www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextផ្ទេរ​ប្រាក់​ទៅ លីហួរ វេរលុយ តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

ផ្ទេរ​ប្រាក់​ទៅ លីហួរ វេរលុយ តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០

ACLEDA Photo

ឥឡូវ​នេះ​ លោក​អ្នក​អាច​ផ្ទេរ​ប្រាក់ (ពី​គណនី​ធនាគារ ឬ​គណនី​ទាន់​ចិត្ត) ទៅ​លីហួរ វេរលុយ (គណនី​លីហួរ ឬប័ណ្ណលីហួរ) តាម​រយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត​ បាន​យ៉ាង​ងាយ​ស្រួល រហ័ស​ទាន់​ចិត្ត និង​មាន​សុវត្ថិភាព​ខ្ពស់ ។

លោក​អ្នក​អាច​ផ្ទេរ​ជា​ប្រាក់​រៀល ឬ​ដុល្លារ​អាមេរិក ហើយ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ស្វ័យ​ប្រវត្តិ ប្រសិន​បើ​រូបិយប័ណ្ណ​នៃ​គណនី​របស់​អ្នក​ទទួល​ខុស​ពី​រូបិយប័ណ្ណ​របស់​គណនី​ដែល​ផ្ទេរ​ចេញ ។

របៀប​ផ្ទេរ​ប្រាក់ ពី​គណនី​ធនាគារ ឬ​គណនី​ទាន់​ចិត្ត ទៅ​គណនី​លីហួរ ឬប័ណ្ណលីហួរ តាម​រយៈ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត ដូច​ខាង​ក្រោម ៖

  1. ចូល​កម្ម​វិធី​អេស៊ីលីដា​ទាន់​ចិត្ត
  2. ជ្រើសរើស​ម៉ីនុយ "ផ្ទេរ​ប្រាក់ / Transfer"
  3. សូម​ស្កែន ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ដើម្បី​ចូល​ប្រើ​សេវា
  4. ជ្រើស​រើស​ម៉ីនុយ "ទៅ​ដៃគូ​ទូទាត់ / To PSP (PSI)"
  5. ជ្រើស​រើស​ស្ថាប័ន​ដៃគូ "លីហួរវេរលុយ / Ly Hour Veluy"
  6. បញ្ចូល​ព័ត៌មាន​ផ្ទេរ​ប្រាក់ ៖
    • ជ្រើសរើស​គណនី​ផ្ទេរ​ចេញ
    • ជ្រើសរើស និងបញ្ចូល លេខគណនី ឬលេខកាត អ្នកទទួលរបស់គ្រឹះស្ថាន លីហួរ
    • បញ្ចូល​ចំនួន​ទឹក​ប្រាក់​ផ្ទេរ
    • ជ្រើសរើស​គោល​បំណង​ផ្ទេរ
  7. ចុច​លើ​ម៉ីនុយ "យល់​ព្រម"
  8. ផ្ទៀង​ផ្ទាត់​ព័ត៌មាន​ផ្ទេរ​ប្រាក់​ឡើង​វិញ
  9. ចុច​លើ​ម៉ីនុយ "យល់​ព្រម"

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២១៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖