www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន តូតាល់កម្ពុជា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងដៃគូ ស្តីពី​ការបម្រើ​សេវាទូទាត់​ឌីជីថលតាមរយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន តូតាល់កម្ពុជា​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងដៃគូ ស្តីពី​ការបម្រើសេវាទូទាត់​ឌីជីថលតាមរយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី

រាជធានីភ្នំពេញ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារ​ដែល​លោកអ្នក​ជឿទុកចិត្ត និង​ជាធនាគារពាណិជ្ជទី១ ដែល​បាន​ចុះបញ្ជីលក់មូលបត្រ​ក្នុង​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បាន​ប្រកាស​នៅថ្ងៃនេះថា ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុន តូតាល់កម្ពុជា បាន​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀងដៃគូ ស្តីពី​ការបម្រើសេវាទូទាត់​ឌីជីថលតាមរយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍ថា "ធនាគារ អេស៊ីលីដា ភីអិលស៊ី និង​ក្រុមហ៊ុនតូតាល់កម្ពុជា ដែល​ជា​សាខា​របស់ក្រុមហ៊ុន TotalEnergies ជាក្រុមហ៊ុនថាមពលដ៏ធំមួយ ផលិត និងផ្គត់ផ្គង់​ថាមពល​លើសាកលលោក បាន​រៀបចំ​ពិធីចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ដៃគូស្តីពី​សេវា ទូទាត់ឌីជីថល តាមរយៈ​ធនាគារ អេស៊ីលីដា ភីអិលស៊ី ជូនដល់អតិថិជនទូទៅ និង សាធារណជន សម្រាប់​ការទូទាត់​ជាមុន (ចំពោះ​អតិថិជន​ដែល​ប្រើប្រាស់​ប័ណ្ណសមាជិក) ព្រមទាំង​អតិថិជន លក់ដុំ និង​លក់រាយ​ទាំងអស់ របស់​ក្រុមហ៊ុន តូតាល់កម្ពុជា ដូចជា ការទូទាត់​នៅតាម​បញ្ជរធនាគារ អេស៊ីលីដា ភីអិលស៊ី ការទូទាត់ប្រាក់​តាមរយៈ​អេស៊ីលីដាម៉ូបាល និង​ការទូទាត់ប្រាក់​តាមរយៈ​អេស៊ីលីដាអ៊ីនធើណែត

ACLEDA Photo

ការចាប់ដៃគូរនេះ នឹង​ផ្តល់​មធ្យោបាយ​ក្នុង​ការទូទាត់​តាមបែប​ឌីជីថល ប្រកប​ដោយ​សុវត្ថិភាព សាមញ្ញ និង​មាន​ប្រសិទ្ធភាពខ្ពស់។

លោកបណ្ឌិត ក៏បាន​បន្ថែម​ទៀតថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បាន​បើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចាប់ពីឆ្នាំ២០១៥ រហូត​ដល់​បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បាន​ពង្រីក​ការទូទាត់​តាមម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។ ដោយ​យល់ឃើញ​ពីសារៈសំខាន់ និង​សេចក្តីត្រូវការ​របស់​អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និង ក្រុមហ៊ុនតូតាល់កម្ពុជា បាន​សហការគ្នា​ពង្រីក និង​បន្ថែម​មធ្យោបាយទូទាត់ តាមរយៈ​អេស៊ីលីដាម៉ូបាល ដែល​ជា​ជម្រើស​ទាន់សម័យ ដើម្បី​បម្រើ​អតិថិជនទាំងអស់។ សមាជិក​ប័ណ្ណតូតាល់កម្ពុជា ក៏​អាច​បញ្ចូលទឹកប្រាក់​ក្នុង​ប័ណ្ណប្រេងឥន្ធនៈ​របស់​ពួកគេ តាមរយៈកម្មវិធីអេស៊ីលីដាម៉ូបាល ផងដែរ។

លើសពីនេះ ដៃគូចែកចាយ តូតាល់កម្ពុជា នឹង​អាច​ទូទាត់វិក្កយបត្រ (Bill Payment) សម្រាប់​ផលិតផល និង សេវាកម្ម តាមរយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និងងាយស្រួល"។

អំពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជា​ក្រុមហ៊ុន​មហាជន​ទទួល​ខុសត្រូវ​មាន​កម្រិត ដែល​បាន​បង្កើត​ឡើង តាមប្រព័ន្ធច្បាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​នៃព្រះរាជាណាចក្រកម្ពុជា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី មាន​ក្រុមហ៊ុនបុត្រ សម្ព័ន្ធចំនួន ០៤ រួមមាន អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី, វិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដា, ធនាគារ អេស៊ីលីដា ឡាវ លីមីធីត, និង​ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា។ ធនាគារ អេស៊ីលីដា មាន​បណ្ដាញប្រតិបត្តិការ​យ៉ាងធំទូលាយ​គ្របដណ្ដប់ ទូទាំង​ព្រះរាជាណាចក្រកម្ពុជា (មាន ២៦២សាខា) និង​បាន​ពង្រីក​តំបន់ប្រតិបត្តិការ​ទៅកាន់​ប្រទេសឡាវ (មាន ៣៨សាខា) និងមីយ៉ាន់ម៉ា (មាន ១៧សាខា)។

ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​ចុះបញ្ជី​មូលបត្រកម្មសិទ្ធិ​របស់ខ្លួន​ជា​ផ្លូវការ​នៅក្នុង​ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០។ វិនិយោគគិន អាច​ធ្វើការ​ដូរភាគហ៊ុន​របស់​ធនាគារ នៅ​លើ​ទីផ្សារមូលបត្រកម្ពុជា ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង៨ព្រឹក ដល់ម៉ោង៣រសៀល លើកលែងតែ​ថ្ងៃឈប់សម្រាក​ជាសាធារណៈ។

លោកស្រី Dinah Jogia KUMAR, អគ្គនាយិកា​ក្រុមហ៊ុន តូតាល់​កម្ពុជា
លោកស្រី Dinah Jogia KUMAR, អគ្គនាយិកា​ក្រុមហ៊ុន តូតាល់​កម្ពុជា

អំពីក្រុមហ៊ុន តូតាល់កម្ពុជា

ក្រុមហ៊ុន តូតាល់កម្ពុជា ប្រតិបត្តិការ​ជាផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីឆ្នាំ ១៩៩៣។ ក្រុមហ៊ុន តូតាល់កម្ពុជា ផ្សព្វផ្សាយ​នៅទូទាំងប្រទេស​អំពីផលិតផល និង​សេវាកម្ម​ប្រេងឥន្ធនៈ ផ្សេងៗ​ជាច្រើន​ដល់អតិថិជនរបស់ខ្លួន ទាំងក្នុង​វិស័យឯកជន និងវិស័យសាធារណៈ។ ក្រុមហ៊ុន តូតាល់កម្ពុជា ផ្តល់ជូន​នូវ​ផលិតផល និងសេវាកម្ម នៅតាម​ស្ថានីយជាង១០០ កន្លែង សម្រាប់​ការចាក់ប្រេងឥន្ធនៈ (ប្រេងសាំង និងម៉ាស៊ូត) ដែលមាន​ហាងទំនេញ ជាង ៥២ កន្លែង (ហាង Bonjour) ប្រេងឥន្ធនៈ ឧស្សាហកម្ម ប្រេងសាំងអាកាសចរណ៍ និងប្រេងម៉ាស៊ីន។ លើសពីនេះ កាត TotalEnergies ជាមធ្យោបាយ ដ៏ងាយស្រួល​ក្នុងការជាវ និង​គ្រប់គ្រង​ការជាវ​ប្រេងឥន្ធនៈ។ ក្រុមហ៊ុន តូតាល់កម្ពុជា នៅតែ​បន្ត​វិនិយោគ​លើ​ទីតាំង​ស្តុកប្រេង​ស្តង់ដារខ្ពស់​សម្រាប់​ប្រេងឥន្ធនៈ​រថយន្ត និង​ប្រេងឥន្ធនៈ​អាកាសចរណ៍​ផងដែរ។ យើង​ក៏​ផ្តល់សេវាកម្ម​ចាំបាច់​ផ្សេងៗ ដូចជា ការវិភាគប្រេង ការដំឡើងស៊ីទែន និងសេវាដឹកជញ្ជូន​ជូនអតិថិជន​ពាណិជ្ជកម្ម​របស់យើង​ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.kh.totalenergies.comwww.facebook.com/TotalEnergiesCambodge

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ១៦៩ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖