navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextបង់កម្រៃសេវារបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអេស៊ីលីដាទាន់ចិត្ត
បង់កម្រៃសេវារបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអេស៊ីលីដាទាន់ចិត្ត
ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានសហការជាមួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ឱ្យដំណើរការសេវាបង់កម្រៃសេវាសាធារណៈ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអេស៊ីលីដាទាន់ចិត្ត (ACLEDA App) ដូចមានរាយនាយខាងក្រោម ៖
- សេវាបង់ប្រាក់ថ្លៃលេខពិសេសផ្ទាល់ខ្លួន និងលេខពិសេសចុះបញ្ជីរថយន្តគ្រួសារ (Purchase Personal Plate Number)
- សេវាស្នើសុំទិញលេខពិសេសផ្ទាល់ខ្លួន (Admin Fee Request to Purchase Personalized Plate Number)
- សេវាចុះបញ្ជីយានជំនិះ (Vehicle Registration)
- សេវាផ្ទេរកម្មសិទ្ធិយានជំនិះ (Vehicle Transfer Ownership)
- សេវាប្តូរព័ត៌មានយានជំនិះ (Vehicle Change Info)
- សេវាទុតិយតា-តតិយតាយានជំនិះ (Vehicle Reprint)
- សេវាប្រឡងយកបណ្ណបើកបរ (Driver License)
- សេវាប្តូរបណ្ណបើកបរ (Reprint Driver License)
របៀបបង់ថ្លៃសេវា
សូមពិនិត្យមើលរបៀបបង់ថ្លៃសេវាខាងលើ តាមរយៈអេស៊ីលីដាទាន់ចិត្ត ដូចខាងក្រោម ៖
- សូមបើកកម្មវិធីអេស៊ីលីដាទាន់ចិត្ត
- ជ្រើសរើសម៉ឺនុយ "បង់ប្រាក់ / Payments"
- សូមស្កែនម្រាមដៃ ផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- សូមជ្រើសយក "វិក្កយបត្រសេវាសាធារណៈ / Public Services Bill"
- ជ្រើសយក "ក្រសួងសាធារណការ និងដឹកជញ្ជូន / Ministry of Public Works and Transport"
- បញ្ចូលព័ត៌មានទូទាត់ (ជ្រើសរើសគណនីសម្រាប់ទូទាត់ និងបញ្ចូលលេខវិក្កយបត្របង់ប្រាក់ ចំណែកចំនួនទឹកប្រាក់ត្រូវបង់នឹងចេញដោយស្វ័យប្រវត្តិ)
- ចុចប៊ូតុង "យល់ព្រម / OK"
- ផ្ទៀងផ្ទាត់ព័ត៌មាន (គណនីសម្រាប់ទូទាត់ លេខវិក្កយបត្របង់ប្រាក់ និងចំនួនទឹកប្រាក់ត្រូវបង់) រួចចុចប៊ូតុង "យល់ព្រម / Confirm"
- ប្រតិបត្តិការបង់ថ្លៃសេវា ទទួលបានយោគជ័យ សូមអរគុណ