navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកា ២៥ម៉ឺនដុល្លារ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ធនាគារ អេស៊ីលីដា ភីអិលស៊ី បរិច្ចាគថវិកា ២៥ម៉ឺនដុល្លារ សម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០
នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបរិច្ចាគថវិកាចំនួន ២៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដែលកំពុងកើតមាននៅក្នុងប្រទេស។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា "ថវិកាដែលបានបរិច្ចាគចំនួន ២០ម៉ឺនដុល្លារ គឺជូនទៅរាជរដ្ឋាភិបាល និងថវិកាចំនួន ៥ម៉ឺនដុល្លារទៀត ធនាគារបានបរិច្ចាគតាមរយៈសមាគមធនាគារនៅកម្ពុជា ក្នុងគោលដៅតែមួយ គឺសម្រាប់ជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ ដែលជាការព្រួយបារម្ភរបស់ប្រជាជនទូទាំងប្រទេស"។


USD
THB
EUR
AUD
VND
CAD
LAK
JPY
GBP
CNY










