិបាល ថ្នាក់​គ្រប់គ្រង​ជាន់​ខ្ពស់ និង​បុគ្គលិក​ធនាគារ​អេស៊ីលីដា ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធីចម្រើន​មង្គល​អគារ​ការិយាល័យ​ថ្មី​ សាខា​ផ្សារ​តូច

ថ្ងៃ​ទី២៥ ខែសីហា ឆ្នាំ​២០១៥

ដើម្បី​​ផ្តល់​​នូវ​​សេវាកម្ម​​ប្រកប​​ដោយ​​គុណភាព និង​ភាព​ងាយស្រួល​ឱ្យ​​កាន់​តែ​ប្រសើរ​ថែមទៀត​ជូន​ដល់​​អតិថិជន​​ទាំង​អស់ យើង​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​រីករាយ​សូមជូន​ដំណឹង​ដល់​អតិថិជន និង​សាធារណជន​ឱ្យ​បាន​ជ្រាប​ថា ធនាគារ​អេស៊ីលីដា​បាន​បើក​សាខា​ថ្មី​ទី២៥៦ ដែលមាន​ទីតាំង​នៅ​ឡូត៍លេខ១៥៨០ ផ្លូវជាតិលេខ៥ ក្រុមទី១ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ សាខា​ថ្មី​នេះ​មាន​ឈ្មោះ​ថា សាខាផ្សារតូច​ ចាប់​បម្រើ​ជូន​លោកអ្នក​នូវ​សេវាកម្ម​ធនាគារ​គ្រប់​ប្រភេទ ចាប់​ពី​ថ្ងៃ​ជូន​ដំណឹង​នេះ​តទៅ ។

ភាព​នៅ​ជិត​ដើម្បី​បម្រើ​លោក​អ្នក គឺជា​ការ​ប្តេជ្ញាចិត្ត និងការ​យក​ចិត្តទុកដាក់​បំផុត​របស់​យើងខ្ញុំ ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព​ និង​ជឿជាក់​សម្រាប់​លោក​អ្នក ។ ទោះ​ជា​លោក​អ្នក​នៅ​ទីណា​ក៏ដោយ យើងខ្ញុំ​នៅ​ទីនោះ ​រង់ចាំ​ស្វាគមន៍​បម្រើ​លោក​អ្នក​ជានិច្ច ។

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បណ្តាញ​ប្រតិបត្តិការ​រហូត​ដល់ ២៥៦​សាខា​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ៤១​ការិយាល័យ​នៅ​ប្រទេស​ឡាវ និង ៦ការិយាល័យ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ដោយ​មាន​ទ្រព្យសកម្ម​សរុប​ចំនួន​ជាង ៣.៦៤៣ (បីពាន់​ប្រាំ​មួយ​រយ​សែសិប​បី) លាន​ដុល្លារ​​អាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន​ជាង ២.៣០៥ (ពីរពាន់​បីរយប្រាំ) លានដុល្លារ​អាមេរិក និង​បា្រក់​បញ្ញើ​​សន្សំ​សរុប ចំនួន​ជាង ២.៦៣៧ (ពីរពាន់​ប្រាំមួយរយ​សាមសិប​ប្រាំពីរ) លាន​ដុល្លារ​អាមេរិក ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ការិយាល័យ​ទំនាក់ទំនង​អតិថិជន តាម​រយៈ​ទូរស័ព្ទ​លេខ ៖ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ បម្រើ​២៤ម៉ោង​ក្នុង​មួយ​ថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៤០៨ ©២០២៥ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖