www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា បន្ត​ផ្តល់​ឥណទាន​ការប្រាក់​ទាប​សម្រាប់​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី២

ធនាគារ អេស៊ីលីដា បន្ត​ផ្តល់​ឥណទាន​ការប្រាក់​ទាប​សម្រាប់​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម ជំហាន​ទី២

ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១

ACLEDA Photo

ធនាគារ អេស៊ីលីដា បាន​សហការ​ជា​មួយ ធនាគារ​សហគ្រាស​ធុន​តូច និង​មធ្យម កម្ពុជា ផ្តល់​ឥណទាន​ដែល​មាន​ការប្រាក់​ទាប តាម​រយៈ​គម្រោង​សហហិរញ្ញប្បទាន​សម្រាប់​ទ្រទ្រង់​សហគ្រាស​ធុន​តូច និង​មធ្យម (SCFS "Scheme") ក្នុង​ជំហាន​ទី២​នេះ ដែល​មាន​កម្រិត​មូលនិធិ ចំនួន ៦០លាន​ដុល្លារ​អាមេរិក ឬ​សមមូល​ជា​ប្រាក់​រៀល។

ដើម្បី​ទទួល​បាន​ឥណទាន​ដែល​មាន​ការប្រាក់​ទាប​នេះ អតិថិជន​ជា​សហគ្រាស​ធុន​តូច និង​មធ្យម និង​ត្រូវ​មាន​មុខរបរ​អាជីវកម្ម​ក្នុង​វិស័យ​អាទិភាព និង​មុខរបរ​ទូទៅ និង​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការកំណត់​និយមន័យ​របស់​សហគ្រាស​ធុន​តូច និង​មធ្យម ដូចជា ១. ចំនួន​បុគ្គលិក និង ២. ផលរបរ​ប្រចាំ​ឆ្នាំ ឬ​ចំនួន​ទ្រព្យ​សកម្ម​សរុប។

ទំហំឥណទាន

លោកអ្នកអាចទទួលបានឥណទានសម្រាប់អាជីវកម្មនេះ រហូតដល់ ៥០០.០០០ដុល្លារអាមេរិក ឬសមមូលជាប្រាក់រៀល។

បញ្ជីមុខរបរអាទិភាព 

បញ្ជីមុខរបរទូទៅ 

ទំនាក់ទំនង

សូមទាក់ទងធនាគារ អេស៊ីលីដា ដើម្បីទទួលបានឥណទានដែលមានការប្រាក់ទាបសម្រាប់អាជីវកម្មរបស់លោកអ្នក៖

លោក សឹង ភន នាយកប្រតិបត្ដិឥណទាន
ទូរស័ព្ទ: ០១៥ ៨០០ ៦៧៩
អ៊ីម៉ែល: soeng.phorn@acledabank.com.kh

លោក ញ៉ែម ចំរើន អ្នកឯកទេសជាន់ខ្ពស់អភិវឌ្ឍគោលការណ៍ឥណទាន
ទូរស័ព្ទ: ០១០ ៨០០ ៣១១
អ៊ីម៉ែល: nhem.chamroeun@acledabank.com.kh

ការិយាល័យទំនាក់ទំនងអតិថិជន (បម្រើ២៤ម៉ោង)
ទូរស័ព្ទ: ០២៣ ៩៩៤ ៤៤៤ / ០១៥ ៩៩៩ ២៣៣
អ៊ីម៉ែល: inquiry@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១១៥ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖