www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាសរុបចំនួន ៣.០០០ លានរៀល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

ធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកាសរុបចំនួន ៣.០០០ លានរៀល ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងសកម្មភាពមនុស្សធម៌ និងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩

ACLEDA Photo

ថ្ងៃទី២ ខែមេសា ឆ្នាំ២០២០

រាជធានីភ្នំពេញ នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រាប់គោលដៅមនុស្សធម៌ នៅក្នុងពេលតែមួយ ដោយបរិច្ចាគថវិកាសរុបចំនួន ៣.០០០ លានរៀល (បីពាន់លានរៀល) សម្រាប់ចូលរួមក្នុងកិច្ចការសង្គម និង មនុស្សធម៌ ដូចខាងក្រោម៖

  1. ថវិកាចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) សម្រាប់ចូលរួមចំណែកដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
  2. ថវិកាចំនួន ២០០លានរៀល (ពីររយលានរៀល) តាមរយៈសមាគមធនាគារនៅកម្ពុជា សម្រាប់ចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។
  3. ថវិកាចំនួន ១.២០០លានរៀល (មួយពាន់ពីររយលានរៀល) ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីទ្រទ្រង់ដល់ វិភាគទានសប្បុរសធម៌នៅកម្ពុជា។
  4. ថវិកាចំនួន ៨០០លានរៀល (ប្រាំបីរយលានរៀល) ជូនកាកបាទក្រហមកម្ពុជា ដើម្បីទ្រទ្រង់សកម្មភាព មនុស្សធម៌ និងជួយទ្រទ្រង់ដល់សកម្មភាពកាកបាទក្រហមកម្ពុជា។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា សុខភាពរបស់ប្រជាពលរដ្ឋមានសារៈសំខាន់ណាស់ ពីព្រោះពួកគេជាកម្លាំងចលករនៃការកសាងជាតិ និងរួមចំណែកក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចជាតិ។ ប្រជាជនមានសុខភាពល្អ មានការចូលរួមកាន់សកម្ម ដើម្បីធ្វើឲ្យសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ហេតុដូចនេះ ធនាគារចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់សុខុមាលភាពសាធារណៈ និងការទប់ស្កាត់សភាពការណ៍គ្រោះភ័យ ដែលបង្កដោយជំងឺឆ្លងកូវីដ-១៩ និងបន្តការបរិច្ចាគថវិកាសម្រាប់ទ្រទ្រង់ដល់វិភាគទានសប្បុរសធម៌ មូលនិធិគន្ធបុប្ផាកម្ពុជា និងកាកបាទក្រហមកម្ពុជា ដែលធនាគារបានធ្វើឡើងជារៀងរាល់ឆ្នាំ៕

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​តាម​រយៈ

លោកស្រី ប៊ុត ប៊ុនសីហា
អនុប្រធាន​នាយក​ប្រតិបត្ដិ និង​ជា​គណៈ​ប្រធាន​នាយិកា​ប្រតិបត្ដិ​នីតិកម្ម និង​លេខាធិការ​ក្រុមហ៊ុន
ទូរសព្ទ: ០១៥ ៦០០ ៥៣២
អ៊ីម៉ែល: buth.bunsayha@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១.៥៨០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖