www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​និមិត្តសញ្ញា​ថ្មី របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​និមិត្តសញ្ញា​ថ្មី របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ២រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជាធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត" បាន​ប្រារព្ធពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៃ​និមិត្តសញ្ញាថ្មី​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍ថា ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ផ្លាស់ប្តូរ​រូបរាង​ស្លាកសញ្ញាថ្មី ដោយ​រក្សា​នូវ​និមិត្តរូប អត្តសញ្ញាណ និង​អត្ថន័យ​ដែល​ធនាគារ​បាន​កសាង​ជាង​២៩ឆ្នាំ​កន្លង​មក។ ស្លាកសញ្ញាថ្មី ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា "និមិត្តរូបបក្សីសួគ៌" ឈរ​នៅ​ចំកណ្តាល​រង្វង់មូល​ពណ៌ខៀវទឹកប៊ិក ដែល​បង្ហាញ​ពី​ភាពរឹងមាំ និង​វឌ្ឍនភាព​ប្រកប​ដោយ​ចីរភាព។

គោលបំណង នៃ​ការផ្លាស់ប្តូរ​ស្លាកសញ្ញាថ្មី របស់​ធនាគារ​ស្រប​តាម ទស្សនៈ បេសកកម្ម យុទ្ធសាស្រ្ត និង​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ទាន់សម័យ​ជា​សកល។ ចំណែក​ពណ៌​នៃ​ស្លាកសញ្ញាថ្មី គឺ​មាន​បីពណ៌ គឺពណ៌ស ពណ៌មាស និង​ពណ៌ខៀវទឹកប៊ិក។

ពិធី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៃ​និមិត្តសញ្ញា​ថ្មី របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី

អត្ថន័យ នៃ​ពណ៌​ស្លាកសញ្ញាថ្មី​របស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

រីឯ​ពណ៌ទាំងបី​បញ្ចូលគ្នា​ប្រៀបទៅ​នឹង​គ្រាប់ពូជ និង​ធនធាន​ដែល​បាន​រីកដុះដាល និង​អភិវឌ្ឍ​ក្នុង​វិស័យហិរញ្ញវត្ថុ ប្រកប​ដោយ​ចីរភាព។ ស្លាកសញ្ញាថ្មីនេះ នឹង​រៀបចំ​ដាក់​ឲ្យ​ប្រើប្រាស់ ជា​ផ្លូវការ​ចាប់ពី​ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀតថា យើង​មាន​សេចក្តីរីករាយ ដែល​បាន​រួមចំណែក​កសាង​នូវប្រយោជន៍​សម្រាប់​ជាតិ​ប្រកប ដោយ​កតញ្ញូ និងកតវេទី។ នេះ​ជា​ស្នាដៃ​បាន​កើតឡើង​ពី​ធនធានមនុស្ស​ដែល​ជា​កម្មករនិយោជិត​ជនជាតិខ្មែរ និង​មាន​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រាជរដ្ឋាភិបាល​ជា​ពិសេស ធនាគារជាតិនៃកម្ពុជា អតិថិជន និងសាធារណជន ដែល​បាន​កសាង​សមិទ្ធផល​ជា​ប្រយោជន៍​យ៉ាង​ច្រើន​ជា​បន្តបន្ទាប់។

ACLEDA Photo

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុនបុត្រសម្ព័ន្ធ​ចំនួន ៤ (បួន) គឺអេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និងស្ថាប័ន មីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា និង​ព្រមទាំង​មាន​ការិយាល័យ​តំណាង​នៅ​សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

គិត​ត្រឹម​ដំណាច់ខែកញ្ញា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ទ្រព្យសកម្ម​សរុប​ចំនួន ២៦,១០ ទ្រីលានរៀល (ឬ ៦,៣៧ ប៊ីលានដុល្លារអាមេរិក) សមតុល្យ ឥណទានសរុប​ចំនួន ១៦,៩៩ ទ្រីលានរៀល (ឬ ៤,១៤ ប៊ីលានដុល្លារអាមេរិក) និងប្រាក់បញ្ញើសន្សំ​សរុប​ចំនួន ១៨,៥៦ ទ្រីលានរៀល (ឬ ៤,៥៣ ប៊ីលានដុល្លារអាមេរិក) និង​ចំនួន​អ្នកចុះឈ្មោះប្រើប្រាស់​សេវាធនាគារ ឌីជីថល អេស៊ីលីដា ទាន់ចិត្ត ច្រើនជា ១,៦២លាននាក់ គិតត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ២០២០។

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២៨៦ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖