navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextសារប្រសិទ្ធពរ ឆ្នាំថ្មី-ឆ្នាំសកល ២០១៧ របស់ប្រធាននាយកប្រតិបត្តិ
សារប្រសិទ្ធពរ
ឆ្នាំថ្មី-ឆ្នាំសកល ២០១៧
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ជូនចំពោះ
កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់
កម្មករនិយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងអស់ ជាទីគោរពរាប់អានដ៏ខ្ពង់ខ្ពស់ និងជ្រាលជ្រៅបំផុត!
ក្នុងឱកាស ឆ្នាំថ្មី-ឆ្នាំសកល ២០១៧ ខ្ញុំសូមសម្ដែងនូវក្ដីសោមនស្សរីករាយ និងថ្លែងនូវអំណរគុណដ៏ស្មោះស្ម័គ្រ ឧត្ដុង្គឧត្ដមបំផុត ចំពោះភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងកម្មករនិយោជិត គ្រប់លំដាប់ គ្រប់នាទី ដែលបានចូលរួមអនុវត្ដការងារទទួលបានលទ្ធផលល្អ តាមនាទីរៀងៗខ្លួន ប្រកបដោយគតិបណ្ឌិតស្ថិតក្នុងក្រមសីលធម៌ ទាំងចំណេះដឹង និងជំនាញខ្ពស់ ដែលធ្វើឲ្យផែនការអាជីវកម្ម ធនាគារ អេស៊ីលីដា ភីអិលស៊ី ទាំងមូលទទួលបានជោគជ័យជាកុសល និងជាពិសេស សូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់រាជរដ្ឋាភិបាលដែលមាន ធនាគារជាតិ នៃកម្ពុជា ជាអាណាព្យាបាល និងអតិថិជនភក្តីភាព ជាទីគោរពទាំងអស់ ។
មកដល់ពេលបច្ចុប្បន្ននេះមានរយៈពេលជិត ១១ឆ្នាំ ហើយដែល ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិក និងទទួលបានអត្ថប្រយោជន៍ពីសេវាកម្មហិរញ្ញវត្ថុកាន់តែងាយស្រួល ព្រមទាំងធ្វើឲ្យកាន់តែប្រសើរឡើងលើសគេនូវគុណភាពបម្រើសេវាកម្មក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈយុទ្ធសាស្ត្រសម្បូរបែប ។ លើសពីនេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី កំពុងបន្តយ៉ាងយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍបច្ចេកវិជ្ជាហិរញ្ញវត្ថុ (FinTech) ដើម្បីផ្តល់ភាពងាយស្រួលច្រើនបន្ថែមទៀតដល់សាធារណជន និងអតិថិជន ។
ធនាគារ អេស៊ីលីដា ភីអិលស៊ី ត្រូវបានមហាជនទទួលស្គាល់ថាជា "ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត" តាមរយៈការផ្តល់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុសម្បូរបែបគ្រប់ប្រភេទ និងទាន់សម័យ ដល់គ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ទាំងវិស័យសាធារណៈ និងឯកជន ។ ដូច្នេះយើងទាំងអស់គ្នាបន្តចូលរួមអនុវត្តយ៉ាងសកម្មនូវផែនការយុទ្ធសាស្ត្រដែលមានស្រាប់ និងយុទ្ធសាស្ត្រថ្មី ដូចខាងក្រោម ៖
- អភិវឌ្ឍបន្ថែមទៀតនូវសេវាធនាគារអេឡិចត្រូនិកបច្ចេកវិជ្ជាហិរញ្ញវត្ថុ (FinTech) សេវាឌីជីថលប៊ែងឃីង (Digital Banking-Mobile App) ដើម្បីគ្រប់គ្រងបណ្តាញប្រតិបត្តិការហិរញ្ញវត្ថុជាសកល និងផ្តល់ភាពងាយស្រួលជូនអតិថិជន និងសាធារណជន ក្នុងការធ្វើស្វ័យប្រតិបត្តិការ (Branchless) ដូចជា សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ។
- អភិវឌ្ឍក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងក្នុង និងក្រៅប្រទេស ឲ្យក្លាយទៅជាស្ថាប័នដែលមានជំនាញវិជ្ជាជីវៈ និងក្រមសីលធម៌ឈានមុខ ដើម្បីរក្សាបាននូវឧត្តមភាពនៃការប្រកួតប្រជែង ។
- បង្កើនកម្រិតជីវភាព និងសុខុមាលភាព ដើម្បីសុភមង្គលជូនកម្មករនិយោជិតគ្រប់លំដាប់ គ្រប់នាទី ឲ្យស្របតាមវិវឌ្ឍនាការទាន់សម័យរបស់ធនាគារ និងសង្គមជាតិ ។
ក្នុងឱកាស ឆ្នាំថ្មី-ឆ្នាំសកល ២០១៧ នេះ និងតទៅមុខ សូមភាគហ៊ុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង សហការី និងក្រុមគ្រួសារទាំងអស់ ទទួលបាននូវសេចក្តីសុខកាយ សប្បាយចិត្ត ចម្រើនរុងរឿង ជោគជ័យ សិរីមង្គលតរៀងទៅ ព្រមទាំងសម្រេចផលតាមផែនការយុទ្ធសាស្ត្រដែលបានកំណត់ ប្រកបដោយគុណភាព និងប្រសិទ្ធភាពដ៏ឧត្តុង្គឧត្តម កុំបីឃ្លៀងឃ្លាតឡើយ ៕
ភ្នំពេញ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦
ប្រធាននាយកប្រតិបត្តិ
បណ្ឌិត អ៊ិន ចាន់នី
ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងជាមួយនឹង OPIC, Goldman Sachs 10,000 Women, IFC ដើម្បីគាំទ្រដល់សហគ្រាសខ្នាតតូច និងខ្នាតមធ្យមរបស់ស្ត្រី ក្នុងប្រទេសកម្ពុជា ព័ត៌មានបន្ទាប់ »
វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា បញ្ចុះបឋមសិលាសាងសង់អគារវិទ្យាស្ថានផ្ទាល់ខ្លួន