navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextដកប្រាក់រហ័សពីអេធីអឹម តាមរយៈអេស៊ីលីដាម៉ូបាល
ដកប្រាក់រហ័សពីអេធីអឹម តាមរយៈអេស៊ីលីដាម៉ូបាល
ថ្ងៃទី៨ ខែមករា ឆ្នាំ២០២១
លោកអ្នកអាចប្រើអេស៊ីលីដាម៉ូបាល ដើម្បីដកប្រាក់រហ័ស ពីម៉ាស៊ីនអេធីអឹម របស់ធនាគារ អេស៊ីលីដា ទូទាំងប្រទេស ដោយមិនប្រើប័ណ្ណ (Cardless) បានយ៉ាងឆាប់រហ័ស និងងាយស្រួល ។
ជាពិសេសអតិថិជនអាចដកប្រាក់ដោយមិនប្រើប័ណ្ណ តាមម៉ាស៊ីនអេធីអឹម បាន ចំនួន ៥.០០០ដុល្លារ ឬ ២០លានរៀល ក្នុងមួយថ្ងៃ ដោយមិនអស់ថ្លៃសេវា * ។
* ដកប្រាក់ដោយប្រើ Gold Code បាន ១.០០០ដុល្លារ ឬ ៤លានរៀល ក្នុងមួយថ្ងៃ ។
របៀបដកប្រាក់រហ័ស (Quick Cash) ពីម៉ាស៊ីនអេធីអឹម តាមរយៈអេស៊ីលីដាម៉ូបាល:
របៀបដកប្រាក់រហ័សពីអេធីអឹម តាមរយៈអេស៊ីលីដាម៉ូបាល
១. បើកដំណើការកម្មវិធី អេស៊ីលីដាម៉ូបាល
- ជ្រើសរើស "ដកប្រាក់តាម ATM (Quick Cash)"
- ស្កែនម្រាមដៃ ឬផ្ទៃមុខ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើសគណនីវ៉លឡេត ឬគណនីធនាគារ រួចហើយបញ្ចូលចំនួនទឹកប្រាក់ ដែលត្រូវដក
- ចុចប៊ូតុង "បង្កើត"
- លោកអ្នកនឹងទទួលបានលេខសម្ងាត់ ៦ខ្ទង់ (Gold Code*) សម្រាប់បញ្ចូលក្នុងម៉ាស៊ីនអេធីអឹម ដើម្បីដកប្រាក់នេះ ។
២. ដកប្រាក់ពីម៉ាស៊ីនអេធីអឹម
- ចុចលើ Screen ឬប៊ូតុងណាមួយរបស់ម៉ាស៊ីនអេធីអឹម
- ជ្រើសរើសភាសា
- ជ្រើសរើស "ដកប្រាក់តាមលេខកូដ (Cash Withdrawal via Gold Code)"
- បញ្ចូលលេខសម្ងាត់ ៦ខ្ទង់ ដែលលោកអ្នកបានបង្កើតនៅក្នុង កម្មវិធីអេស៊ីលីដាម៉ូបាល ខាងលើ
- ចុចប៊ូតុង "យល់ព្រម"
- បញ្ចូលចំនួនទឹកប្រាក់ដែលត្រូវដក (ចំនួនទឹកប្រាក់ដែលត្រូវដក ត្រូវដូចគ្នានឹងចំនួនទឹកប្រាក់ដែលបានបង្កើតក្នុងអេស៊ីលីដាម៉ូបាល)
- ចុចប៊ូតុង "យល់ព្រម"
- ប្រតិបត្តិការបានសម្រេច (សូមយកប្រាក់របស់លោកអ្នកពីម៉ាស៊ីនអេធីអឹម) ។ សូមអរគុណ
* Gold Code សម្រាប់ដកប្រាក់ពីម៉ាស៊ីនអេធីអឹម មានសុពលភាពប្រើប្រាស់រយៈពេល ២៤ម៉ោង ។ ប្រសិនបើអតិថិជនមិនបានដកប្រាក់ក្នុងអំឡុងពេលកំណត់នេះទេ ទឹកប្រាក់នេះនឹងចូលក្នុងគណនីវិញដោយស្វ័យប្រវត្តិ ។