www.acledabank.com.kh

navigate_nextព័ត៌មានnavigate_nextព័ត៌មាន​ថ្មីៗnavigate_nextធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន Western Union ដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាម អេស៊ីលីដាម៉ូបាល

ធនាគារ អេស៊ីលីដា សហការជាមួយក្រុមហ៊ុន Western Union ដាក់ឲ្យដំណើរការជាផ្លូវការសេវាផ្ទេរប្រាក់ឆ្លងប្រទេសតាម អេស៊ីលីដាម៉ូបាល

ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២

ACLEDA Photo

រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ធនាគារ អេស៊ីលីដា ភីអិលស៊ី "ប្រជា​ធនាគារ​ដែល​លោកអ្នក​ជឿ​ទុក​ចិត្ត" បាន​ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​នេះ​ថា ធនាគារ អេស៊ីលីដា បាន​សហការ​ជា​មួយ​ក្រុមហ៊ុន Western Union Network (Ireland) Ltd. ដែល​ជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​លំដាប់​ពិភព​លោក ដើម្បី​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស តាមរយៈ អេស៊ីលីដា​ម៉ូបាល ទៅ​កាន់​បណ្តាញ​ប្រតិបត្តិការ​ជាង​២០០​ប្រទេស​នៅ​ទូទាំង​សកល​លោក។

ឥឡូវនេះ អតិថិជនដែលប្រើប្រាស់អេស៊ីលីដាម៉ូបាល អាច​ធ្វើ​ប្រតិបត្តិការ​ផ្ទេរ​ប្រាក់​ដល់​ក្រុម​គ្រួសារ​នៅ​ក្រៅ​ប្រទេស​បាន​គ្រប់​ពេល​វេលា ដោយ​ពួក​គាត់​អាច​ធ្វើ​ការ​ផ្ទេរ និង​ទទួល​ប្រាក់​ពី​ប្រទេស​ផ្សេងៗ​ជាង ២០០ ប្រទេស​នៅ​ទូទាំង​សកល​លោក។

អតិថិជន​ដែល​ប្រើប្រាស់​អេស៊ីលីដា​ម៉ូបាល អាច​ទទួល​ប្រាក់​ចូល​ទៅ​ក្នុង​គណនី​ធនាគារ អេស៊ីលីដា ឬ​គណនី​វ៉លឡេត​របស់​ពួក​គេ ដោយ​គ្រាន់​តែ​បញ្ចូល​លេខ​សម្ងាត់​ផ្ទេរ​ប្រាក់ (Money Transfer Control Number "MTCN") ទៅ​ក្នុង​អេស៊ីលីដា​ម៉ូបាល។ ម្យ៉ាង​វិញ​ទៀត អតិថិជន​ក៏​អាច​ទទួល​សាច់ប្រាក់​ដែល​ផ្ទេរ​ជូន​ពួក​គាត់​នៅ​ទីតាំង​ធនាគារ អេស៊ីលីដា ដែល​នៅ​ជិត​បំផុត។

ACLEDA Photo

បណ្ឌិត អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បាន​មាន​ប្រសាសន៍​ថា "កិច្ចសហ​ប្រតិបត្តិការ​រវាង​ធនាគារ អេស៊ីលីដា និង​ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន ផ្តល់​នូវ​មធ្យោបាយ​យ៉ាង​ឆាប់​រហ័ស មាន​ភាព​ងាយ​ស្រួល ប្រកប​ដោយ​ទំនុក​ចិត្ត​ក្នុងការផ្ទេរ​ប្រាក់​ទៅ​ក្រៅ​ប្រទេស​តាម​រយៈ អេស៊ីលីដា​ម៉ូបាល បាន​គ្រប់​ទីកន្លែង និង​គ្រប់​ពេល​វេលា។ តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់​ឆ្លង​ប្រទេស​នេះ អតិថិជន​អាច​ផ្ទេរប្រាក់​ឆ្លង​ប្រទេស ហើយ​អ្នក​ទទួល​ប្រាក់​អាច​ដក​សាច់ប្រាក់​នៅ​ទីតាំង​ដែល​បម្រើ​សេវា​ផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន នៅ​ទូទាំង​សកល​លោក។ អតិថិជន​ដែល​ប្រើប្រាស់ អេស៊ីលីដា​ម៉ូបាល មាន​ជម្រើស​ច្រើន​ក្នុង​ការ​ផ្ទេរ​ប្រាក់ រួមមាន​ការផ្ទេរ​ប្រាក់​ទៅ​ក្នុង​គណនី​ធនាគារ និង​គណនី​វ៉លឡេត​អេស៊ីលីដា"។

បណ្ឌិត អ៊ិន ចាន់នី បានបន្ថែម​ទៀត​ថា "កិច្ចសហ​ប្រតិបត្តិការ​នេះ​គឺ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ដោយ​ផ្សារ​ភា្ជប់​អតិថិជន​ទៅ​នឹង​ឱកាស ដើម្បី​ផ្តល់​នូវ​ដំណោះស្រាយ​ក្នុង​ការចាត់ចែង​សាច់ប្រាក់​របស់​ពួក​គាត់​តាម​មធ្យោបាយ​ដែល​អតិថិជន​មាន​តម្រូវការ​ប្រើប្រាស់​សាច់​ប្រាក់"។

លោក Jeffrey Navarro ប្រធានប្រចាំប្រទេសហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងឥណ្ឌូចិន របស់ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានមានប្រសាសន៍ថា "ស្ថាប័នយើងរីករាយក្នុងការបម្រើសេវាផ្ទេរប្រាក់ វ៉េសស្ទឺន យូញៀន តាមរយៈ អេស៊ីលីដាម៉ូបាល ដោយផ្តល់ជូននូវដំណោះស្រាយបែបឌីជីថលជូនដល់អតិថិជន និងសាធារណជនអាចធ្វើប្រតិបត្តិការផ្ទេរប្រាក់ដោយខ្លួនឯងបាន។ ក្រុមហ៊ុន វ៉េសស្ទឺន យូញៀន បានពង្រីកបណ្តាញប្រតិបត្តិការរបស់ខ្លួនជាង ២០០ ប្រទេសនៅទូទាំងសកលលោក ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ យើងបន្តបង្កើនសមត្ថភាព ឌីជីថលរបស់យើង ដើម្បីទទួលបានអតិថិជនកាន់តែច្រើន និងធ្វើឲ្យពួកគាត់ភ្ជាប់ទំនាក់ទំនងជាមួយសេដ្ឋកិច្ចឌីជីថលបានយ៉ាងទូលំទូលាយ"។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈ

លោក ផល សុខចំរើន នាយកប្រតិបត្តិរងទីផ្សារ នៃធនាគារ អេស៊ីលីដា
ទូរស័ព្ទៈ ០១៥ ៨០០ ៩០៣
អ៊ីម៉ែលៈ phal.sokchamroeun@acledabank.com.kh

ប្រសិន​បើ​លោក​អ្នក​មាន​ចម្ងល់ ឬ​សំណូម​ពរ​ផ្សេងៗ (បម្រើ​២៤​ម៉ោង)

phone០២៣ ៩៩៤ ៤៤៤, ០១៥ ៩៩៩ ២៣៣
emailinquiry@acledabank.com.kh


CHAT
ផែនទីទំព័រ ទម្រង់សម្រាប់ប្រើជាមួយសេវា របៀបប្រើ លក្ខខណ្ឌ​សុវត្ថិភាព ព័ត៌មានតាមអ៊ីម៉ែល កំណត់ចំណាំផ្នែកច្បាប់ និងឯកជនភាព
អ្នកកំពុងទស្សនា : ៦៣៨ ©២០២៤ ធនាគារ អេស៊ីលីដា ភីអិលស៊ី
ផ្ទៃងងឹត

ធនាគារ អេស៊ីលីដា មានប្រព័ន្ធសុវត្ថិភាពខ្ពស់ ទទួលស្គាល់ដោយ៖

ភ្ជាប់ទំនាក់ទំនងជាមួយធនាគារ៖