navigate_nextព័ត៌មានnavigate_nextព័ត៌មានថ្មីៗnavigate_nextធនាគារ អេស៊ីលីដា ប្រារព្ធពិធីអបអរសាទរ គម្រប់ខួប ៣០ឆ្នាំ
ធនាគារ អេស៊ីលីដា ប្រារព្ធពិធីអបអរសាទរ គម្រប់ខួប ៣០ឆ្នាំ
ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២
នាល្ងាចថ្ងៃអង្គារ ទី១៨ ខែមករា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា បានរៀបចំប្រារព្ធពិធីអបអរសាទរ គម្រប់ខួប ៣០ឆ្នាំ នៅសួនទឹក សុភមង្គល ក្នុងក្រុងបាត់ដំបង។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ប្រគល់ប័ណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ ជូនដល់អតិថិជនឆ្នើម សម្រាប់ឆ្នាំ២០២១ ដែលជាដៃគូប្រើប្រាស់សេវាទូទាត់ឌីជីថល របស់ធនាគារ អេស៊ីលីដា។
ក្នុងរយៈពេល៣០ឆ្នាំ នៃការឈរជើងយ៉ាងរឹងមាំក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា ធនាគារ អេស៊ីលីដា បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម តាមរយៈការផ្តល់ឥណទានដើម្បីលើកស្ទួយជីវភាពប្រជាជនកម្ពុជា និងអាជីវកម្មគ្រប់វិស័យឱ្យមានការរីកចម្រើន ជាពិសេសអាជីវកម្មខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដោយប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌ វិជ្ជាជីវៈ សង្គម ច្បាប់ និងបរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត។
ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជខ្មែរដ៏ធំជាងគេ ដែលបាននិងកំពុងចាក់ឫសយ៉ាងជ្រៅ និងរឹងមាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ហើយបានបន្តផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធនាគារអេឡិចត្រូនិករបស់ខ្លួនកាន់តែខ្លាំងក្លាពីមួយឆ្នាំ ទៅមួយឆ្នាំ។ ជាក់ស្តែងក្នុងឆ្នាំ២០២២ នេះ ធនាគារ អេស៊ីលីដា ដាក់ដំណើរការម៉ាស៊ីនអេធីអឹមដល់ជាង ១៣០០គ្រឿង, ម៉ាស៊ីន POS ជាង ៥០០០គ្រឿង, និងអេស៊ីលីដាម៉ូបាល មានអ្នកប្រើប្រាស់ជាង ២លាននាក់។
ធនាគារ អេស៊ីលីដា ក៏ជាធនាគារពាណិជ្ជខ្មែរដំបូងគេ ដែលបានចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា និងជាធនាគារខ្មែរទីមួយដែលបានវិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ ជាធនាគារ នៅប្រទេសឡាវ និងជាស្ថាប័នមីក្រូហិរញ្ញវត្ថុ នៅប្រទេសមីយ៉ាន់ម៉ា ផងដែរ។
តើក្នុងរយៈពេល ៣០ឆ្នាំ នេះ ធនាគារ អេស៊ីលីដា សម្រេចបានសមិទ្ធផលធំៗអ្វីខ្លះ? សូមទស្សនាវីដេអូខាងក្រោម៖