navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextស្កែនទូទាត់ដោយកាត់ទឹកប្រាក់ពីប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា
ស្កែនទូទាត់ដោយកាត់ទឹកប្រាក់ពីប័ណ្ណម៉ាស្ទ័រកាតអេស៊ីលីដា
ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩
ដើម្បីផ្តល់ភាពងាយស្រួលជូនដល់អតិថិជនក្នុងការទូទាត់ថ្លៃទំនិញ-សេវាកម្ម តាមរយៈការស្កែនឃ្យូអរកូដ នៅតាមហាងទំនិញ-សេវាកម្មនានាដែលមានស្លាកសញ្ញា Mastercard បានយ៉ាងងាយស្រួល និងរហ័សទាន់ចិត្ត ។
លក្ខណៈពិសេស
- លោកអ្នកអាចទូទាត់ថ្លៃទំនិញ-សេវាកម្ម ទាំងក្នុង និងក្រៅប្រទេស តាមរយៈការស្កែនឃ្យូអរកូដ ដែលមានស្លាកសញ្ញា Mastercard បានភ្លាមៗ ដោយមិនគិតថ្លៃសេវា ។
- លោកអ្នកអាចទូទាត់ថ្លៃទំនិញ-សេវាកម្ម ក្នុងមួយប្រតិបត្តិការ បានរហូតដល់ ៤.០០០ ដុល្លារអាមេរិក ឬ ១៦.០០០.០០០ រៀល ។
- ចំនួនទឹកប្រាក់ទូទាត់ និងចំនួនប្រតិបត្តិការប្រចាំថ្ងៃ គឺ មិនកំណត់ ។
- គ្រប់ប្រតិបត្តិការទូទាត់ គឺកាត់ទឹកប្រាក់ចេញពី ប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា របស់អតិថិជន ដោយស្វ័យប្រវត្តិ ។
- រូបិយប័ណ្ណប្រើសម្រាប់ទូទាត់ គឺដុល្លារអាមេរិក ។ ប្រសិនបើការទូទាត់ជារូបិយប័ណ្ណផ្សេងពីរូបិយប័ណ្ណដើមនៃប័ណ្ណ (គណនី) នោះប្រព័ន្ធនឹងប្តូរប្រាក់ដោយស្វ័យប្រវត្តិ តាមអត្រាប្តូរប្រាក់អន្តរជាតិរបស់ស្ថាប័ន Mastercard នៅពេលទូទាត់នោះ ។
ដើម្បីអាចទូទាត់បាន
- លោកអ្នកត្រូវចុះឈ្មោះប្រើប្រាស់ សេវាអេស៊ីលីដាទាន់ចិត្ត
- ត្រូវមានប័ណ្ណឥណពន្ធ ឬប័ណ្ណឥណទានម៉ាស្ទ័រកាតអេស៊ីលីដា ដែលភ្ជាប់ (Link) ជាមួយកម្មវិធីអេស៊ីលីដាទាន់ចិត្ត
- ត្រូវមានសមតុល្យទឹកប្រាក់គ្រប់គ្រាន់ក្នុងគណនីដើម្បីទូទាត់
របៀបភ្ជាប់ប័ណ្ណជាមួយសេវាអេស៊ីលីដាទាន់ចិត្ត
- សូមចូលកម្មវិធីអេស៊ីលីដាទាន់ចិត្ត
- ជ្រើសរើសម៉ីនុយ "ម៉ាស្ទ័រកាតឃ្យូអរ / Mastercard QR"
- ជ្រើសរើស ប័ណ្ណសម្រាប់ទូទាត់ និងប័ណ្ណសម្រាប់ប្រើជាប្រចាំ ។ ប្រសិនបើលោកអ្នកមិនទាន់ឃើញមានប័ណ្ណសម្រាប់ជ្រើសរើស សូមភ្ជាប់គណនីធនាគារ ដូចខាងក្រោម
- រួចចុចប៊ូតុង "យល់ព្រម / OK"
របៀបទូទាត់
- សូមចូលកម្មវិធីអេស៊ីលីដាទាន់ចិត្ត
- ជ្រើសរើសម៉ីនុយ "ម៉ាស្ទ័រកាតឃ្យូអរ / Mastercard QR"
- ស្កែនឃ្យូអរកូដ ដែលដាក់តាំងនៅបញ្ជរហាងលក់ទំនិញ-សេវាកម្ម
- បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវទូទាត់
- រួចចុចប៊ូតុង "យល់ព្រម / OK"
- ផ្ទៀងផ្ទាត់ប្រតិបត្តិការ រួចហើយចុចប៊ូតុង "យល់ព្រមទូទាត់ / Confirm and Pay" ជាការស្រេច
របៀបភ្ជាប់គណនីធនាគារ
- ចូលប្រើសេវាអេស៊ីលីដាទាន់ចិត្ត (Login)
- ជ្រើសរើសប៊ូតុង ⋮ នៅផ្នែកខាងលើ ខាងស្តាំដៃ
- ជ្រើសរើសម៉ឺនុយ "សុវត្ថិភាព និង ព័ត៌មានផ្ទាល់ខ្លួន"
- ជ្រើសរើសម៉ឺនុយ "ភ្ជាប់ឬលុបគណនីធនាគារ / Link or Delink"
- បញ្ចូលលេខគណនីធនាគារ និងថ្ងៃខែឆ្នាំកំណើត
- សូមចុចប៊ូតុង "បញ្ជូន"
- បញ្ចូលលេខសុវត្ថិភាពដែលបានទទួលតាមរយៈការផ្ញើសារ (ចំណាំ ៖ លេខទូរស័ព្ទដែលភ្ជាប់សេវាអេស៊ីលីដាទាន់ចិត្ត និងលេខទូរស័ព្ទដែលផ្តល់ឱ្យនៅពេលបើកគណនីធនាគារ ត្រូវតែដូចគ្នា ទើបអាចភ្ជាប់បាន)
- សូមចុចប៊ូតុង "យល់ព្រម"
- លោកអ្នកអាចភ្ជាប់គណនីផ្សេងទៀត ដែលមានលេខសម្គាល់អតិថិជន (CIF) តែមួយ
- សូមចុចប៊ូតុង "យល់ព្រម"
សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ និងព័ត៌មានផ្សេងៗទៀត សូមទាក់ទងជាមួយនឹងសាខារបស់យើងខ្ញុំ ដែលមានទីតាំងនៅជិតលោកអ្នកបំផុត ឬក៏ទាក់ទងមកការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង) ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។