www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសំណើ​សុំ​ឥណទាន​តាម​រយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត

សំណើ​សុំ​ឥណទាន​តាម​រយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត

ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩

ACLEDA Photo

សំណើ​សុំ​ឥណទាន​តាម​រយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត បង្កើត​ឡើង​ដើម្បី​សម្រួល​ដល់​ការ​ស្នើ​សុំ​ឥណទាន​របស់​អតិថិជន ឱ្យ​បាន​ទាន់​ពេល​វេលា ឆាប់​រហ័ស ប្រកប​ដោយ​ប្រសិទ្ធភាព ។ ដើម្បី​អាច​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន តាម​រយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត បាន អតិថិជន​ត្រូវ​ចុះ​ឈ្មោះ​ប្រើ​ប្រាស់​សេវា​អេស៊ីលីដា​ទាន់​ចិត្ត រួច​ហើយ​សូម​អនុវត្ត​តាម​លំដាប់​លំដោយ ដូច​ខាង​ក្រោម ៖

  1. បើក​កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត
  2. ចុច​លើ​ម៉ីនុយ "សំណើ​សុំ​ឥណទាន"
  3. បញ្ចូល​លេខ​កូដ​សម្ងាត់​ផ្ទាល់​ខ្លួន
  4. បន្ទាប់​មក​លោក​អ្នក​ត្រូវ​បំពេញ​ព័ត៌មាន​សំណើ​សុំ​ឥណទាន ដូច​តទៅ ៖
    • ឈ្មោះអ្នកស្នើសុំ (Name of Requester)
    • ភេទ (Gender)
    • ថ្ងៃខែឆ្នាំកំណើត (Date of Birth)
    • លេខទូរស័ព្ទ (Telephone Number)
    • ឈ្មោះអ្នករួមខ្ចី (Name of Co-Requester)
    • ភេទ (Gender)
    • ថ្ងៃខែឆ្នាំកំណើត (Date of Birth)
    • លេខទូរស័ព្ទ (Telephone Number)
    • អាសយដ្ឋានបច្ចុប្បន្ន (Permanent Address)
    • ទំនាក់ទំនង (Relationship)
  5. ចុចលើប៊ូតុង "ទំព័របន្ទាប់" ដើម្បីបំពេញព័ត៌មានបន្ថែម ៖
    • ទំហំឥណទានស្នើសុំ (Request Amount)
    • ប្រភេទរូបិយប័ណ្ណ/រូបិយវត្ថុ (Currency)
    • រយៈពេលខ្ចី (Loan Term)
    • ប្រភេទឥណទាន (Loan Type)
    • គោលបំណងប្រើប្រាស់ (Purpose)
    • ជ្រើសរើសសាខា (Select Branch)
    • ចុចលើ "ខ្ញុំបាទ/នាងខ្ញុំ យល់ព្រម..."
  6. ចុចលើប៊ូតុង "បញ្ជូន" ដើម្បី​បញ្ជូន​ព័ត៌មាន​នៃ​ការ​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ស្នើ​សុំ​ឥណទាន​ទៅ​សាខា​ដែល​ស្នើ​សុំ
  7. សូម​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ស្នើ​សុំ ប្រសិន​បើ​ត្រឹម​ត្រូវ សូម​ចុច​ប៊ូតុង "បញ្ជាក់"
  8. បន្ទាប់​មក​កម្មវិធី​នឹង​បង្ហាញ​សារ (Message) បញ្ជាក់​អំពី​ការ​ស្នើ​សុំ​បាន​ជោគជ័យ រួម​នឹង​លេខ​យោង​នៅ​លើ​អេក្រង់​ទូរស័ព្ទ
  9. ព័ត៌មាន​នៃ​ការ​ដាក់​ពាក្យ​ចុះ​ឈ្មោះ​ស្នើ​សុំ​ឥណទាន​របស់​លោក​អ្នក នឹង​បញ្ជូន​ទៅ​អ្នក​ទទួល​បន្ទុក​ត្រួត​ពិនិត្យ​នៃ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែល​លោក​អ្នក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឥណទាន ។

សម្រាប់​តម្រូវការ​ប្រើប្រាស់​សេវា​ធនាគារ និង​​ព័ត៌មាន​ផ្សេងៗ​ទៀត សូម​ទាក់ទង​ជាមួយ​នឹង​សាខា​របស់​យើង​ខ្ញុំ ដែល​មាន​ទីតាំង​នៅ​ជិត​លោក​អ្នក​បំផុត ឬ​ក៏​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ​២៤ម៉ោង) ៖ ០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣ ។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៧៩១ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖