www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​ជា​មួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ស្តី​ពី​ការ​ទទួល​វិភាគទាន​សប្បុរសធម៌

ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​ជា​មួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ស្តី​ពី​ការ​ទទួល​វិភាគទាន​សប្បុរសធម៌

ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃអង្គារ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជា​ធនាគារ​ដែល​លោក​អ្នក​ជឿ​ទុកចិត្ត និង​ជា​ធនាគារ​ពាណិជ្ជ​ឈានមុខ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ជា​មួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ស្តី​ពី​ការ​ប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រាប់​កៀរគរ​មូលនិធិ និង​ទទួល​វិភាគទាន​សប្បុរសធម៌​ជូន​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ ងួន សុខា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហរិញវត្ថុ និង​ជា​នាយក​ប្រតិបត្តិ​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ឋា​កម្ពុជា និង បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា សុខមាលភាព​របស់​ប្រជាជន ជា​ពិសេស​កុមារ ជា​គ្រឹះ​សំខាន់​ក្នុង​ការ​កសាង​កម្លាំង​ពលកម្ម​មាំមួន​ប្រកប​ដោយ​ចីរភាព​ដែល​ជា​ចក្ខុវិស័យ​មួយ​របស់​រដ្ឋាភិបាល ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ត​គាំទ្រ​ជានិច្ច និង​សហប្រតិបត្តិការ​ជា​មួយ​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដើម្បី​សម្រេច​គោលដៅ​នេះ ។ ថ្ងៃនេះ ខ្ញុំ​បាទ​មាន​កិត្តយស​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បង្ក​លទ្ធភាព​នៃ​ការ​ប្រមូល​វិភាគទាន​សប្បុរសធម៌​ពី​សាធារណៈជន​តាម​រយៈ​សេវាកម្ម​ធនាគារ ជូន​ដល់​មូលនិធិ​គន្ធបុប្ផា​កម្ពុជា សំដៅរួម​ចំណែក​ផ្តល់​សេវា​ព្យាបាល​ដល់​កុមារ​កម្ពុជា​ទាំងអស់ ដែល​ជា​អនាគត​ដ៏​ភ្លឺស្វាង​របស់​ប្រទេស​កម្ពុជា ។ អនុស្សរណៈ​យោគយល់​គ្នា​នេះ មាន​គោលបំណង​ដើម្បី​សម្រួល​ដល់​សប្បុរសជន​ដែល​មាន​បំណង​ធ្វើការ​បរិចា្ចគ​វិភាគទាន​សប្បុរសធម៌​ដល់ មូលនិធិ​គន្ធបុប្ផា​កម្ពុជា នៅ​តាម​បញ្ជរ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ម៉ាស៊ីនអេធីអឹម និងសេវាធនាគារ ឌីជីថល (E-Banking) របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បម្រើ​សេវា​ជូន​អតិថិជន ២៤ម៉ោង លើ ២៤ម៉ោង និង ៧ថ្ងៃ​ក្នុង​១សប្ដាហ៍ ជា​មួយ​នឹង​ការ​ប្រើប្រាស់​សេវា​ធនាគារ​ពាណិជ្ជ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​បម្រើ​សេវាអេស៊ីលីដា​យូនីធីទាន់ចិត្ត (ACLEDA Unity ToanChet) ជា​សេវាធនាគារ​តាមរយៈ​ទូរស័ព្ទចល័ត ដើម្បី​ផ្ទេរប្រាក់ ទូទាត់ និង​ទិញទំនិញ គ្រប់ទីកន្លែង​តាមរយៈ​ស្លាកសញ្ញា អេស៊ីលីដា ឃ្យូអរកូដ ប្រកប​ដោយ​ភាព​ងាយស្រួល រហ័ស ទាន់ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់ ។ គិត​មក​ត្រឹម​ថ្ងៃនេះ មាន​អ្នក​ចុះ​ឈ្មោះ​ប្រើប្រាស់ សេវា​អេស៊ីលីដា​យូនីធីទាន់ចិត្ត មាន​ចំនួន​ច្រើន​ជាង ១លាន​នាក់ និង​ដៃគូ​មាន​ចំនួន​ច្រើន​ជាង ៨.៥០០ ។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ចំនួន ៤ គឺ វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និងស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន ជាង ៦,២១ ពាន់លាន​ដុល្លារអាមេរិក, សមតុល្យ​ឥណទាន​សរុប​ចំនួន ៣,៧៦ ពាន់លាន​ដុល្លារអាមេរិក, និង​ប្រាក់បញ្ញើ​សន្សំ​សរុប​ចំនួន ៤,៣១ ពាន់លាន​ដុល្លារអាមេរិក និង​មាន​អតិថិជន​ប្រមាណ​ជាង ២,៥ លាននាក់ គិត​ត្រឹម​ដំណាច់​ខែសីហា ឆ្នាំ២០១៩ នេះ ។

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់​ទំនង​តាម​រយៈ

លោក ផល សុខចំរើន
នាយក​ប្រតិបត្តិរង​ទីផ្សារ នៃ​ធនាគារ អេស៊ីលីដា ភីអិលស៊ី
ទូរស័ព្ទ ៖ ០១៥ ៨០០ ៩០៣
អ៊ីម៉ែល ៖ phal.sokchamreoun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២២៣ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖