navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextបើកគណនីធនាគារ ពីទូរស័ព្ទដៃរបស់លោកអ្នក
បើកគណនីធនាគារ ពីទូរស័ព្ទដៃរបស់លោកអ្នក
ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១
អេស៊ីលីដាម៉ូបាល! កាន់តែទំនើប ងាយស្រួល និងទាន់សម័យ។ ឥឡូវនេះលោកអ្នកអាចបើកគណនីធនាគារ គ្រប់ពេលវេលាដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល នៅលើទូរស័ព្ទដៃរបស់លោកអ្នក។
ប្រភេទគណនីធនាគារ ដែលអាចបើកតាមអេស៊ីលីដាម៉ូបាល
លោកអ្នកអាចស្នើសុំបើកគណនីធនាគារ (គណនីឯកត្តជន) ជាប្រាក់រៀល និងដុល្លារអាមេរិក ដូចខាងក្រោម៖
- គណនីបញ្ញើសំចៃ រួមទាំងគណនីបើកប្រាក់បៀវត្ស
- គណនីចរន្ត
- គណនីបញ្ញើតាមតម្រូវការ
របៀបស្នើសុំបើកគណនីធនាគារ តាមអេស៊ីលីដាម៉ូបាល
- សូមចូលម៉ឺនុយ "សំណើ / REQUESTS" នៅក្នុងអេស៊ីលីដាម៉ូបាល
- សូមស្កេនផ្ទៃមុខ ឬស្នាមម្រាមដៃ ឬបញ្ចូលលេខសម្ងាត់
- ជ្រើសរើស "បើកគណនីធនាគារ / BANK ACCOUNT OPENING"
- បំពេញព័ត៌មានបើកគណនី រួចចុចប៊ូតុង "យល់ព្រម / OK"
- សំណើសុំបើគណនីរបស់លោកអ្នកបានសម្រេច។
ដើម្បីដំណើរការគណនីនេះ សូមលោកអ្នកអញ្ជើញមកធនាគារ ដោយភ្ជាប់មកជាមួយនូវឯកសារសម្គាល់អត្តសញ្ញាណច្បាប់ដើម និងមានសុពលភាព។
ដាក់ប្រាក់ចូលគណនី
លោកអ្នកអាចដាក់ប្រាក់ចូលគណនី តាមរយៈការផ្ទេរប្រាក់តាមអេស៊ីលីដាម៉ូបាល អេស៊ីលីដាអ៊ីនធើណែត ឬដាក់ប្រាក់តាមម៉ាស៊ីនដាក់-ដកប្រាក់ ឬក៏ដាក់ប្រាក់នៅតាមបញ្ជរធនាគារ។