www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសេវា​ទូទាត់​វិក្កយបត្រ​រួម តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

សេវា​ទូទាត់​វិក្កយបត្រ​រួម តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត

ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០

ACLEDA Photo

សេវា​ទូទាត់​វិក្កយបត្រ​រួម គឺ​ជា​មុខងារ​ថ្មីមួយ​ក្នុង​ចំណោម​មុខងារ​ថ្មីៗ​ជា​ច្រើន​នៅ​ក្នុង​សេវា​អេស៊ីលីដា​ទាន់​ចិត្ត ដែល​ផ្តល់​ភាព​ងាយ​ស្រួលដល់​លោកអ្នក និង​សមាជិក​ច្រើន​នាក់ អាច​ចូល​រួម​ទូទាត់​ចំណាយ​ថ្លៃ​ទំនិញ-សេវាកម្ម បាន​ភ្លាមៗ ទៅ​តាម​ចំណែក​រៀងៗ​ខ្លួន ក្នុង​វិក្កយបត្រ​រួម​តែ​មួយ​សន្លឹក ។

ប្រតិបត្តិការ​ទូទាត់​ធ្វើ​ឡើង​ជា​ប្រាក់​រៀល និង​ដុល្លារ​អាមេរិក ។ ក្នុង​ករណី​អតិថិជន​ទូទាត់​ផ្សេង​ពី​រូបិយប័ណ្ណ​នៃ​គណនី នោះ​ប្រព័ន្ធ​នឹង​ប្តូរ​ប្រាក់​ដោយ​ស្វ័យ​ប្រវត្តិ តាម​អត្រា​ផ្លូវការ​របស់​ធនាគារ នៅ​ពេល​ទូទាត់​នោះ ។

ចំនួន​សមាជិក​ចូល​រួម​ទូទាត់​ក្នុង​មួយ​វិក្កយបត្រ បាន​រហូត​ដល់ ១០០នាក់ ព្រម​ទាំង​មិន​គិត​ថ្លៃ​សេវា​ និង​ចំនួន​ប្រតិបត្តិការ​ប្រចាំ​ថ្ងៃ ។ ដើម្បី​អាច​ធ្វើ​ប្រតិបត្តិការ​ទូទាត់​វិក្កយបត្រ​រួម​នេះ​បាន ទាល់​តែ​គ្រប់​សមាជិក​ដែល​ចូល​រួម​ត្រូវ​ចុះ​ឈ្មោះ​ប្រើ​សេវា​អេស៊ីលីដា​ទាន់​ចិត្ត ទាំង​អស់​គ្នា និង​មាន​សមតុល្យ​ទឹក​ប្រាក់​គ្រប់គ្រាន់​ក្នុង​គណនី ដើម្បី​ទូទាត់​បាន​ជោគជ័យ ។

សូម​ពិនិត្យ​មើល​របៀប​ទូទាត់​វិក្កយបត្រ​រួម តាម​រយៈ​អេស៊ីលីដា​ទាន់​ចិត្ត ដូច​ខាង​ក្រោម ៖

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៣០៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖