navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា បន្ថែមជម្រើសទូទាត់ថ្មី និងទំនើប ក្នុងសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត
ធនាគារ អេស៊ីលីដា បន្ថែមជម្រើសទូទាត់ថ្មី និងទំនើប ក្នុងសេវាអេស៊ីលីដាយូនីធីទាន់ចិត្ត
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨
ធនាគារ អេស៊ីលីដា បានចាប់ដៃគូសហការជាមួយវីសា (VISA) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកអន្តរជាតិដ៏ធំមួយនៅក្នុងពិភពលោក ដើម្បីផ្តល់ជម្រើសទូទាត់បន្ថែមដល់អតិថិជនដែលបាននិងកំពុងប្រើប្រាស់ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ដោយការស្កេន QR កូដ ដើម្បីបង់ប្រាក់ តាមរយៈវីសា ។ មធ្យោបាយទូទាត់នេះ នាំមកនូវវិសាលភាពនៃប្រតិបត្តិការកាន់តែទូលំទូលាយ មានភាពរហ័ស ងាយស្រួល និងជម្រើសបន្ថែមសម្រាប់អតិថិជនដែលបាននិងកំពុងប្រើប្រាស់ សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត ។
អថិជនអាចប្រើកម្មវិធីអេស៊ីលីដាយូនីធីទាន់ចិត្ត នៅក្នុងទូរស័ព្ទដៃ ដើម្បីទូទាត់ប្រាក់ជាមួយអាជីវករតាមរយៈ "ស្កេន QR កូដ ដើម្បីបង់ប្រាក់" របស់វីសា ។
បច្ចេកវិជ្ជាថ្មីនេះ នឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើន ព្រមទាំងបទពិសោធន៍នៃការប្រើប្រាស់បន្ថែមទៀតដល់អតិថិជន និងសាធារណជនទូទៅ ។ ការបង់លុយតាមរយៈការស្កេន QR កូដ បានរួមចំណែកផ្តល់ភាពរីកចម្រើនដល់អ្នកប្រើប្រាស់ តាមរយៈការកាត់បន្ថយការចំណាយថ្លៃដើមយ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យនានាផងដែរ ។ ការស្កេន QR កូដ ដើម្បីបង់ប្រាក់តាមរយៈវីសា ជាបច្ចេកវិជ្ជាហិរញ្ញវត្ថុថ្មីមួយទៀត ដែលនាំឲ្យចរន្តទូទាត់ប្រាក់នៅកម្ពុជាវិវឌ្ឍស្របទៅតាមយុគសម័យឌីជីថល នៅលើសកលលោក ។
ការទូទាត់ប្រាក់តាមរយៈ ស្កេន QR កូដ អនុញ្ញាតឲ្យម្ចាស់វីសាកាតងាកមកប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីទិញទំនិញ និងទូទាត់វិក្កយបត្រដោយមិនចាំបាច់មានសាច់ប្រាក់សុទ្ធក្នុងដៃ ។ សម្រាប់អាជីវករ ដែលទទួលយកវិធីទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ មានន័យថាពួកគេអាចទទួលបាននូវជម្រើសសេវាកម្មដែលមានតម្លៃទាបក្នុងការទូទាត់ប្រាក់តាមអេឡិចត្រូនិក ដោយការប្រើ QR កូដ ជាមួយទូរស័ព្ទដៃរបស់ពួកគេ ។
ដើម្បីអាចប្រើសេវានេះបាន អតិថិជនត្រូវទាញយក (Download) ឬធ្វើបច្ចុប្បន្នកម្ម (Update) កម្មវិធីអេស៊ីលីដាយូនីធីទាន់ចិត្ត រួចភ្ជាប់ទៅកាន់ប័ណ្ណវីសាអេស៊ីលីដា ។ សូមពិនិត្យពីរបៀបភ្ជាប់ប័ណ្ណវីសាអេស៊ីលីដា ជាមួយកម្មវិធីអេស៊ីលីដាយូនីធីទាន់ចិត្ត ដូចខាងក្រោម ៖
I. ករណីអតិថិជនបានភ្ជាប់គណនីធនាគារដែលភ្ជាប់ជាមួយប័ណ្ណវីសា រួចរាល់

១. សូមបើកកម្មវិធីអេស៊ីលីដាទាន់ចិត្ត បន្ទាប់មកជ្រើសរើស "ចូលប្រើសេវា"

២. បញ្ចូលលេខសម្ងាត់

៣. ជ្រើសរើសម៉ឺនុយ "ទូទាត់វីសាអេស៊ីលីដា" ។
ប្រសិនបើលោកអ្នកមិនឃើញម៉ឺនុយនេះ សូមចូលទៅកាន់ App Store (iPhone/iOS) ឬ Play Store (Android) ដើម្បីធ្វើបច្ចុប្បន្នកម្មសេវាអេស៊ីលីដាទាន់ចិត្ត

៤. ជ្រើសរើសប័ណ្ណវីសាដែលលោកអ្នកចង់ភ្ជាប់ បន្ទាប់មកចុចលើប៊ូតុង ✓

៥. ប្រតិបត្តិការរបស់លោកអ្នកទទួលបានជោគជ័យ ។ បន្ទាប់មកចុចលើប៊ូតុង "យល់ព្រម"
II. ករណីអតិថិជនមិនទាន់បានភ្ជាប់គណនីធនាគារដែលភ្ជាប់ជាមួយប័ណ្ណវីសា

១. សូមអនុវត្តចំណុចទី I.១ និង I.២ ខាងលើ ។ បន្ទាប់មកជ្រើសរើសប៊ូតុង ☰

២. ជ្រើសរើសម៉ឺនុយ "ភ្ជាប់ឬលុបគណនីធនាគារ"

៣. បញ្ចូលលេខគណនីធនាគារ និងថ្ងៃខែឆ្នាំកំណើត
គណនីធនាគារ ជាប្រាក់រៀល និង/ឬប្រាក់ដុល្លារអាមេរិក ហើយជាគណនីឯកត្តជន ឬគណនីរួម* (គណនីចរន្ត គណនីបញ្ញើសំចៃ គណនីបញ្ញើតាមតម្រូវការ ឬគណនីសម្រាប់ប្រាក់បៀវត្សរ៍) ទើបអាចភ្ជាប់បាន
៤. សូមចុចប៊ូតុង ✓

៥. បញ្ចូលលេខសុវត្ថិភាពដែលបានទទួលតាមរយៈការផ្ញើសារ
៦. សូមចុចប៊ូតុង ✓ (ចំណាំ ៖ លេខទូរស័ព្ទដែលភ្ជាប់សេវាអេស៊ីលីដាយូនីធីទាន់ចិត្ត និងលេខទូរស័ព្ទដែលផ្តល់ឱ្យនៅពេលបើកគណនីធនាគារ ត្រូវតែដូចគ្នា ទើបអាចភ្ជាប់បាន)

៧. លោកអ្នកអាចភ្ជាប់គណនីផ្សេងទៀត ដែលមានលេខសម្គាល់អតិថិជន (CIF) តែមួយ ។ បន្ទាប់មកសូមចុចប៊ូតុង ✓

៨. ប្រតិបត្តិការរបស់លោកអ្នកទទួលបានជោគជ័យ ។ សូមអនុវត្តចំណុចទី I.៣ ដល់ I.៥ ដើម្បីអាចទូទាត់បាន
III. របៀបទូទាត់សេវាស្កេន QR កូដ ដើម្បីបង់ប្រាក់ តាមរយៈវីសា

១. សូមអនុវត្តចំណុចទី I.១ និង I.២ ខាងលើ ។ បន្ទាប់មកជ្រើសរើសម៉ឺនុយ "ទូទាត់វីសាអេស៊ីលីដា"

២. ជ្រើសរើសប៊ូតុង "ស្កេនទូទាត់"

៣. ស្កេន QR កូដរបស់វីសា ដើម្បីទូទាត់

៤. ជ្រើសរើសប័ណ្ណវីសា និងបញ្ចូលចំនួនទឹកប្រាក់ ដែលត្រូវទូទាត់ ។ បន្ទាប់មកជ្រើសរើសប៊ូតុង "ទូទាត់"

៥. ផ្ទៀងផ្ទាត់ប្រតិបត្តិការ បន្ទាប់មកជ្រើសរើសប៊ូតុង "ផ្ទៀងផ្ទាត់ និងទូទាត់"

៦. ប្រតិបត្តិការទទួលបានជោគជ័យ