www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextត្រូវធ្វើដូចម្តេច បើខ្ញុំ​ត្រូវការប្រើ​អេស៊ីលីដាម៉ូបាល នៅលើ​ទូរស័ព្ទថ្មី?

ត្រូវធ្វើដូចម្តេច បើខ្ញុំ​ត្រូវការប្រើ​អេស៊ីលីដាម៉ូបាល នៅលើ​ទូរស័ព្ទថ្មី?

ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១

ACLEDA Photo

លោកអ្នក​អាច​ដំណើរការ អេស៊ីលីដាម៉ូបាល នៅ​លើ​ទូរស័ព្ទ​ថ្មី​ដោយ​ខ្លួន​ឯង ដោយ​មិន​ចាំបាច់​អញ្ជើញ​មក​ធនាគារ។

សូមលោកអ្នកបញ្ចូលកម្មវិធី អេស៊ីលីដាម៉ូបាល ជំនាន់ចុងក្រោយ (Latest Version) នៅលើទូរស័ព្ទថ្មីរបស់លោកអ្នក (iOS ចាប់ពីជំនាន់12ឡើង និង Android ចាប់ពីជំនាន់5.1ឡើង)។

បន្ទាប់មកសូមអនុវត្តតាមជំហាន ដូចខាងក្រោម៖

  1. ចូលកម្មវិធីអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទថ្មី របស់លោកអ្នក
  2. ជ្រើសរើសម៉ឺនុយណាមួយ (ឧទាហរណ៍ ចុចលើម៉ឺនុយ "គណនី/Accounts")
  3. បញ្ចូលលេខទូរស័ព្ទដែលបានចុះឈ្មោះ រួចចុចលើពាក្យ "ចូលប្រើសេវា/Login"
  4. បញ្ចូលលេខសម្ងាត់ អេស៊ីលីដាម៉ូបាល របស់លោកអ្នក
  5. បន្ទាប់មក ប្រព័ន្ធនឹងផ្ញើលេខ OTP ចូលលេខទូរស័ព្ទថ្មីនេះ (នៅក្នុងទូរស័ព្ទថ្មី ត្រូវមានលេខដែលចុះឈ្មោះប្រើ អេស៊ីលីដាម៉ូបាល)
    • សម្រាប់ Android: ប្រព័ន្ធនឹងដំណើរការផ្ទៀងផ្ទាត់លេខ OTP ដោយស្វ័យប្រវត្តិ
    • សម្រាប់ iOS: ត្រូវជ្រើសរើសលេខ OTP ពី SMS/Message
  6. បន្ទាប់មកលោកអ្នកអាចប្រើ អេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទថ្មីបានដោយជោគជ័យ

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ២០០ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖