navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextទូទាត់ឆ្លងដែននៅប្រទេសថៃ
ទូទាត់ឆ្លងដែននៅប្រទេសថៃ
ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០
ឥឡូវនេះ លោកអ្នកអាចទូទាត់ប្រាក់រៀល នៅក្នុងប្រទេសថៃ ដោយស្កែនឃ្យូអរកូដ ដើម្បីទូទាត់តាមរយៈ អេស៊ីលីដាទាន់ចិត្ត បានយ៉ាងងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ។
ការទូទាត់នេះមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយហានិភ័យនានាទាក់ទងនឹងការនាំសាច់ប្រាក់តាមខ្លួន ថែមទៀតផង ។
មោទនភាពក្នុងការដាក់ឲ្យដំណើរការនៃការទូទាត់តាមឃ្យូអរកូដ (QR Code) កម្ពុជា
- លើកតម្កើងការប្រើប្រាស់ប្រាក់រៀល នៅលើទីផ្សារអន្តរជាតិ ដោយចាប់ផ្តើមពីប្រទេសថៃ តាមរយៈការចរាចរទូទាត់ដោយប្រើប្រាស់អេស៊ីលីដាទាន់ចិត្ត App ។
- ផ្តល់មធ្យោបាយដល់អតិថិជនពីប្រទេសកម្ពុជាក្នុងការទូទាត់នៅប្រទេសថៃ ដោយពុំចាំបាច់ប្តូរសាច់ប្រាក់ និងមធ្យោបាយទូទាត់សម្រាប់អតិថិជនពីប្រទេសថៃនៅប្រទេសកម្ពុជា ។
- សម្រួលការទូទាត់ដល់ពលកររាប់លាននាក់ដែលកំពុងបម្រើការងារនៅក្រៅប្រទេស ។
ទំហំប្រតិបត្តិការ
- ទូទាត់ដោយកាត់ទឹកប្រាក់ចេញពី គណនីទាន់ចិត្ត ៖ រហូតដល់ ៥.០០០.០០០ រៀល ក្នុងមួយថ្ងៃ
- ទូទាត់ដោយកាត់ទឹកប្រាក់ចេញពី គណនីធនាគារ ៖ រហូតដល់ ១០.០០០.០០០ រៀល ក្នុងមួយថ្ងៃ
របៀបទូទាត់
ដើម្បីអាចទូទាត់បាន លោកអ្នកត្រូវធ្វើបច្ចុប្បន្នកម្ម (Update) កម្មវិធីអេស៊ីលីដាទាន់ចិត្ត នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក បន្ទាប់មកសូមអនុវត្តតាមជំហានដូចខាងក្រោម ៖
- ដំបូងសូមចូលកម្មវិធី អេស៊ីលីដាទាន់ចិត្ត
- ជ្រើសរើស "ទូទាត់ឆ្លងព្រំដែន / QR Cross Border"
- សូមស្កែន ស្នាមម្រាមដៃ ឬផ្ទៃមុខ ដើម្បីចូលប្រើសេវា
- បន្ទាប់មកស្កែនឃ្យូអរកូដ នៅតាមដៃគូនានានៅក្នុងប្រទេសថៃ ដើម្បីទូទាត់
- សូមបំពេញព័ត៌មាន ៖
- ជ្រើសរើសលេខគណនីដែលត្រូវទូទាត់
- បញ្ចូលទឹកប្រាក់ដែលត្រូវទូទាត់ (ប្រសិនបើតម្រូវ)
- បញ្ចូលគោលបំណង
- បន្ទាប់មកចុចប៊ូតុង "យល់ព្រម"
- សូមផ្ទៀងផ្ទាត់ប្រតិបត្តិការទូទាត់របស់លោកអ្នក
- សូមចុចប៊ូតុង "យល់ព្រម"
- ប្រតិបត្តិការទូទាត់ទទួលបានជោគជ័យ