navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល អាចបង្កើតឡើងវិញដោយខ្លួនឯងងាយៗ
ភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល អាចបង្កើតឡើងវិញដោយខ្លួនឯងងាយៗ
ថ្ងៃទី១ ខែមីនា ឆ្នាំ២០២១
ប្រសិនបើលោកអ្នកភ្លេចលេខសម្ងាត់ អេស៊ីលីដាម៉ូបាល លោកអ្នកអាចបង្កើតលេខសម្ងាត់ថ្មីបានដោយខ្លួនឯង មិនចាំបាច់ធ្វើដំណើរមកធនាគារ។ សូមអនុវត្តតាមវិធីងាយៗ ដូចខាងក្រោម៖
សូមធ្វើបច្ចុប្បន្នកម្ម អេស៊ីលីដាម៉ូបាល នៅក្នុង iOS App Store, Android Play Store, ឬ Huawei AppGallery មុនពេលលោកអ្នកបង្កើតលេខថ្មីឡើងវិញ។
- ចូលកម្មវិធី អេស៊ីលីដាម៉ូបាល
- ជ្រើសរើសម៉ឺនុយណាមួយ (ឧទាហរណ៍ "គណនី/Accounts")
- ជ្រើសរើស "ភ្លេចលេខសម្ងាត់ / Forgot PIN"
- បំពេញ លេខឯកសារអត្តសញ្ញាណ ដែលបានចុះឈ្មោះដំបូង
- បំពេញ ថ្ងៃខែឆ្នាំកំណើត របស់លោកអ្នក ដែលប្រើនៅពេលចុះឈ្មោះដំបូង
- បញ្ចូលលេខ OTP ដែលប្រព័ន្ធផ្ញើទៅលេខទូរស័ព្ទចុះឈ្មោះ
- បន្ទាប់មក បញ្ចូលលេខសម្ងាត់ថ្មី សម្រាប់ចូលប្រើកម្មវិធី អេស៊ីលីដាម៉ូបាល
warningក្នុងករណីនេះ សូមកុំលុបអេស៊ីលីដាម៉ូបាល បើពុំនោះទេលោកអ្នកមិនអាចបង្កើតលេខថ្មីដោយខ្លួនឯងបានទេ។ ដូច្នេះសូមអញ្ញើញមកធនាគារ ដើម្បីបង្កើតលេខសម្ងាត់ថ្មី។