www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextបើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០

ACLEDA Photo

ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ដែល​មាន​សាច់​ប្រាក់​ទំនេរ ក្នុង​អំឡុង​ពេល​ជាក់​លាក់​ណា​មួយ អាច​ដាក់​ប្រាក់​បញ្ញើ​មាន​កាល​កំណត់​ដោយ​ខ្លួន​ឯង និង​ដោយ​ស្វ័យ​ប្រវត្តិ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត បាន​​យ៉ាង​ងាយ​ស្រួល និង​មាន​សុវត្ថិភាព ។

ប្រភេទ​គណនី​មាន​កាល​កំណត់

អតិថិជន​អាច​បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត ដូច​ខាង​ក្រោម ៖

របៀប​បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ប្រភេទរូបិយប័ណ្ណ

ធនាគារ អេស៊ីលីដា ភីអិលស៊ី អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រូបិយវត្ថុ​ជា ប្រាក់រៀល និង​រូបិយប័ណ្ណ​ជា​ប្រាក់​ដុល្លារ​អាមេរិក សម្រាប់​គណនី​មាន​កាល​កំណត់​ទាំង​អស់​ខាង​លើ ។

ទំហំប្រាក់​ដើម

រយៈពេល

ថ្លៃសេវា និង​អត្រា​ការ​ប្រាក់

របៀប​បើក​គណនី​មាន​កាល​កំណត់ តាម​រយៈ​សេវា​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត

ដើម្បី​អាច​បើក​គណនី​មាន​កាល​កំណត់​បាន លោកអ្នក​ត្រូវ​ធ្វើ​បច្ចុប្បន្នកម្ម (Update) កម្មវិធី​អេស៊ីលីដា​ទាន់​ចិត្ត នៅ​ក្នុង​ទូរស័ព្ទ​ដៃ​របស់​លោក​អ្នក បន្ទាប់​មក​សូម​អនុវត្ត​តាម​ជំហាន​ដូច​ខាង​ក្រោម ៖

  1. ចូល​កម្មវិធី​អេស៊ីលីដា​យូនីធី​ទាន់​ចិត្ត
  2. ជ្រើសរើស "ប្រាក់បញ្ញើ"
  3. សូមស្កែន​ស្នាម​ម្រាម​ដៃ ឬ​ផ្ទៃ​មុខ ដើម្បី​ចូល​ប្រើ​សេវា
  4. ជ្រើសរើស "បើក​គណនី​បញ្ញើ​មាន​កាល​កំណត់"
  5. បញ្ចូល​ព័ត៌មាន
    • ជ្រើសរើស​ប្រភេទ​គណនី​មាន​កាល​កំណត់
    • គណនី​ប្រភព
    • រយៈពេល​ដាក់​ប្រាក់​បញ្ញើ
    • ចំនួន​ទឹក​ប្រាក់​ដាក់​ប្រាក់​បញ្ញើ
    • បន្ត​កិច្ចសន្យា​ថ្មី ដោយ​ស្វ័យ​ប្រវត្តិ
      • បន្ត​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់ រួច​បញ្ចូល​ចំនួន​ដង
      • បន្ត​តែ​ប្រាក់​ដើម រួច​បញ្ចូល​ចំនួន​ដង
      • មិន​បន្ត
  6. ចុចប៊ូតុង "បញ្ជូន"
  7. ផ្ទៀងផ្ទាត់​ព័ត៌មាន​បើក​គណនី​មាន​កាល​កំណត់​របស់​លោក​អ្នក
  8. ជ្រើស​រើស "ខ្ញុំ​បាន​អាន និង​យល់ព្រម​តាម​លក្ខខណ្ឌ"
  9. បន្ទាប់​មក​ចុច​ប៊ូតុង "យល់ព្រម"
  10. ប្រតិបត្តិការ​រួច​រាល់

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៣៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖