www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextសេចក្តីជូនដំណឹង

សេចក្តីជូនដំណឹង

ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​គោរព​ជម្រាប​ជូនដំណឹង​ដល់​អតិថិជន និង​សាធារណជន​ទាំង​អស់ មេត្តា​ទទួលជ្រាបថា ការិយាល័យ​សាខា​ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅ​តាម​បណ្តាល​ខេត្ត​ក្រុង​ទូទាំង​ប្រទេស នៅ​បើក​ដំណើរការ​ជា​ធម្មតា និង​រង្វង់​រាជធានី​ភ្នំពេញ​ចំនួន ៨ការិយាល័យ​សាខា

ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​ចាំ​បាច់ និង​បង្កភាព​ងាយស្រួល​ក្នុង​ការ​បម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​អតិថិជន និង​សាធារណជន ធនាគារ អេស៊ីលីដា ភីអិលស៊ី សូម​លើក​ទឹក​ចិត្ត​ដល់​អតិថិជន និង​សាធារណជន​ទាំង​អស់ មេត្តា​ប្រើប្រាស់​សេវា​ស្វ័យប្រតិបត្តិការ តាម​រយៈ​ទូរស័ព្ទ​ចល័ត (អេស៊ីលីដាម៉ូបាល) ម៉ាស៊ីន​ដក​ប្រាក់ និង​ដាក់​ប្រាក់​ស្វ័យប្រវត្តិ អេធីអឹម ២៤ម៉ោង/៧ថ្ងៃ ដើម្បី​ធានា​សុវត្ថិភាព និង​ការពារ​ហានិភ័យ​នានា​ជា​យថាហេតុ ជំនួស​ការប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​ប្រចាំ​ថ្ងៃ ដែល​បម្រើ​តាម​បញ្ជរ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ។

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា៖ ដោយ​សង្កេត​ឃើញ​ថា អតិថិជន និង​អាជីវកម្ម​ស្ថិត​នៅ​ក្នុង​រង្វង់​រាជធានី​ភ្នំពេញ ដែល​ទទួល​បាន​ការអនុញ្ញាត​នៅ​តែ​មាន​តម្រូវការ ចាំ​បាច់​ក្នុង​ការប្រើប្រាស់​នូវ​សេវា​ធនាគារ ដើម្បី​ធ្វើ​ការ​ទូទាត់​ជា​មួយ​ដៃគូរ​ពាណិជ្ជកម្ម​ក្នុង និង​ក្រៅ​ប្រទេស រួមទាំង​ការប្រើប្រាស់​សេវា​ផ្ទេរប្រាក់ និង​សេវា​បំពេញ​កាតព្វកិច្ចពន្ធ សេវា​បើក​ប្រាក់បៀវត្សរ៍​មន្ត្រីសាធារណៈ ក៏​ដូចជា​សេវា​បើក​ប្រាក់​បៀវត្សរ៍​កម្មករ​និយោជិត​ក្រុមហ៊ុន​ឯកជន ដូច្នេះ​ដើម្បី​សម្រួល​ដល់​ការបម្រើ​សេវា​ហិរញ្ញវត្ថុ​ឲ្យ​បាន​រលូន និង​ដើម្បី​ចូលរួម​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ​សេចក្តីណែនាំ​របស់​រាជរដ្ឋាភិបាល ស្តីអំពី​ការ​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​ឆ្លង​កូវីដ១៩ ធនាគារ អេស៊ីលីដា ភីអិលស៊ី សម្រេច​រំលែក​ការបម្រើ​សេវាកម្ម​ហិរញ្ញវត្ថុ​ត្រឹម​ចំនួន ៨ការិយាល័យ​សាខា នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ដើម្បី​សម្រួល​ដល់​ការធ្វើ​ដំណើរ​របស់​អតិថិជន ក៏ដូច​សាធារណជន ជៀសវាង​ការឆ្លង​កាត់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឆ្ងាយ​ពេក។

បណ្ឌិត អ៊ិន ចាន់នី ក៏សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​សម្រប​សម្រួល​ក្នុង​ការធ្វើ​ដំណើរ​ទៅ​បំពេញ​ភារកិច្ច​ការងារ​របស់​បុគ្គលិក​ធនាគារ ដើម្បី​អាច​ដំណើរការ​នៅ​តាម​​ទីតាំង​ការិយាល័យ​សាខា​នីមួយៗ​បាន​ដោយ​រលូន និង​សូម​ថ្លែង​អំណរគុណ​ដល់​អតិថិជន និង​សាធារណជន ដែល​តែងតែ​គាំទ្រ​នូវ​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

ប្រសិន​បើ​អតិថិជន សាធារណជន លោក​មាន​ចម្ងល់ ឬ​សំណូមពរ​ផ្សេងៗ សូម​ទាក់ទង​មក​ការិយាល័យ​ទំនាក់ទំនង​អតិថិជន (បម្រើ២៤​ម៉ោង​ក្នុង​មួយថ្ងៃ និង​៧ថ្ងៃ​ក្នុង​មួយ​សប្តាហ៍) តាម​រយៈ​ទូរស័ព្ទ​លេខ 023 99 4444015 999 233

សូមអរគុណ!

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៩៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖