navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី អភិវឌ្ឍមុខងារបន្ថែមថ្មីក្នុង អេស៊ីលីដាយូនីធីទាន់ចិត្ត ដើម្បីក្លាយជាធនាគារពិតស្ថិតនៅក្នុងដៃអតិថិជន និងសាធារណជន
ធនាគារ អេស៊ីលីដា ភីអិលស៊ី អភិវឌ្ឍមុខងារបន្ថែមថ្មីក្នុង អេស៊ីលីដាយូនីធីទាន់ចិត្ត ដើម្បីក្លាយជាធនាគារពិតស្ថិតនៅក្នុងដៃអតិថិជន និងសាធារណជន
ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០
ភ្នំពេញ ថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជ ដែលមានបណ្តាញប្រតិបត្តិការធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានកិត្តិយសសូមជម្រាបជូនដំណឹងដល់អតិថិជន និងសាធារណជនទាំងអស់ មេត្តា ទទួលជ្រាបថា ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាពការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាលើសេវាហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ បន្ថែមទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍមុខងារសេវាកម្មធនាគារយ៉ាងពេញលេញ ក្នុង អេស៊ីលីដាយូនីធីទាន់ចិត្ត ដែលផ្តល់លទ្ធភាពជូនអតិថិជន និងសាធារណជន ធ្វើប្រតិបត្តិការសេវា ធនាគារគ្រប់ប្រភេទជំនួសឲ្យការធ្វើប្រតិបត្តិការនៅតាមបញ្ជរការិយាល័យ។
អេស៊ីលីដាយូនីធីទាន់ចិត្ត គឺជាប្រព័ន្ធឌីជីថល (បច្ចេកវិជ្ជាព័ត៌មានហិរញ្ញវត្ថុ) មួយប្រភេទដែលអនុញ្ញាតឱ្យអតិថិជន និងសាធារណជនទូទៅ ដែលធ្លាប់ ឬមិនធ្លាប់ប្រើសេវាធនាគារពីមុនមក អាចធ្វើប្រតិបត្តិការសេវាធនាគារដោយខ្លួនឯង តាមរយៈទូរស័ព្ទចល័តដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា "អស់រយៈពេល ជាង ៣ឆ្នាំ មកហើយ ដែល អេស៊ីលីដាយូនីធីទាន់ចិត្ត បានដាក់ឱ្យប្រើប្រាស់ និងបន្តអភិវឌ្ឍឥតឈប់ឈរ ដោយបន្ថែមមុខងារសេវាកម្មធនាគារប្រកបដោយសុវត្ថិភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវា ធនាគារជូនអតិថិជន និងសាធារណជន យ៉ាងសំបូរបែបស្របតាមយុគសម័យឌីជីថល។ ការអភិវឌ្ឍមុខងារ បន្ថែមនេះ ក្នុងគោលបំណងធ្វើឱ្យ អេស៊ីលីដា យូនីធីទាន់ចិត្ត ក្លាយជាធនាគារពិតស្ថិតនៅក្នុងដៃរបស់ អតិថិជន និងសាធារណជន។ រហូតមកដល់បច្ចុប្បន្ននេះ មានអតិថិជនប្រមាណ ១,៥ លាននាក់ ដែល កំពុងប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទដ៏វៃឆ្លាតជាងគេមួយនេះ។ ក្នុងបរិយាកាសនេះ អតិថិជនមាន អេស៊ីលីដាយូនីធីទាន់ចិត្ត អាចធ្វើប្រតិបត្តិការគ្រប់ទីកន្លែង និងគ្រប់ពេលវេលា លោកអ្នកសឹងតែមិនចាំបាច់មកធ្វើប្រតិបត្តិការនៅតាមបញ្ជរការិយាល័យរបស់ធនាគារ ពីព្រោះ អេស៊ីលីដាយូនីធីទាន់ចិត្ត មានមុខងារដូចការបម្រើ និងធ្វើប្រតិបត្តិការផ្ទាល់នៅក្នុងធនាគារ" ៕
សម្រាប់ព័ត៌មានបន្ថែម ៖ អំពីអេស៊ីលីដាយូនីធីទាន់ចិត្ត របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី សូមទាក់ទងមកកាន់ទូរស័ព្ទលេខៈ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ សម្រាប់សេវាបម្រើអតិថិជន (២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍)។