navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextផ្ទេរប្រាក់ទៅគណនីជួញដូរ តាមរយៈអេស៊ីលីដាទាន់ចិត្ត
ផ្ទេរប្រាក់ទៅគណនីជួញដូរ តាមរយៈអេស៊ីលីដាទាន់ចិត្ត
ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០
ឥឡូវនេះ វិនិយោគិនដែលមានគណនីជួញដូរនៅអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ឬក្រុមហ៊ុនមូលបត្រដ៏ទៃទៀតដែលជ្រើសរើសធនាគារ អេស៊ីលីដា ភីអិលស៊ី ធ្វើជាភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ អាចភ្ជាប់គណនីជួញដូររបស់ខ្លួន (Trading Account) ជាមួយអេស៊ីលីដាទាន់ចិត្ត ។
សូមធ្វើបច្ចុប្បន្នកម្មកម្មវិធីអេស៊ីលីដាទាន់ចិត្ត នៅក្នុង App Store/Play Store បន្ទាប់មកភ្ជាប់គណនីជួញដូររបស់លោកអ្នកជាមួយអេស៊ីលីដាទាន់ចិត្ត ដើម្បីអាចផ្ទេរប្រាក់ពីគណនីទាន់ចិត្ត ឬគណនីធនាគារ ទៅគណនីជួញដូររបស់ខ្លួន ហើយក៏អាចផ្ទេរពីគណនីជួញដូរនោះមកគណនីទាន់ចិត្ត ឬគណនីធនាគារវិញក៏បាន ដោយពុំមានកម្រៃសេវា។
របៀបភ្ជាប់គណនីជួញដូរ (Trading Account) ជាមួយនឹងអេស៊ីលីដាទាន់ចិត្ត
- ចូលប្រើសេវាអេស៊ីលីដាទាន់ចិត្ត (Login)
- ជ្រើសរើសម៉ីនុយ "គណនីជួញដូរ / Trading Account"
- ជ្រើសរើស អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី
- សូមបញ្ចូលព័ត៌មានវិនិយោគិន*
- លេខគណនីជួញដូរ
- ឈ្មោះវិនិយោគិន
- លេខសម្គាល់វិនិយោគិន
- លេខទូរស័ព្ទ*
- ថ្ងៃខែឆ្នាំកំណើត*
- គណនីធនាគារដែលភ្ជាប់ទៅ CSX (សូមភ្ជាប់គណនីធនាគារ ដើម្បីអាចជ្រើសរើសចំណុចនេះបាន)
- ជ្រើសរើសប៊ូតុង "យល់ព្រម"
- សូមជ្រើសរើស "យល់ព្រមតាមលក្ខខណ្ឌ"
- ប្រសិនបើលោកអ្នកបំពេញព័ត៌មានត្រឹមត្រូវ នោះប្រព័ន្ធនឹងផ្ញើលេខ OTP ចូលក្នុងលេខទូរស័ព្ទរបស់លោកអ្នក ។ បញ្ចូលលេខ OTP នោះ
- ប្រតិបត្តិការបានជោគជ័យ
- បន្ទាប់ពីភ្ជាប់គណនីជួញដូរនេះរួច លោកអ្នកអាចផ្ទេរប្រាក់ទៅមករវាងគណនីទាន់ចិត្ត ឬគណនីធនាគារ ជាមួយនឹងគណនីជួញដូរនោះ តាមរយៈអេស៊ីលីដាទាន់ចិត្ត នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ។
របៀបភ្ជាប់គណនីធនាគារ
- ចូលប្រើសេវាអេស៊ីលីដាទាន់ចិត្ត (Login)
- ជ្រើសរើសប៊ូតុង ⋮ នៅផ្នែកខាងលើ ខាងស្តាំដៃ
- ជ្រើសរើសម៉ឺនុយ "សុវត្ថិភាព និង ព័ត៌មានផ្ទាល់ខ្លួន"
- ជ្រើសរើសម៉ឺនុយ "ភ្ជាប់ឬលុបគណនីធនាគារ / Link or Delink"
- បញ្ចូលលេខគណនីធនាគារ និងថ្ងៃខែឆ្នាំកំណើត
- សូមចុចប៊ូតុង "បញ្ជូន"
- បញ្ចូលលេខសុវត្ថិភាពដែលបានទទួលតាមរយៈការផ្ញើសារ
- សូមចុចប៊ូតុង "យល់ព្រម"
- លោកអ្នកអាចភ្ជាប់គណនីផ្សេងទៀត ដែលមានលេខសម្គាល់អតិថិជន (CIF) តែមួយ
- សូមចុចប៊ូតុង "យល់ព្រម"