www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ

ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ

ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១

ACLEDA Photo

ស្នើ​សុំ​ភ្លាម ទទួល​បាន​ប្រាក់​កម្ចី​ភ្លាម និង​មាន​ទំហំ​រហូត​ដល់ ៨០០លាន​រៀល ឬ ២០ម៉ឺន​ដុល្លារ។

ជាមួយ ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ លោក​អ្នក​អាច​ស្នើ​សុំ​ឥណទាន​របស់​ធនាគារ អេស៊ីលីដា តាម​អេស៊ីលីដា​ម៉ូបាល ដោយ​ប្រព័ន្ធ​នឹង​អនុម័ត​ឥណទាន​ដោយ​ស្វ័យ​ប្រវត្តិ មិន​បាច់​អញ្ជើញ​មក​ធនាគារ មិន​បាច់​បំពេញ​ពាក្យ​ស្នើ​សុំ ឬ​ឯកសារ​ទៀត​ទេ។

ដើម្បី​ស្នើ​សុំ​ឥណទាន​នេះ លោក​អ្នក​គ្រាន់​តែ៖

របៀប​ស្នើសុំ​ឥណទាន

  1. ចូល​កម្មវិធី​អេស៊ីលីដាម៉ូបាល
  2. ចុច​លើ​ប៊ូតុង "ស្នើសុំ / Request"
  3. សូម​ស្កេន​ផ្ទៃមុខ ឬស្នាម​ម្រាមដៃ ឬ​បញ្ចូល​លេខ​សម្ងាត់
  4. ជ្រើសរើស "ឥណទាន​ធានា​ដោយ​ប្រាក់​បញ្ញើ / Loan Against Term Deposit"
  5. ជ្រើសរើស​លេខ​សម្គាល់​នៃ​ប្រាក់​បញ្ញើ​មាន​កាល​កំណត់ បន្ទាប់មកប្រព័ន្ធនឹងបង្ហាញព័ត៌មាននៃការស្នើសុំឥណទានរបស់លោកអ្នក
  6. សូម​អាន និង​យល់ព្រម​តាម​លក្ខខណ្ឌ
  7. បន្ទាប់​មក​ចុចប៊ូតុង "យល់ព្រម / OK"

របៀប​បញ្ចប់​ឥណទាន

  1. ចូល​កម្មវិធី​អេស៊ីលីដាម៉ូបាល
  2. ចុចលើ​ប៊ូតុង "ស្នើសុំ / Request"
  3. សូម​ស្កេន​ផ្ទៃមុខ ឬស្នាមម្រាមដៃ ឬ​បញ្ចូល​លេខសម្ងាត់
  4. ជ្រើសរើស "របាយការណ៍​ឥណទាន​សង្ខេប / Loan Summary"
  5. ចុចលើសញ្ញា "..." នៅ​លើ​ឥណទាន​ដែល​លោកអ្នក​ចង់​បញ្ចប់
  6. រួចរើសយកពាក្យថា "ការបញ្ចប់​ឥណទាន / Terminate"

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១០៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖